ព័ត៌មានក្នុងខេត្ត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦
ការអភិវឌ្ឍ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦
(កំពង់ស្ពឺ)៖ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត (PTWG/RWSSH) ក្រោមអធិបតីភាព លោក ងួន ឡាញ់ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ និងលោក ប៉ាសួង សៅគន្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានក្រុមការងារ PTWG មន្ទីរអង្គភាពពាក់ព័ន្ធ  អង្គការដៃគូអភិវឌ្ឍន៍ មេឃុំ-ចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពសម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ
ការអភិវឌ្ឍ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពសម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦---ថ្មីៗនេះឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីដាក់សម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូក្រៅមួយខ្សែ ៧គីឡូម៉ែត្រ នៅតំបន់ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ កសាងដោយ អ្នកឧកញ៉ា សួរ វីរៈ អគ្គ នាយក ក្រុម ហ៊ុន វិរៈប៊ុនថាំអេសប្រេស ខូអិលធីឌី ដោយចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ ១,២២ លានដុល្លារអាម៉េរិក ពោលគឺជាសមិទ្ធផលដ៏ថ្មីស្រឡាងដែលបានលេចជារូបរាងពេញលេញនៅក្នុងអំឡុងពេលនៃរដូវកាលបៃតង ស្របនឹងការអនុវត្តយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (ចាប់ពីខែឧសភា ដល់ខែតុលា)។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងអ៊ុតកៅស៊ូប្រវែង ៧,០០០ម៉ែត្រ ក្នុងតំបន់ឋានសួគ៌គិរីរម្យ
ការអភិវឌ្ឍ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងអ៊ុតកៅស៊ូប្រវែង ៧,០០០ម៉ែត្រ ក្នុងតំបន់ឋានសួគ៌គិរីរម្យ
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអមដំណើរឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូ នៅក្នុងតំបន់ឋានសួគ៌គិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដ៏មានសារៈសំខាន់នេះពិតជាដើរតួនាទីយ៉ាងសំខាន់ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរ ជាតិអន្តរជាតិកាន់តែច្រើនឱ្យមកកម្សាន្តនៅក្នុងតំបន់ទេសចរណ៍ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានភាពងាយស្រួល និងរីកចម្រើនបន្ថែមទៀត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់របស់កូនខ្មែរ ដែលមានសមត្ថភាពផលិតបាន៥០តោនក្នុងមួយថ្ងៃ កំពុងមានវត្តមានជាលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺ
ការអភិវឌ្ឍ
រោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់របស់កូនខ្មែរ ដែលមានសមត្ថភាពផលិតបាន៥០តោនក្នុងមួយថ្ងៃ កំពុងមានវត្តមានជាលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖រោងចក្រចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើមកន្ទក់នៃស្រូវផ្កាម្លិះ(សុខៈ)ដែលចំណាយដើមទុនប្រមាណ ជិត១០លានដុល្លារ និងមានសមត្ថភាពផលិតបានប្រេងឆាក្នុងរង្វង់៥០តោនក្នុងមួយថ្ងៃកំពុងមានវត្តមានជាលើកដំបូងនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក ឆែន ច័ន្ទដារ៉ា អគ្គនាយកក្រុមហ៊ុន ប្រេងកន្ទក់កម្ពុជា បានឱ្យដឹងនាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះថា ក្រុមហ៊ុនបានបង្កើតរោងចក្រចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើមកន្ទក់ស្រូវក្នុងកម្រិតមធ្យមជាលើកដំបូងក្នុងខេត្តកំពង់ស្ពឺ ដែលនិងចាប់ដំណើរការខ្សែចង្វាក់ផលិតកម្មនាដើមខែធ្នូខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជាសម្រាប់ចម្អិនម្ហូបអាហារប្រចាំថ្ងៃក្នុងផ្ទះបាយ។ជាជំហានទី១ ក្រុមហ៊ុនបានបង្កើតរោងចក្រចម្រាញ់ប្រេងឆាពីកន្ទក់នៅស្រុកថ្មគោល ខេត្តបាត់ដំបងមានលទ្ធភាពចម្រាញ់ប្រេងបានក្នុងរង្វង់ពី៦ទៅ១០តោនក្នុងមួយថ្ងៃ ដោយប្រមូលទិញវត្ថធាតុដើមមកពីបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ចំពោះផលិតដែលចម្រាញ់បានគឺក្រុមហ៊ុនបានធ្វើការផ្គត់ផ្គង់ទៅតាមទីផ្សារក្នុងស្រុក និងមួយផ្នែកតូចនាំចេញទៅក្រៅប្រទេស។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់ដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងទុតិយភូមិឆ្នាំនេះឱ្យខិតខំប្រឹងប្រែង ដើម្បីទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ
ការអភិវឌ្ឍ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់ដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងទុតិយភូមិឆ្នាំនេះឱ្យខិតខំប្រឹងប្រែង ដើម្បីទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ
កំពង់ស្ពឺ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦---ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកំពុងខិតចូលមកដល់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានប្រាប់ដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព ដើម្បីអាចប្រឡងជាប់គ្រប់ៗគ្នា ពិសេសគឺទទួលបាននិទ្ទេសល្អក្នុងការប្រឡង។ការណែនាំធ្វើឡើងក្នុងឱកាសដាក់សម្ពោធឱ្យប្រើប្រាស់បណ្ណាល័យមរតកក្រមង៉ុយទាំង២កន្លែងដែលស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន មង្គលបពិត្រនិងវិទ្យាល័យ ស្លាបលែង ស្ថិតនៅក្នុងភូមិកៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំចំនួន៥  ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺឆ្នាំ២០២៦
ការអភិវឌ្ឍ
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំចំនួន៥ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦---ទីចាត់ការផែនការ និងវិនិយោគខេត្ត សហការជាមួយរដ្ឋបាលសាលាឃុំចំនួន៥រួមមាន ឃុំព្នាយ ឃុំតាំងក្រូច ឃុំទំព័រមាស ឃុំធម្មតាអរ និងឃុំវល្លិ៍ស ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅសាលាស្រុកសំរោងទងក្រោមអធិបតីភាព លោក ឃិន តារា មេឃុំព្នាយ និងជាប្រធានគណៈកម្មការលទ្ធកម្ម និងលោកមេឃុំទាំង៤ និងវត្តមានអ្នកសង្កេតការថ្នាក់ខេត្ត/ស្រុក និងមន្ទីរពាក់ព័ន្ធ តំណាងក្រុមហ៊ុន និងអ្នកសារពត៌មានជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ ៤លានដុល្លារ សហរដ្ឋអាមេរិក
ការអភិវឌ្ឍ
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ ៤លានដុល្លារ សហរដ្ឋអាមេរិក
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦---ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នឹងក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ចូលរួមយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត