
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចុះសួរសុខទុក្ខនិងនាំយកនូវ ថវិការួមមានសម្ភារៈមួយចំនួនជូនដល់លោកស្រី ងីម គីមលៀង ភរិយាលោកព្រិន្ទបាលទោ ខុម បញ្ញា ដែលកំពុងសម្រាកលំហែរមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រៅពីដឹកនាំក្នុងការបំពេញតួនាទី ភារកិច្ច ការងារក្នុងអង្គភាព ជានិច្ចជាកាលលោក តែងតែដឹកនាំក្រុមការងារចូលរួមការងារមនុស្សធម៍ជាញឹកញាប់។









