ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានដឹកនាំកិច្ចប្រជុំលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅភារកិច្ចខែវិច្ឆកា ឆ្នាំ២០២៦ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានដឹកនាំកិច្ចប្រជុំលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅកាងារខែវិច្ឆកា ឆ្នាំ២០២៦ នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវលោក លោកស្រី សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក សរុបប្រមាណ ៤៥០នាក់ នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន
ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្ត បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែតុលា និងកំណត់ទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦។


នយោបាយ
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងរៀបចំផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីត្រួតពិនិត្យការផ្គូរផ្គងជំហានទី២ និងកំណត់ផែនការសកម្មភាពរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នាឆ្នាំ២០២៧ ខាងមុខ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សត្យា វុធ អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និង ឯកឧត្តម អ៉ិន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅសាលប្រជុំតូចនៃមន្ទីរគណបក្សខេត្ត ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានមន្ទីរគណបក្សខេត្ត, ប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សក្រុង-ស្រុកទាំង ៩ ព្រមទាំងថ្នាក់ដឹកនាំមូលដ្ឋានជាច្រើនរូបទៀត។


នយោបាយ
ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិពេជ្រមុនី ប្រជុំពិភាក្សាពង្រីកសមាជិកបក្ស និងជំរុញការងារពិនិត្យបញ្ជីឈ្មោះបោះឆ្នោត
កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោកស្រី ប៊ូ បុប្ផា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិពេជ្រមុនី រួមជាមួយក្រុមការងារ និងសមាជិកអចិន្ត្រៃយ៍បក្សឃុំ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំភូមិ និងសមាជិកគណបក្សក្នុងភូមិពេជ្រមុនី ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួម ១៧នាក់ (ស្រី ៦នាក់)។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពង្រីកសមាជិកបក្ស ជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ជំរុញប្រជាពលរដ្ឋគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងផ្សព្វផ្សាយផែនការការងារត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។


នយោបាយ
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃញាតិ ចុះជួបប្រជុំជាមួយសាខាបក្សភូមិព្រៃជរ ដើមី្បជំរុញការងារចុះឈ្មោះបោះឆ្នោត និងធ្វើអត្តសញ្ញាណប័ណ្ណ
កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ហេង ស៊ីណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃញាតិ និងជាអនុប្រធានក្រុមការងារចុះភូមិព្រៃជរ រួមជាមួយក្រុមការងារយុវជនគណបក្សស្រុក-ឃុំ បានចុះជួបប្រជុំសំណេះសំណាលជាមួយសាខាបក្សភូមិព្រៃជរ ឃុំព្រៃញាតិ ស្រុកគងពិសី។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ជំរុញប្រជាពលរដ្ឋគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងផ្សព្វផ្សាយផែនការការងារត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។


នយោបាយ
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្តុក ប្រជុំពិនិត្យវឌ្ឍនភាពនៃការចុះឈ្មោះបោះឆ្នោត និងការធ្វើជីវមាត្រ
កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក កង សំណាង សមាជិកអចិន្ត្រៃយ៍បក្សស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្តុក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការធ្វើជីវមាត្រ នៅស្នាក់ការគណបក្សឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោកប្រធានគណបក្សឃុំ សមាជិកអចិន្ត្រៃយ៍បក្សឃុំ និងគណៈកម្មាធិការសាខាបក្សភូមិទាំង១៨ សរុបចំនួន ៤២នាក់ (ស្រី ៤នាក់)។


នយោបាយ
កិច្ចប្រជុំពិភាក្សាលើបញ្ជីឈ្មោះបេក្ខភាពបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦
កំពង់ស្ពឺ÷ នាថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជួន វន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើបញ្ជីឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការងារចាំបាច់សំខាន់ៗមួយចំនួនទៀត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៣ លោក ហន ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុក ព្រមទាំងសមាជិកអចិន្ត្រៃយ៍គណបក្សស្រុកយ៉ាងច្រើនកុះករ។


នយោបាយ
ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ និងក្រុមគ្រូពេទ្យចុះពិនិត្យសុខភាព និងចែកថ្នាំជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះនៅស្រុកបសេដ្ឋ
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ស្រុកបសេដ្ឋ ក្រោមការដឹកនាំរបស់លោក ហេង សំអ៊ន អនុប្រធានក្រុមការងារ និងជាតំណាង ឯកឧត្តម លី ចាន់សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី រួមជាមួយក្រុមគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំភក្ដី គណៈអចិន្ត្រៃយ៍គណបក្សឃុំ និងសាខាបក្សភូមិ សរុបចំនួន ១៥នាក់ បានចុះបំពេញសកម្មភាពមនុស្សធម៌ និងប្រជុំពង្រឹងការងារបក្សនៅភូមិច្រកព្រាល។


នយោបាយ
ឯកឧត្តម អ៊ុក កោសា និងឯកឧត្តម ឈួរ សុបញ្ញា ជំរុញការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ការបទល្មើសនៅមូលដ្ឋានឃុំដំណាក់រាំង
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង បានរៀបចំកម្មវិធីសំណេះសំណាលជាមួយប្រធានភូមិ និងប្រជាការពារភូមិ ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក កោសា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីប្រធានភូមិ និងប្រជាការពារភូមិ សរុបប្រមាណ ១៣០រូប។


នយោបាយ
លោកជំទាវ ខេង សំវ៉ាដា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារបោះឆ្នោត និងបញ្ជីបេក្ខជន ជាមួយក្រុមការងារ និងមន្ត្រីគណៈបក្សទូទាំងស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅស្នាក់ការគណៈបក្សឃុំត្រពាំងគង ស្រុកសំរោងទង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល និងទិសដៅការងារ ក្រោមអធិបតីភាព លោកជំទាវ ខេង សំវ៉ាដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំរោងទង។


នយោបាយ
កិច្ចប្រជុំពង្រឹងការងារបក្ស និងត្រៀមរៀបចំការបោះឆ្នោតអាណត្តិទី៦ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក ជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងទិសដៅការងារខែវិច្ឆិកា
កំពង់ស្ពឺ÷ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹម ប៉ុណ្ណឫទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធសរុប ៨៥នាក់។ កិច្ចប្រជុំនេះផ្ដោតសំខាន់លើការជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងការផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។


នយោបាយ
អភិបាលរងស្រុកគងពិសី អញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ក្នុងយុទ្ធនាការជំរុញ និងជម្រះបណ្ណកកស្ទះ
កំពង់ស្ពឺ÷ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ញ៉េន មុន្នីរតនៈ អភិបាលរង នៃគណៈអភិបាលស្រុកគងពិសី បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងយុទ្ធនាការជំរុញ និងជម្រះបណ្ណកកស្ទះ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅសាលាឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ព្រមទាំងលោកមេឃុំ និងក្រុមប្រឹក្សាឃុំផងដែរ។


នយោបាយ
កិច្ចប្រជុំបូកសរុបការងារបក្សប្រចាំខែតុលា និងការឧបត្ថម្ភដល់អង្គកឋិនទានក្នុងមូលដ្ឋាន
កំពង់ស្ពឺ៖ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា ព្រមទាំងនាំយកអំណោយឧបត្ថម្ភជូនដល់វត្តអារាមក្នុងមូលដ្ឋាន នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទឹកល្អក់ និងលោកជំទាវ វ៉ាន់ ម៉ារា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងទិសដៅខែវិច្ឆិកា ឆ្នាំ២០២៦។

