
ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកសាររំលែកមរណទុក្ខរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងពិធីឈាបនកិច្ចព្រះសព ព្រះធម្មបញ្ញារង្សី ប៉ែន ប៊ុន ព្រះចៅអធិការវត្តកណ្តោលដុំ
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកសាររំលែកមរណទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងបច្ច័យប្រគេន ដល់ព្រះគ្រូអនុគណក្រុងច្បារមន ក្នុងពិធីឈាបនកិច្ចព្រះសព ព្រះធម្មបញ្ញារង្សី ប៉ែន ប៊ុន ព្រះជំនួយការលេខាអនុគណ និងជាព្រះចៅអធិការវត្តកណ្តោលដុំ ដែលបានទទួលអនិច្ចធម្មកាលពីថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:១៨នាទី ក្នុងព្រះជន្មាយុ ៥៦ព្រះវស្សា ដោយព្រះរោគាពាធ។









