
#អំពីស្ថានភាពទឹកនៅតាមបណ្ដាយដងស្ទឹងព្រែកត្នោត និងទំនប់អាង នៅភូមិសាស្រ្តខេត្តកំពង់ស្ពឺ មិនទាន់មានអ្វីគួរឱ្យកត់សម្គាល់ឡើយ
កំពង់ស្ពឺ÷ គិតត្រឹមល្ងាចថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរ បានចុះពិនិត្យនិងចាត់តាំងក្រុមការងារបច្ចេកទេសនៃមន្ទីរចុះពិនិត្យតាមដានស្ថានភាពទឹកនៅបណ្ដោយដងស្ទឹងព្រែកត្នោត និងទំនប់អាង ភូមិសាស្រ្តខេត្តកំពង់ស្ពឹ មិនទាន់មានស្ថានភាពជំនន់កើតឡើងនោះទេ ដោយឡែកប្រព័ន្ធទំនប់អូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលហូរច្រោះរូងនាគ ក្រុមការងារបានសហការជាមួយជំនាញ អាជ្ញាធរមូលដ្ឋានជួសជុលបណ្ដោះអាសន្ន ។









