ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកសំរោងទង ចូលរួមកិច្ចប្រជុំជំរុញ និងជម្រះបណ្ណកកស្ទះក្នុងដំណើរការចេញប័ណ្ណដីធ្លីជាប្រព័ន្ធ
នាថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ឈិន មុនី អភិបាលរង នៃគណៈអភិបាលស្រុកសំរោងទង តំណាងលោក មុត ភន អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយលោក ហន ភារុន នាយករដ្ឋបាលស្រុក បានចូលរួមកិច្ចប្រជុំរបស់ក្រុមការងារជំរុញ និងជម្រះបណ្ណកកស្ទះក្នុងដំណើរការចេញប័ណ្ណដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រស្រុកសំរោងទង។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom រវាងក្រុមការងារគេហទំព័រ និងក្រុមការងារព័ត៌មាន និងសាធារណមតិ ដែលរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
កំពង់ស្ពឺ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការ ក្រុមការងារគេហទំព័រ និងក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដែលរៀបចំដោយក្រសួងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦
(កំពង់ស្ពឺ)៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីលទ្ធផលការងាររបស់ គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ប្រចាំខែ កក្កដា ឆ្នាំ២០២៦ និងលើកទិសដៅបន្តខែ សីហា ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំ កិច្ចប្រជុំស្តីពីលទ្ធផលការងាររបស់ គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ប្រចាំខែ កក្កដា ឆ្នាំ២០២៦ និងលើកទិសដៅបន្តខែ សីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានក្រុមការងារពិគ្រោះយោបល់ស្រ្តី និងកុមារ លោកជំទាវ គា សុភូ អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ស្ថិតក្នុងខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈចលនាស្ត្រី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពទិសដៅបន្ត
កំពង់ស្ពឺ៖ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ លោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សា លោកស្រី គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំ គណៈចលនាស្ត្រី បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពទិសដៅបន្ត កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ពីទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ និងមានការចូលរួមពីតាមបណ្តាខេត្តនានា តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ជាអនុប្រធាន សមាជិកា នៃគណៈចលនាស្ត្រី ព្រមទាំងតំណាងគណៈចលនាស្ត្រីមកពីតាមបណ្តាស្ថាប័ន និងតំណាងក្រុងស្រុក ជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាល ស្តីពី «ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា»
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម ឈៀ ស៊ីដារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និវត្តជនកម្ពុជា និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី «ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងកងកម្លាំងទាំងបី ព្រមទាំងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងាររដ្ឋបាល និងបេឡាមរណសង្គ្រោះមកពីបណ្តាក្រុង-ស្រុកទូទាំងខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោក/លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ប្រធាន/អនុប្រធានគណៈកម្មាធិការអនុសាខាក្រុង-ស្រុក ទាំង៩ សរុបអ្នកចូលរួមចំនួន ៣៣នាក់ ស្រី ១២នាក់ នៅសាលប្រជុំ យឹម សុខុម អាគាររដ្ឋបាលខេត្ត ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ស្ពឺជម្រុញការស្ថាបនា ជួសជុលនិងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូន
កំពង់ស្ពឺ៖ដោយមើលឃើញថាផ្លូវថ្នល់ គឺជាសរសៃឈាមដែលពុំអាចខ្វះបានក្នុងការសម្រួលដល់ការធ្វើដំណើរ ដឹកកសិផល សិស្សានុសិស្សទៅសាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម មន្ទីរសាធារណៈការ និងដឹកជញ្ជូនកំពង់ស្ពឺ បាននឹងកំពុងបន្តសកម្មភាពយ៉ាងមមាញឹកលើការងារស្ថាបនា ជួសជុលកែលម្អរ ថែទាំលើកំណាត់ផ្លូវនានាក្នុងខេត្ត ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យបានរួចរាល់មុនរដូវវស្សាចូលមកដល់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបច្ចេកវិទ្យារូបភាព និងសម្លេង Zoom Meeting
កំពង់ស្ពឺ៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦—ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ៣ តាមរយៈប្រព័ន្ធបច្ចេកវិទ្យារូបភាព និងសម្លេង Zoom Meeting នៅអគារសាលាខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំវិសាមញ្ញ លើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំវិសាមញ្ញ លើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលអំណោយឱសថ និងសម្ភារប្រើប្រាស់តម្លៃប្រមាណ ៦០ម៉ឺនដុល្លារ ពីមូលនិធិសាធារណរដ្ឋកូរ៉េ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
កំពង់ស្ពឺ៖ ថ្មីនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលឱសថ ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា។ អំណោយទាំងអស់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អំណោយមនុស្សធម៌ទាំងនេះ ទទួលបានពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដើម្បីឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ពង្រឹងសន្តិសុខ និងទប់ស្កាត់ការឆបោកអនឡាញ ក្នុងពិធីប្រកាស លោក អ៊ុំ សំអឿន ចូលកាន់មុខតំណែងអភិបាលស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនកុះករ។

