ព័ត៌មានក្នុងខេត្ត

កិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសារធារណៈមតិនិងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ របស់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
កិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសារធារណៈមតិនិងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ របស់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ កិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសារធារណៈមតិនិងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយជំហានទី២ របស់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពីរនាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ
សន្តិសុខសង្គម
បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពីរនាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១:៣០នាទីព្រឹក នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិទួលបារ៉ាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្មេងទំនើងមួយក្រុមដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈចំនួន ០៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាប និងឃាត់ខ្លួន យកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់រាលទង្វើទំនើងដែលសង្គមស្អប់ខ្ពើម និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ គណៈ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលប្រព្រឹត្តកាលពីវេលាម៉ោង ០១:១០នាទី ត្រូវនិងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្ពានចាស់ខាងត្បូងផ្សារកំពង់ស្ពឺ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ទី០១មានឈ្មោះ នឹល គីនីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ទី០២ឈ្មោះ ភឿន ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទី០៣ឈ្មោះ រិទ្ធ ពុទ្ធត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទី០៤ឈ្មោះ សំណាង វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ចុះពិនិត្យទីតាំងជាក់ស្ដែង និងបានបើកកិច្ចប្រជុំ  ត្រៀមរៀបចំផែនការ
សន្តិសុខសង្គម
ចុះពិនិត្យទីតាំងជាក់ស្ដែង និងបានបើកកិច្ចប្រជុំ  ត្រៀមរៀបចំផែនការ
កំពង់ស្ពឺ÷ នៅព្រឹក ថ្ងៃពុធ ៩ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី08 ខែកក្កដា ឆ្នាំ2026  ឯកឧត្តមបណ្ឌិត អ៊ុក កោសា ជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អជ្ញាធរខេត្តកំពង់ស្ពឺ ចុះផ្អាកបណ្តោះអាសន្ននូវដំណើរការសហគ្រាស(រោងចក្រ)ធុនតូចកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ដោយដំណើរការពុំទាន់បានអនុវត្តត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស
សន្តិសុខសង្គម
អជ្ញាធរខេត្តកំពង់ស្ពឺ ចុះផ្អាកបណ្តោះអាសន្ននូវដំណើរការសហគ្រាស(រោងចក្រ)ធុនតូចកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ដោយដំណើរការពុំទាន់បានអនុវត្តត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស
កំពង់ស្ពឺ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះអនុវត្តលិខិតលេខ ០៤៦/២៦ សជណ របស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកបណ្តោះអាសន្ននូវដំណើរការសហគ្រាស(រោងចក្រ)ធុនតូចកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ដោយដំណើរការពុំទាន់បានអនុវត្តត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបានកំណត់ ជាហេតុធ្វើអោយមានក្លិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបំពុលបរិស្ថាន ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ បញ្ជូនទៅសាលាដំបូង  ជាប់ពាក់ព័ន្ធករណីលួច និងករណីប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស.......!
សន្តិសុខសង្គម
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ បញ្ជូនទៅសាលាដំបូង  ជាប់ពាក់ព័ន្ធករណីលួច និងករណីប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស.......!
ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០១នាក់ បញ្ជូនទៅសាលាដំបូង  ជាប់ពាក់ព័ន្ធករណីលួច និងករណីប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថាទនម្ងន់ទោស។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ‎
សន្តិសុខសង្គម
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ‎
(កំពង់ស្ពឺ)៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត ពិធីនេះប្រារព្ធធ្វើនៅសាលាប្រជុំសាលាខេត្តកំពង់ស្ពឺ។ ‎
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ល្បែងស៊ីសងបំផ្លាញអនាគត បំផ្លាញគ្រួសារ! ជនសង្ស័យប្រុស-ស្រីចំនួន ០៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីល្បែងស៊ីសងតាមប្រព័ន្ធ Online ខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងច្បារមន

កំពង់ស្ពឺ÷ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ នៅវេលាម៉ោង១៧:០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋាកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ក្នុងនោះស្រីចំនួន ០១នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសង Online ខុសច្បាប់ (ឡូតូ) ស្ថិតនៅចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសំណេះសំណាលជាមួយក្រុមជនបង្គោលភូមិក្នុងសង្កាត់សុព័រទេព
សន្តិសុខសង្គម
មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសំណេះសំណាលជាមួយក្រុមជនបង្គោលភូមិក្នុងសង្កាត់សុព័រទេព
កំពង់ស្ពឺ÷ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ គណបក្សមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសហការជាមួយ គណៈកម្មាធិការគណបក្សក្រុងច្បារមន និងសង្កាត់សុពរ័ទេព នៃក្រុងច្បារមន បានជួបប្រជុំជាមួយជនបង្គោលកម្មករភូមិទាំង១០ភូមិ ក្រោមអធិបតីភាពលោក ចឹក បូរិន ប្រធានគណៈបក្សមូលដ្ឋានមន្ទីរការងារ លោក ឆន ឆេងឡាង  ប្រធានគណបក្សមូលដ្ឋានសង្កាត់សុពរ័ទេព ដោយមានសមាសសភាពចូលរួម : • ជនបង្គោលកម្មករភូមិចំនួន ៤០នាក់ ស្រី ៣៦នាក់ • សរុបអ្នកចូលរួម ៦៧ នាក់ ស្រី ៣៦នាក់ (ជនបង្គោលអវត្តមាន ១០នាក់ស្រី ៥នាក់)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
បុរសម្នាក់ប៉ុនប៉ងរំលោភសេ​ពសន្ថវៈ​ និងហិ​ង្សាចេតនាដោយ​ស្ថានទម្ងន់​ (​លើ​ជនរងគ្រោះ​ ជាអនិតិជន)
សន្តិសុខសង្គម
បុរសម្នាក់ប៉ុនប៉ងរំលោភសេ​ពសន្ថវៈ​ និងហិ​ង្សាចេតនាដោយ​ស្ថានទម្ងន់​ (​លើ​ជនរងគ្រោះ​ ជាអនិតិជន)
កំពង់ស្ពឺ៖ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់លោក​ឧត្ដម​សេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ​ កំលាំងនគរបាល​ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបា​លខេត្ដដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី​ សម​ សាក់​ ស្នងការរង​ទទួលផែននិងលោកឧត្ដមសេនីយ៍ត្រី​ រស់​ រដ្ឋា​ ស្នងការរង​ ជំនួយការដឹកនាំការិយាល័យ​ លោ​កវរសេនី​យ៍ឯក​ ហ៊ុន​ សុ​ខហុន​ អធិការនគរ​បាលស្រុកថ្ពង​ បា​នដឹកនាំកំលាំងចុះបង្ក្រាបករ​ណី​ប៉ុនប៉ងរំលោភសេ​ពសន្ថវៈ​ និងហិ​ង្សាចេតនាដោយ​ស្ថានទម្ងន់​ (​លើ​ជនរងគ្រោះ​ ជាអនិតិជន)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ទីណាទុក្ខលំបាក ទីនោះមានមុខ សមាជិកគណបក្សប្រជាជនកម្ពុជា
សន្តិសុខសង្គម
ទីណាទុក្ខលំបាក ទីនោះមានមុខ សមាជិកគណបក្សប្រជាជនកម្ពុជា
កំពង់ស្ពឺ÷ បើទោះបីជាដឹងថាជនរងគ្រោះ បានទទួលអំណោយជាបន្តបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ខេត្ត និងសប្បុរសជននានា ក៏ដោយចុះ រសៀលថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ទឹម សាវ៉ាត ប្រធានក្រុមការងារ និងលោកជំទាវ ម៉ែន ស៊ីនួន អនុប្រធានក្រុមការងារ ចុះជួយឃុំ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារ រងគ្រោះផ្ទុះសេរខ្សែភ្លើងឆេះផ្ទះដោយផ្ទាល់ គឺផ្ទះលោក គឹម អុី ប្រពន្ធឈ្មោះ ជី ស្រីរដ្ឋ ស្ថិតនៅភូមិ ត្រពាំងសូភី ឃុំ ភ្នំតូច ស្រុក សាមគ្គីមុនីជ័យ ខេត្ត កំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន ដែលជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ...

កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងបុិនប្រសពឈ្លាសវៃប្រកបដោយគុណធម៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទសេ និងមានការណែនាំដោយពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០២.០០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារកងអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសំណាក់ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រួមនឹងពីអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ សមាគមកិច្ចការនារីខេត្ត ចុះសួរសុខទុក្ខលោក ស្រី ងួន ចំណាន ដែលជាសមាជិកក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង ៣០នាទី មានករណីអគ្គីភ័យឆេះប្រជាពលរដ្ឋ ០១ ខ្នង ទំហំ ៦ ម៉ែត្រ × ១២ ម៉ែត្រ ធ្វើអំពីឈើលេី ថ្មក្រោម ដំបូលប្រក់ក្បឿង ស្ថិតនៅភូមិត្រពាំងសុភី ឃុំភ្នំតូចស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជាកម្មសិទ្ធិរបស់ឈ្មោះ គឹម អុី ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ រដ្ឋបាលរោងចក្រ ប្រពន្ធឈ្មោះ ជី ស្រីរ័ត្ន ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត