ព័ត៌មានក្នុងខេត្ត

លោកឧត្តសេនីយ៍ត្រី ម៉េង ស៊្រុន បានអញ្ជើញដឹកនាំជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមស្តាប់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា តាមរយៈប្រព័ន្ធVideo Conference
សន្តិសុខសង្គម

កំពង់ស្ពឺ​៖នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហ​ត្ថខេត្ត​កំពង់ស្ពឺ​ លោកឧត្តសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួម​ស្តាប់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា​​ ក្រោម​អធិបតីភាព​ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ដោយមានការអញ្ជើញចូលរួមពី​ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ នាយការិយាល័យជំនាញ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តាក្រុង-ស្រុក​ចូលរួម​ផងដែរ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួសុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារក្នុងភូមិសាស្ត្រស្រុកសំរោងទង

កំពង់ស្ពឺ៖ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១៦.០០នាទីល្ងាច ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ចុះសួសុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារមានឈ្មោះ យួន ចន្រ្ទា ស្រី អាយុ៣៤ឆ្នាំ នៅភូមិព្រៃក្ដី ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ឈួរ សុបញ្ញា : យុវជនជំនាន់ថ្មី មិនគួរមានតែសញ្ញាបត្រនោះទេ ប៉ុន្តែត្រូវមាន ចំណេះដឹង ជំនាញ វិន័យ សីលធម៌ ការទទួលខុសត្រូវ និងស្មារតីបម្រើសង្គម
សន្តិសុខសង្គម
ឯកឧត្តម ឈួរ សុបញ្ញា : យុវជនជំនាន់ថ្មី មិនគួរមានតែសញ្ញាបត្រនោះទេ ប៉ុន្តែត្រូវមាន ចំណេះដឹង ជំនាញ វិន័យ សីលធម៌ ការទទួលខុសត្រូវ និងស្មារតីបម្រើសង្គម
ខេត្តកំពង់ស្ពឺ÷ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយរដ្ឋបាលឃុំ បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ចំនួន ៥២នាក់ ដែលរស់នៅក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានការចូលរួមពីសមាជិកក្រុមការងារ អាជ្ញាធរឃុំ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុ សិស្ស។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ហេតុការណ៍ករណីគ្រោះថ្នាក់ចរារណ៍រថយន្តរេចង្កូតបុករនាំងសុវត្ថិភាពផ្លូវល្បឿនលឿនធ្លាក់ក្រោមផ្លូវ.,,
សន្តិសុខសង្គម
ហេតុការណ៍ករណីគ្រោះថ្នាក់ចរារណ៍រថយន្តរេចង្កូតបុករនាំងសុវត្ថិភាពផ្លូវល្បឿនលឿនធ្លាក់ក្រោមផ្លូវ.,,
(កំពង់ស្ពឺ)៖​ ករណីរថយន្ដធ្លាក់ផ្លូវ​ល្បឿនលឿន​ ត្រង់ចំណុចគីឡូម៉ែត្រ៩៤+៦០០ ទិសដៅព្រះសីហនុ-ភ្នំពេ​ញ ស្ថិតក្នុងភូមិទី៦ ឃុំយាយ​ម៉ៅពេជ្រនិល ស្រុកភ្នំស្រួ​ច​ ខេត្ដកំពង់ស្ពឺ​ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២​០​២៦ ។ តាមសមត្ថកិច្ចប្រចាំការផ្លូវ​ល្បឿនលឿនមានរថយន្ត១​គ្រឿ​ង ម៉ាកTOYOTA PRIUS ពណ៌ទឹក​ប្រាក់ ពាក់ផ្លាក​លេខភ្នំពេញ​2C​M​-1813 បើកបរដោយឈ្មោះ រ៉េត សម្ផស្ស ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិតាអៀក ឃុំសំ​រោង ស្រុកបន្ទាយមាស ខេត្តកំពត​ជារថយន្ដរត់ឈ្នួល​ដឹកភ្ញៀវ១នាក់ឈ្មោះ BIHASA DEVIE LYN ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិហ្វីលីពីន កាន់លិ​ខិ​តឆ្លងដែនលេខ​P1629466D ស្នាក់នៅខេត្តព្រះសី​ហនុ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារសាលាឃុំភ្នំតូច ចុះធ្វើសំបុត្រកំណើតដល់ផ្ទះជូនប្រជាពលរដ្ឋមានបញ្ហាខ្សោយភ្នែក នៅស្រុកសាមគ្គីមុនីជ័យ
សន្តិសុខសង្គម
ក្រុមការងារសាលាឃុំភ្នំតូច ចុះធ្វើសំបុត្រកំណើតដល់ផ្ទះជូនប្រជាពលរដ្ឋមានបញ្ហាខ្សោយភ្នែក នៅស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារសាលាឃុំភ្នំតូច បានចុះផ្ទាល់ដល់លំនៅឋាន ដើម្បីធ្វើសំបុត្រកំណើតជូនប្រជាពលរដ្ឋដែលមានបញ្ហាខ្សោយភ្នែក (ងងឹតភ្នែក)។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ឈុន សុជាតិ និងក្រុមការងារ អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃក្នុងឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ
សន្តិសុខសង្គម
ឯកឧត្តម ឈុន សុជាតិ និងក្រុមការងារ អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃក្នុងឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ នាថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សុជាតិ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាំងល្វា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានឃុំ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៧វត្ត ក្នុងឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចុះសួរសុខទុក្ខនិងនាំយកនូវ ថវិការួមមានសម្ភារៈមួយចំនួនជូនដល់លោកស្រី ង៉ែត ណៃ ភរិយាលោកអនុសេនីយ៍ទោ ឡឹក ចន្នី ដែលកំពុងសម្រាកលំហែរមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យ ខេ អេស ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់​ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​​ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងស្មារតីយកចិត្តទុកដាក់គិតគួរចំពោះសមាជិកអាវុធហត្ថនិងក្រុមគ្រួសាររបស់​អាវុធហត្ថ​ បានបន្តអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី ង៉ែត ណៃ អាយុ៣៥ឆ្នាំ ត្រូវជាភរិយាលោកអនុសេនីយ៍ទោ ឡឹក ចន្នី ជំនួយការ​មូលដ្ឋាន​កងរាជអាវុធស្រុកឪរ៉ាល់ ដែលកំពុងលំហែរមាតុភាព(ទើបឆ្លងទន្លេនៅមន្ទីរពេទ្យខេអេស(KS) ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមវេទិកាសាធារណៈ បន្តស្តាប់បញ្ហាពីមូលដ្ឋាន និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ
សន្តិសុខសង្គម
ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមវេទិកាសាធារណៈ បន្តស្តាប់បញ្ហាពីមូលដ្ឋាន និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពងបានអញ្ជើញចូលរួមវេទិកាសាធារណៈថ្នាក់ឃុំ ក្រោមអធិបតីភាព ឯកឧត្តម ភោគ សុវណ្ណារឹទ្ធិ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង នៅបរិវេណសាលាឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាបនិងឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រក្រុងច្បារមន!!!
សន្តិសុខសង្គម
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាបនិងឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រក្រុងច្បារមន!!!
កំពង់ស្ពឺ៖ ក្រោម​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៥:០៧នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្ក្រាបករណីគ្រឿងញៀនចំនួន ០១ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ស្ថិតនៅភូមិតាំងទន្លេ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ នុត វណ្ណី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចុះសួរសុខទុក្ខនិងនាំយកនូវ ថវិការួមមានសម្ភារៈមួយចំនួន​ជូនដល់លោកស្រី ងីម គីមលៀង ភរិយាលោកព្រិន្ទបាលទោ ខុម បញ្ញា ដែលកំពុងសម្រាកលំហែរមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ព្រមទាំង​មាន​ការណែនាំ​ដោយ​ផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រៅពីដឹកនាំក្នុងការបំពេញតួនាទី ភារកិច្ច ការងារក្នុងអង្គភាព ជានិច្ចជាកាលលោក តែងតែដឹកនាំក្រុមការងារចូលរួមការងារមនុស្សធម៍ជាញឹកញាប់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
គណៈកម្មការទី១ ព្រឹទ្ធសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការដោះស្រាយពាក្យបណ្តឹងនៅខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
គណៈកម្មការទី១ ព្រឹទ្ធសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការដោះស្រាយពាក្យបណ្តឹងនៅខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំកងហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត មានកិច្ចប្រជុំដ៏មានសារៈសំខាន់មួយរវាងគណៈកម្មការទី១ ព្រឹទ្ធសភា និងអាជ្ញាធរដែនដីខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ
សន្តិសុខសង្គម
វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ
កំពង់ស្ពឺ÷ មតិបិទរបស់ ឯកឧត្តម សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងជោ រួមមានចំនួន ០៥ ចំណុចដូចខាងក្រោម៖
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកសាររំលែកមរណទុក្ខរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងពិធីឈាបនកិច្ចព្រះសព ព្រះធម្មបញ្ញារង្សី ប៉ែន ប៊ុន ព្រះចៅអធិការវត្តកណ្តោលដុំ
សន្តិសុខសង្គម
ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកសាររំលែកមរណទុក្ខរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងពិធីឈាបនកិច្ចព្រះសព ព្រះធម្មបញ្ញារង្សី ប៉ែន ប៊ុន ព្រះចៅអធិការវត្តកណ្តោលដុំ
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកសាររំលែកមរណទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងបច្ច័យប្រគេន ដល់ព្រះគ្រូអនុគណក្រុងច្បារមន ក្នុងពិធីឈាបនកិច្ចព្រះសព ព្រះធម្មបញ្ញារង្សី ប៉ែន ប៊ុន ព្រះជំនួយការលេខាអនុគណ និងជាព្រះចៅអធិការវត្តកណ្តោលដុំ ដែលបានទទួលអនិច្ចធម្មកាលពីថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:១៨នាទី ក្នុងព្រះជន្មាយុ ៥៦ព្រះវស្សា ដោយព្រះរោគាពាធ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត