
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាបនិងឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រក្រុងច្បារមន!!!
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៥:០៧នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្ក្រាបករណីគ្រឿងញៀនចំនួន ០១ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ស្ថិតនៅភូមិតាំងទន្លេ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ នុត វណ្ណី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។









