
កិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦
(កំពង់ស្ពឺ)៖ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត (PTWG/RWSSH) ក្រោមអធិបតីភាព លោក ងួន ឡាញ់ នាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ និងលោក ប៉ាសួង សៅគន្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានក្រុមការងារ PTWG មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ មេឃុំ-ចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។











