
ឯកឧត្តម រិន វីរៈ ចុះសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់ជូនគ្រួសារកងទ័ពឈរជើងនៅបន្ទាត់ព្រំដែន ចំនួន ១៤៦គ្រួសារ នៅស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់គ្រួសារកងទ័ពដែលកំពុងបំពេញបេសកកម្មការពារជាតិនៅតាមបន្ទាត់ព្រំដែន ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងផែនការ, ប្រធaniក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីជួបសំណេះសំណាល និងប្រគល់អំណោយជូនគ្រួសារកងទ័ព។











