
រដ្ឋបាលស្រុកសំរោងទង ចូលរួមកិច្ចប្រជុំជំរុញ និងជម្រះបណ្ណកកស្ទះក្នុងដំណើរការចេញប័ណ្ណដីធ្លីជាប្រព័ន្ធ
នាថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ឈិន មុនី អភិបាលរង នៃគណៈអភិបាលស្រុកសំរោងទង តំណាងលោក មុត ភន អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយលោក ហន ភារុន នាយករដ្ឋបាលស្រុក បានចូលរួមកិច្ចប្រជុំរបស់ក្រុមការងារជំរុញ និងជម្រះបណ្ណកកស្ទះក្នុងដំណើរការចេញប័ណ្ណដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រស្រុកសំរោងទង។










