ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីជូនដំណឹង
ស្ថិតិនាំចេញទំនិញ Top 20 ក្នុងនោះមានទំនិញនាំចេញជាប្រពៃណី និងទំនិញនាំចេញកំពុងលូតលាស់
នាំចេញសម្លៀកបំពាក់ និងអង្ករមានការកើនឡើង ជាមួយគ្នានេះ សម្រាប់ទំនិញនាំចេញដែលកំពុងលូតលាស គឺសំបកកង់រថយន្ត និងសម្ភារៈក្មេងលេង និងសម្ភារៈកីឡា
ប្រភពក្រសួងពាណិជ្ជកម្ម


សេចក្តីជូនដំណឹង
សេចក្តីថ្លែងសារព័ត៌មានរួម ស្តីពីការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ទុសត្វក្រពើភ្នំដំបូងបង្អស់នៅកម្ពុជា
សេចក្តីថ្លែងសារព័ត៌មានរួម ស្តីពីការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ទុសត្វក្រពើភ្នំដំបូងបង្អស់នៅកម្ពុជាដើម្បីអភិរក្សប្រភេទសត្វជិតផុតពូជបំផុត
📖 អានអត្ថបទពេញ 👉JOIN US


សេចក្តីប្រកាសព័ត៌មាន
Special Remarks by H.E. Prak Sokhonn, Deputy Prime Minister, Minister for Foreign Affairs and International Cooperation of Cambodia, at the 81st session of the United Nations General Assembly.
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia


សេចក្តីជូនដំណឹង
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ១
ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។


សេចក្តីជូនដំណឹង
#អំពីស្ថានភាពទឹកនៅតាមបណ្ដាយដងស្ទឹងព្រែកត្នោត និងទំនប់អាង នៅភូមិសាស្រ្តខេត្តកំពង់ស្ពឺ មិនទាន់មានអ្វីគួរឱ្យកត់សម្គាល់ឡើយ
កំពង់ស្ពឺ÷ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ បានចុះពិនិត្យនិងចាត់តាំងក្រុមការងារបច្ចេកទេសនៃមន្ទីរចុះពិនិត្យតាមដានស្ថានភាពទឹកនៅបណ្ដោយដងស្ទឹងព្រែកត្នោត និងទំនប់អាង ភូមិសាស្រ្តខេត្តកំពង់ស្ពឹ មិនទាន់មានស្ថានភាពជំនន់កើតឡើងនោះទេ ដោយឡែកប្រព័ន្ធទំនប់អូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលហូរច្រោះរូងនាគ ក្រុមការងារបានសហការជាមួយជំនាញ អាជ្ញាធរមូលដ្ឋានជួសជុលបណ្ដោះអាសន្ន ។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារកម្ពស់ ០,៥០ ម៉ែត្រ
*បើកទ្វារទឹករលាំងជ្រៃ ប្រាំ ទ្វារកម្ពស់ ១=៤,០០ ម៉ែត្រ;២=៣,៥០ ម៉ែត្រ; ២=១,០០ ម៉ែត្រ


សេចក្តីប្រកាសព័ត៌មាន
ពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រារព្ធខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»
Contact With មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
📱 Website
📱 Facebook
📱Tik Tok
📱Youtube
📱Instagram
📱 X(Twitter)
📱Telegram


សេចក្តីជូនដំណឹង
ផលិតផលកម្ពុជាចូលទៅកាន់បណ្តាញផ្សារទំនើបធំៗ និងផ្សារ Mini-mart ល្បីៗជាង ២៣០០០ទីតាំង នៅតាមបណ្តាប្រទេសនានានៅលើពិភពលោក
ក្រសួងពាណិជ្ជកម្មកម្ពុជាបានសម្របសម្រួលឱ្យមានការធ្វើប្រតិបត្តិការទិញ-លក់ និងការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣៨ និងបានជំរុញផលិតផលកម្ពុជាចូលទៅកាន់បណ្តាញផ្សារទំនើបធំៗ និងផ្សារ Mini-mart ល្បីៗជាង ២៣០០០ទីតាំង នៅតាមបណ្តាប្រទេសនានានៅលើពិភពលោក។
ប្រភពក្រសួងពាណិជ្ជកម្ម


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារចុះជួយស្រុកកងពិសីបាននាំយកនូវទ័យ្យវត្ថុប្រគេនដល់ព្រះសង្ឃឃុំព្រះនិព្វាន ស្រុកគងពិសី
កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សាំង វណ្ណៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះនិព្វាន្ត រួមជាមួយអនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ថ្នាក់ដឹកនាំឃុំ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តពោធិឧត្តម (ហៅវត្តត្រពាំងក្រពើ) ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឹ។


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពីការបម្រេីសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
សេចក្ដីជូនដំណឹង ស្ដីពីការបម្រេីសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចុះសួរសុខទុក្ខនិងនាំយកនូវ ថវិការួមមានសម្ភារៈមួយចំនួនជូនដល់លោកវរសេនីយ៍ត្រី ហង្ស សូនី នាយការិយាល័យគោលនយោបាយ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ
កំពង់ស្ពឺ៖ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
ថ្នាក់ដឹកនាំស្រុកសាមគ្គីមុន្នីជ័យ ចាត់តំណាងនាំយកថវិកា និងសាររំលែកទុក្ខ ជូនដំណើរប្អូនប្រុស សុង សុភ័ស្ស
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក លោក មោក ឌឹម ប្រធានគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានចាត់តំណាងលោក បាន បូរី ព្រមទាំងក្រុមប្រឹក្សាឃុំ អញ្ជើញចូលរួមបុណ្យសព និងនាំយកអំណោយមនុស្សធម៌ រួមទាំងថវិកាឧបត្ថម្ភ ទៅប្រគល់ជូនដល់គ្រួសារសពរបស់ប្អូនប្រុស សុង សុភ័ស្ស ដែលមានទីលំនៅនៅភូមិដឹកពាង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្ត កំពង់ស្ពឺ។


នយោបាយ
គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អៀង ម៉ូលី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត
1. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាលភាពសង្គម
• គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៖ បន្តពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីរក្សាស្ថេរភាព និងសន្តិសុខជូនប្រជាពលរដ្ឋ។
• ទប់ស្កាត់ Online Scam ប្រឆាំងដាច់ខាត និងមិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) កើតឡើងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
• ការឆ្លើយតបគ្រោះធម្មជាតិ ត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងការជួយសង្គ្រោះជំនន់ទឹកភ្លៀង និងគ្រប់គ្រងប្រភពទឹកសម្រាប់ប្រើប្រាស់។

