
ឯកឧត្តម ឈួរ សុបញ្ញា នាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនក្រុមគ្រួសារសពនិវត្តជន អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាទួលពង្រ
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអង្គារ ៩ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានដឹកនាំក្រុមការងារផ្នែកនិវត្តជន និងអតីតយុទ្ធជន នៃក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ នាំយកសាររំលែកមរណទុក្ខ និងបច្ច័យរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន ជូនដល់ក្រុមគ្រួសារសព ឧបាសក គង់ អន និវត្តជន និងជាអតីតគ្រូបង្រៀននៅសាលាបឋមសិក្សាទួលពង្រ នៃក្រុងឧដុង្គម៉ែជ័យ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងសាច់ញាតិ ។










