
កាកបាទក្រហមកម្ពុជា ផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់៧៧គ្រួសារ និងគ្រួសារនិវត្តន៍ជន ៥០គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមនិងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៧៧គ្រួសារនៅក្នុងក្រុងច្បារមនដែលទទួលរងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅ និងគ្រួសារនិវត្តន៍ជនដែលងាយរងហានិភ័យចំនួន ៥០គ្រួសារ នៅសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។










