ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់អាជ្ញាធរក្រុងស្រុកឱ្យបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់
កំពង់ស្ពឺ៖ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋទៅប្រើប្រាស់ដើម្បីប្រយោជន៍បុគ្គលគឺជាអំពើខុសច្បាប់ អាជ្ញាធរក្រុងស្រុកគប្បីបង្កើនការផ្សព្វផ្សាយឱ្យបានផុលផុសបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់ដល់សកម្មនេះនៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង់ឱ្យមានប្រសិទ្ធិភាពខ្ពស់។ការលើកឡើងបែបនេះ គ្រាដែលដឹកនាំក្រុមការងារនៃរដ្ឋបាលខេត្ត ស្រុកចុះជួបនិងសំណេះសំណាលជាមួយពលរដ្ឋ៦គ្រួសារនៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលស្ម័គ្រចិត្តរុះរើសំណង់ដែលសង់រំលោភដីចំណីផ្លូវសាធារណៈនៅមុខវត្តអង្គខ្មៅ។


សន្តិសុខសង្គម
ឈាមចំនួនបីសាក់ សម្រាប់ព្យាបាលប្អូនស្រី សាន ស្រីពៅ ដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ ខ្វះគ្រាប់ឈាមក្រហម
កំពង់ស្ពឺ៖ ថ្មីនេះបន្ទាប់ពីទទួលបានព័ត៌អំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ មានសភាពធ្ងន់ធ្ងរ កំពុងដង្ហើយស្វែងរកជំនួយដោយត្រូវការឈាមជាបន្ទាន់ដើម្បីសង្គ្រាះជីវិត លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងស្មារតីមនុស្សធម៌ ដែលតែងតែខ្វល់ខ្វាយ ឈឺឆ្អាលបំផុត ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចាស់ជរា ដែលកំពុងជួបការលំបាកផ្សេងៗ បានចាត់ឲ្យលោកអនុសេនីយ៏ឯក ស្រេង លីហួរ ជាបន្ទាន់បំផុតអោយធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ប្អូនស្រី សាន ស្រីពៅ ភ្លាមតែម្តង។ដោយបច្ចុប្បន្នប្អូនស្រីមានអាយុ២៤ឆ្នាំ មានប្តីជាកម្មករសំណង់ រនិងទទួលបន្ទុកចិញ្ចឹមកូនស្រីម្នាក់ មានអាយុ៣ឆ្នាំ មានទីលំនៅក្នុងភូមិដក់ពោធ៏ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
សុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ នៅតាមបណ្តារោងចក្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ ខ្ញុំបាទ ដំណាងលោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីលទ្ធផលក្នុងការសហការអនុវត្តគោល នយោបាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ នៅតាមបណ្តារោងចក្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ របស់អង្គការ មូលនិធិបង្ការរបួសអាស៊ី (AIP FOUNDATION)
ក្រោមការដឹកនាំ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្ត។ នៅសាលប្រជុំ «កង ហ៊ាង» ជាន់ទី១ អគាររដ្ឋបាលខេត្ត។


សន្តិសុខសង្គម
🔴 ឯកឧត្តម ឈួរ សុបញ្ញា នាំយកការសួរសុខទុក្ខ និងអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនអតីតមេឃុំអង្គពពេលដែលកំពុងមានជំងឺ
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃពុធ ២ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកការងារនិវត្តជន និងអតីតយុទ្ធជន នៃក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តម ឈួរ សុបញ្ញា បាននាំយកផ្លែឈើ និងថវិការបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ទៅសួរសុខទុក្ខលោក ហ៊ីង សាមុត អតីតមេឃុំអង្គពពេល ស្រុកគងពិសី ដែលកំពុងមានជំងឺ និងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
មានការព្រមព្រៀងគ្នារួចហើយ រវាងអាជ្ញាធរនិង ប្រជាពលរដ្ឋចំនួន៦ គ្រួសារ ដែលមានទីលំនៅ នៅមុខបរិវេណសាលាបឋមសិក្សា និងវត្តអង្គខ្មៅ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ លោក ហន ភក្តី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រជាពលរដ្ឋចំនួន៦ គ្រួសារ ដែលមានទីលំនៅ នៅមុខបរិវេណសាលាបឋមសិក្សាអង្គខ្មៅ និងវត្តអង្គខ្មៅ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅអគាររដ្ឋបាលខេត្ត (សាលប្រជុំ កង ហ៊ាង,ជាន់ទី១)។


សន្តិសុខសង្គម
យុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ
កំពង់ស្ពឺ÷រសៀលថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ លោក ហេង ស៊ីណា នាយករដ្ឋបាលស្រុកគងពិសី សមាជិកគណៈកម្មាធិការស្រុក អនុប្រធានយុវជនស្រុក និងជាក្រុមការងារចុះជួយឃុំព្រៃញាតិ បានបន្តអញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ ស្ថិតនៅភូមិព្រៃជរ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សកម្មភាពនេះធ្វើឡើងជារៀងរាល់សប្តាហ៍នៅថ្ងៃអាទិត្យ ដែលមានការនិមន្តចូលរួមពីព្រះតេជគុណចៅអធិការវត្តអង្គតាភេម យុវជនគណបក្សស្រុក ថ្នាក់ដឹកនាំគណបក្សឃុំព្រៃញាតិ និងយុវជនគណបក្សឃុំ-ភូមិ ។ សម្ភារៈ និងថវិកានេះបានពីការចូលរួមឧបត្ថម្ភរបស់ព្រះតេជគុណ ព្រមជាមួយក្រុមយុវជនស្រុក ឃុំ ទាំងអស់គ្នា ក្នុង១គ្រួសារៗទទួលបានអង្គរ២៥ គីឡូក្រាម ទឹកសុទ្ធ មួយកេស មីមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ និងថវិកាចំនួន ៤០,០០០រៀល។


សន្តិសុខសង្គម
កិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារថ្នាក់ខេត្តលើកទី ២១ អាណិតទី ៤ ខែមិថុនា ឆ្នាំ ២០២៦
កំពង់ស្ពឺ÷ សំណូមពរដល់សមាជិកសមាជិកា គណៈកម្មាធិការ គ.ក.ស.ក.ខេត្ត បូកសរុបជូនអង្គប្រជុំ ពិនិត្យលើរបាយកាណ៍ប្រចាំខែមិថុនាដែលក្រុមការងារអចិន្ត្រៃយ៍គ.ក.ស.ក.ខេត្ត តើមានអ្វីបន្ថែមបន្ថយដែឬទេ? និង ស្នើសុំសមាជិកអង្គប្រជុំចូលរួម ផ្តល់ជាមតិបំពេញបន្ថែមដើម្បីមាន របាយការណ៍ពេញលេញគ្រប់ជ្រុងជ្រោយ លោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត មានប្រសាសន៍ដូច្នេះគ្រាដែលលោកជំទាវបានអញ្ជើញជាធិបតីក្នុងពិធីប្រជុំសាមញ្ញរបស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារថ្នាក់ខេត្តលើកទី ២១ អាណិតទី ៤ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានសមាសភាពចូលរួមពីតំណាងក្រុងស្រុកទាំង៩ មន្ទីរអង្គភាពពាក់ព័ន្ធសរុបប្រមាណជា ៣៤ នាក់ អគាររដ្ឋបាលខេត្ត សាលប្រជុំ យឹម សុខុម នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦។


សន្តិសុខសង្គម
នាយករងរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំដោះស្រាយករណីប្រជាពលរដ្ឋ ៤៥គ្រួសារ ស្នើសុំចេញបណ្ណកម្មសិទ្ធិដីធ្លី ស្ថិតនៅស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ជេត ដុំ នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងដោះស្រាយករណីប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដែលបានស្នើសុំចេញបណ្ណកម្មសិទ្ធិដីធ្លី ប៉ុន្តែត្រូវបានឈ្មោះ សេង វួចលាង ដាក់ពាក្យប្តឹងជំទាស់មិនឱ្យមានការចេញបណ្ណកម្មសិទ្ធិជូន ដីទំនាស់ខាងលើនេះ មានទីតាំងស្ថិតនៅក្នុងភូមិតាឡាត់ចាស់ និងភូមិរំដួល ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ តំណាងអាជ្ញាធរស្រុកភ្នំស្រួច អាជ្ញាធរឃុំ មេភូមិ ព្រមទាំងមន្ត្រីបច្ចេកទេសជាច្រើនរូប។


សន្តិសុខសង្គម
នាំយកគ្រឿង ឧបភោគ បរិភោគ បច្ច័យមួយចំនួន ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋទីទ័លក្របំផុត ឈ្មោះ កង ភាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលទទួលមរណៈភាពដោយរោគាពាធ
សាខាកក្រក ខេត្តកំពង់ស្ពឺ÷ ក្រោយទទួលបានព័ត៌មានតាមបណ្ដាសង្គម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកស្រី មាស ចន្នី នាយិកាសាខា លោក កង ប៊ុនណាត អភិបាលស្តីទីស្រុកភ្នំស្រួច និងសហការី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកគ្រឿង ឧបភោគ បរិភោគ បច្ច័យមួយចំនួន ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋទីទ័លក្របំផុត ឈ្មោះ កង ភាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលទទួលមរណៈភាពដោយរោគាពាធ ស្ថិតនៅភូមិព្រៃពយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៥
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ---ឯកឧត្តម អោ វណ្ណថេន សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ (លើកទី១៩ ឆ្នាំ២០២៥) ត្រូវបានប្រារព្ធឡើងយ៉ាងទូលំទូលាយទូទាំងប្រទេសក្រោមប្រធានបទ៖ «យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» ។

