
អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ពង្រឹងសន្តិសុខ និងទប់ស្កាត់ការឆបោកអនឡាញ ក្នុងពិធីប្រកាស លោក អ៊ុំ សំអឿន ចូលកាន់មុខតំណែងអភិបាលស្រុកភ្នំស្រួច
កំពង់ស្ពឺ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនកុះករ។










