
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងអ៊ុតកៅស៊ូប្រវែង ៧,០០០ម៉ែត្រ ក្នុងតំបន់ឋានសួគ៌គិរីរម្យ
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអមដំណើរឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវបេតុង និងអ៊ុតកៅស៊ូ នៅក្នុងតំបន់ឋានសួគ៌គិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដ៏មានសារៈសំខាន់នេះពិតជាដើរតួនាទីយ៉ាងសំខាន់ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរ ជាតិអន្តរជាតិកាន់តែច្រើនឱ្យមកកម្សាន្តនៅក្នុងតំបន់ទេសចរណ៍ឋានសួគ៌គិរីរម្យ ខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានភាពងាយស្រួល និងរីកចម្រើនបន្ថែមទៀត។











