ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
គណបក្សស្រុកគងពិសី រៀបចំកិច្ចប្រជុំត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោក ហន ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុកគងពិសី បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី «ការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧»។


នយោបាយ
លោក រស់ សុខ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងផែនការឆ្ពោះទៅការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៦ នៅឃុំពេជ្រមុនី
(កំពង់ស្ពឺ)៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោក រស់ សុខ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពេជ្រមុនី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារដ៏មានសារៈសំខាន់។


នយោបាយ
ថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានឃុំមនោរម្យ អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូន លោក ភឿង ភឿន ដែលកំពុងសម្រាកព្យាបាលជំងឺ
(កំពង់ស្ពឺ)៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្រោយចប់កិច្ចប្រជុំការងារ លោក ឡាយ កង និងឯកឧត្តម សន ស៊ីថន ព្រមទាំងក្រុមការងារ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាជូន លោក ភឿង ភឿន ប្រធានគណៈកម្មាធិការគណបក្សឃុំមនោរម្យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យស្រុកប្រតិបត្តិឧដុង្គ។ ថវិកាសរុបចំនួន ៦៥៥,០០០រៀល ដែលបានឧបត្ថម្ភជូនក្នុងពេលនោះ រួមមាន៖


នយោបាយ
កិច្ចប្រជុំជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងបោះឆ្នោត ព្រមទាំងត្រៀមអបអរសាទរទិវាគ្រូបង្រៀន
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ទីស្នាក់ការគណៈកម្មាធិការគណបក្សឃុំមនោរម្យ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ឡាយ កង ប្រធានគណៈកម្មាធិការគណបក្សស្រុក និងឯកឧត្តម សន ស៊ីថន ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំមនោរម្យ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ស្រុក និងថ្នាក់ឃុំ-ភូមិ សរុបចំនួន ៤៦នាក់ (ស្រី ១០នាក់)។
កិច្ចប្រជុំនេះផ្ដោតលើការងារសំខាន់ៗចំនួនបី៖
• ការពង្រឹងការងារចុះមូលដ្ឋាន៖ ជំរុញក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១០ ឱ្យបន្តយកចិត្តទុកដាក់លើការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។
• ការប្រកាសសេចក្តីសម្រេច៖ រៀបចំប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួល បំពេញបន្ថែម និងតែងតាំងគណៈកម្មាធិការសាខាគណបក្សក្នុងករណីពិសេសចំណុះគណៈកម្មាធិការគណបក្សឃុំ។
• ការត្រៀមរៀបចំពិធីសំណេះសំណាល៖ ត្រៀមរៀបចំពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា។


នយោបាយ
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃឈ្មោះ Top News បានចេញផ្សាយកិច្ចសម្ភាសន៍ជាមួយលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខារដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដោយលោកបានអះអាងថា៖ «កាលពី ២-៣ថ្ងៃមុន លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជាបានចេញមកអះអាងថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបតវិញ»។ ព័ត៌មាននេះ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមលើកយកមកផ្សាយ និងធ្វើអត្ថាធិប្បាយយ៉ាងច្រើន។


នយោបាយ
លោក កឹម សុខគ្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ឃុំ និងមន្ត្រីមូលដ្ឋាន ក្នុងឃុំប្រាំបីមុម
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ស្ថិតក្នុងឃុំប្រាំបីមុម កិច្ចប្រជុំដ៏មានអត្ថន័យនេះ ដឹកនាំដោយ លោក កឹម សុខគ្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំប្រាំបីមុម ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រី ឆាយ កំពូល សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំប្រាំបីមុម តំណាងឱ្យក្រុមការងារ។


នយោបាយ
កិច្ចប្រជុំ បូកសរុបការងារប្រចាំខែ តុលា និងលើកទិសដៅខែបន្ទាប់
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានឃុំអង្គពពេល បានអញ្ជើញដឹកនាំ កិច្ចប្រជុំ បូកសរុបការងារប្រចាំខែ តុលា និងលើកទិសដៅខែបន្ទាប់ ក្រោមអធិបតីភាព លោកជំទាវសៅ សុគន្ធារី និងលោក ម៉ែន ពុំ អនុប្រធាន ក្រុមការងារថ្នាក់ស្រុក ដោយមានអញ្ជើញចូលរួម ឯកឧត្តម វន សុវណ្ណារី អនុប្រធាន លោកជំទាវ យូសុះ អាលីយ៉ា អនុប្រធាន ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ក្រុមការងារ គណអចិន្រ្តៃយ៍គណបក្សឃុំ និងប្រធាន អនុប្រធាន សាខាបក្សភូមិទាំង១៣។ សមាជិកចូលរួមសរុប៣៥នាក់ ស្រី៦។


នយោបាយ
ឯកឧត្តម រិន វីរៈ ចុះសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់ជូនគ្រួសារកងទ័ពឈរជើងនៅបន្ទាត់ព្រំដែន ចំនួន ១៤៦គ្រួសារ នៅស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់គ្រួសារកងទ័ពដែលកំពុងបំពេញបេសកកម្មការពារជាតិនៅតាមបន្ទាត់ព្រំដែន ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងផែនការ, ប្រធaniក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីជួបសំណេះសំណាល និងប្រគល់អំណោយជូនគ្រួសារកងទ័ព។


នយោបាយ
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦
សំណួរទី ១៖ តើការជំរុញយន្តការ JBC មានសារៈសំខាន់ដូចម្តេច ចំពោះការដោះស្រាយបញ្ហាព្រំដែន?
ចម្លើយ៖ JBC គឺជាយន្តការទ្វេភាគីដែលកម្ពុជា និងថៃបានឯកភាពគ្នាប្រើប្រាស់ ដើម្បីបន្តការងារពាក់ព័ន្ធនឹងការ វាស់វែង កំណត់ និងខណ្ឌសីមាព្រំដែនគោក។ ដូច្នេះ ការជំរុញឱ្យ JBC ដំណើរការឡើងវិញ និងបន្តការងាររបស់ខ្លួន គឺជាមធ្យោបាយសំខាន់មួយ ដើម្បីឱ្យភាគីទាំងពីរអាចពិភាក្សាបញ្ហាព្រំដែនតាមក្របខណ្ឌផ្លូវការ និងតាមនីតិវិធីដែលបាន ព្រមព្រៀងគ្នា។ ជាពិសេស វាជួយជៀសវាងសកម្មភាពឯកតោភាគីដែលអាចបង្កភាពតានតឹង និងធ្វើឱ្យបញ្ហាព្រំដែន កាន់តែស្មុគស្មាញ។


នយោបាយ
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦


នយោបាយ
កិច្ចប្រជុំត្រួតពិនិត្យផែនការការងារឆ្ពោះទៅកាន់ការបោះឆ្នោត និងជម្រុញការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
កំពង់ស្ពឺ÷ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក ហន ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុកគងពិសី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការការងារឆ្ពោះទៅកាន់ការបោះឆ្នោត និងជម្រុញការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងគណៈកម្មាធិការសាខាគណបក្សក្រុមប្រឹក្សា និងសាខាគណបក្សមូលដ្ឋានរដ្ឋបាលស្រុកគងពិសី។


នយោបាយ
ឯកឧត្តមឧប ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយគណៈអចិន្ត្រៃយ៍បក្សឃុំ និងប្រធានសាខាបក្សភូមិ ចំនួន២ឃុំ នៅស្នាក់ការគណបក្សឃុំទឹកល្អក់ និងឃុំស្នំក្រពើ
កំពង់ស្ពឺ÷ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយលោក លោកស្រី គណៈអចិន្ត្រៃយ៍បក្សឃុំ និងប្រធានសាខាបក្សភូមិចំនួន ២ឃុំ នៅស្នាក់ការគណបក្សឃុំទឹកល្អក់ និងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


នយោបាយ
លោក ហន ពិសិដ្ឋ ប្រធានគណៈកម្មាធិការ គណបក្សស្រុកគងពិសី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានស្តីទីគណបក្សឃុំព្រះនិព្វាន្ត
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងរចនាសម្ព័ន្ធដឹកនាំនៅមូលដ្ឋាន ដើម្បីធានាបាននូវកិច្ចដំណើរការការងារបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ នាឱកាសនោះ លោក ហន ពិសិដ្ឋ ប្រធានគណៈកម្មាធិការ គណបក្សស្រុកគងពិសី បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសប្រធានស្ដីទីគណបក្សឃុំព្រះនិព្វាន្ត ស្រុកគងពិសី។

