ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ក្រុមហ៊ុនតំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់វៀតណាម គ្រោងបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគរាប់លានដុល្លារអាមេរិក
កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦---ក្រុមហ៊ុនតំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់ធុរជននៃប្រទេសវៀតណាម បានបង្ហាញមហិច្ឆតាបើករោងចក្រតំឡើងគ្រឿងចក្រសំណង់នៅក្នុងខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគរាប់លានដុល្លារសហរដ្ឋអាមេរិក នេះបើតាមសម្តីរបស់លោក ចាន់ ហ៊ុន អគ្គនាយកក្រុមហ៊ុន តាធីផាត ខូអិលធីឌី(TA THI PHAT Co.,LTD) ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក គង់ ប៊ុនសៀង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី «ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦»។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដោយមានការចូលរួមពី អនុប្រធានមន្ទីរព័ត៌មានខេត្ត, លោក-លោកស្រីអភិបាលក្រុង/ស្រុក, កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងតំណាងគណបក្សនយោបាយនានាផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជា ផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់៧៧គ្រួសារ និងគ្រួសារនិវត្តន៍ជន ៥០គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមនិងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៧៧គ្រួសារនៅក្នុងក្រុងច្បារមនដែលទទួលរងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅ និងគ្រួសារនិវត្តន៍ជនដែលងាយរងហានិភ័យចំនួន ៥០គ្រួសារ នៅសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឈួរ សុបញ្ញានាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនក្រុមគ្រួសារសពនិវត្តជន(អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាពាម) ក្នុងស្រុកថ្ពង
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានដឹកនាំក្រុមការងារផ្នែកនិវត្តជន និងអតីតយុទ្ធជននៃក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ នាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ជូនដល់ក្រុមគ្រួសារសព ឧបាសក ឯក វុន និវត្តជន និងជាអតីតគ្រូបង្រៀននៅសាលាបឋមសិក្សាពាម ស្រុកថ្ពង ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងសាច់ញាតិ និងប្រជាពលរដ្ឋជាច្រើនរូប ក្នុងបរិយាកាសប្រកបដោយសេចក្តីសោកស្តាយ និងអាឡោះអាល័យយ៉ាងជ្រាលជ្រៅ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឈួរ សុបញ្ញា នាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនក្រុមគ្រួសារសពនិវត្តជន អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាទួលពង្រ
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអង្គារ ៩ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានដឹកនាំក្រុមការងារផ្នែកនិវត្តជន និងអតីតយុទ្ធជន នៃក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ នាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ជូនដល់ក្រុមគ្រួសារសព ឧបាសក គង់ អន និវត្តជន និងជាអតីតគ្រូបង្រៀននៅសាលាបឋមសិក្សាទួលពង្រ នៃក្រុងឧដុង្គម៉ែជ័យ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងសាច់ញាតិ ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបន្ទាន់ពិភាក្សារកដំណោះស្រាយករណីចាក់ថ្មចូលស្ទឹងព្រែកត្នោត នៃក្បាលដីលេខ ០០០១ នៅភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង
(កំពង់ស្ពឺ)៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ យោងតាមចំណារ របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានចាត់លោក ជេត ដុំ នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយករណីចាក់ថ្មចូលស្ទឹងព្រែកត្នោត នៃក្បាលដីលេខ ០០០១ នៅភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត រួមទាំងអាជ្ញាធរស្រុកសំរោងទង និងអាជ្ញាធរឃុំតាំងក្រូច។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត អញ្ជើញចូលរួមដើរថ្មើរជើងរំលឹកខួបលើក៤៩ ដំណើរឆ្ពោះទៅកាន់ការ ផ្ដួលរំលំរបប ប៉ុល ពត
ត្បូងឃុំ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយយុវជនជិត ៣០០នាក់ មកពី ២៥រាជធានី -ខេត្ត បានអញ្ជើញចូលរួមជាមួយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងពិធីដើរថ្មើរជើងទៅ កាន់តំបន់ ប្រវត្តិសាស្ត្រ យោធា កោះថ្មX16 ក្នុងឱកាស រំលឹកខួប លើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការ ផ្ដួល រំលំ របប ប្រល័យពូជសាសន៍ ប៉ុល ពត។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំប្រមូលព័ត៌មានពីលទ្ធផលការងារ ដើម្បីកសាងឯកសារជំនួយស្មារតីសម្រាប់ធ្វើបទបង្ហាញ និង កិច្ចសម្ភាសន៍ស្តីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ និងទិសដៅបន្ត ប្រចាំឆមាសទី២
កំពង់ស្ពឺ ÷ នាថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តបានរៀបចំកិច្ច ប្រជុំប្រមូលព័ត៌មានពីលទ្ធផលការងារ ដើម្បីកសាងឯកសារជំនួយស្មារតីសម្រាប់ធ្វើបទបង្ហាញ់ និង កិច្ចសម្ភាសន៍ស្តីពី វឌ្ឍនភាពការងារសម្រេចបាន ប្រចាំឆមាសទី១ និងទិសដៅបន្ត ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្តដែលដែលប្រព្រឹត្តទៅនៅអគាររដ្ឋបាលខេត្ត សាលប្រជុំ យឹម សុខុម។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំពង្រៀង និងពិនិត្យរបាយការណ៍ប្រចាំខែមិថុនា ប្រចាំឆមាសទី១ ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្ត បានដឹកនាំមន្ត្រីរាជការ និងថ្នាក់ដឹកនាំការិយាល័យក្រោមឱវាទ បើកកិច្ចប្រជុំពង្រឹង និងពិនិត្យរបាយការណ៍ប្រចាំខែមិថុនា ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដោយមានការចូលរួមពីអនុប្រធានមន្ទីរ ប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រីតំណាងការិយាល័យទាំង៥ ដែលស្ថិតក្រោមចំណុះមន្ទីរ នៅសាលប្រជុំមន្ទីរព័ត៌មាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X16
(កោះថ្មX16)៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦---ប្រតិភូខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា រំលឹកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


សកម្មភាពថ្នាក់ដឹកនាំ
លោក សូ ឃុនវីរក្ស ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦---រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីនេះដែរក៏បានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមអភិបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ពីបណ្តាមន្ទីរ-អង្គភាព និងកងកម្លាំងជុំវិញខេត្ត
AKP កំពង់ស្ពឺ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួលថវិកា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំ កង ហ៊ាង នៃអគាររដ្ឋបាលខេត្ត។ ថវិកាដែលបានប្រគល់ និងទទួលនាឱកាសនេះ គឺជាការចូលរួមចំណែកយ៉ាងថ្លៃថ្លាពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍
AKP កំពង់ស្ពឺ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦--- ឯកឧត្តម ម៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅសាលប្រជុំធំអគារសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រតិភូអមដំណើរ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

