
ថ្នាក់ដឹកនាំស្រុកសាមគ្គីមុន្នីជ័យ ចាត់តំណាងនាំយកថវិកា និងសាររំលែកទុក្ខ ជូនដំណើរប្អូនប្រុស សុង សុភ័ស្ស
ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក លោក មោក ឌឹម ប្រធានគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានចាត់តំណាងលោក បាន បូរី ព្រមទាំងក្រុមប្រឹក្សាឃុំ អញ្ជើញចូលរួមបុណ្យសព និងនាំយកអំណោយមនុស្សធម៌ រួមទាំងថវិកាឧបត្ថម្ភ ទៅប្រគល់ជូនដល់គ្រួសារសពរបស់ប្អូនប្រុស សុង សុភ័ស្ស ដែលមានទីលំនៅនៅភូមិដឹកពាង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្ត កំពង់ស្ពឺ។









