ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីប្រកាសព័ត៌មាន
កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១០.១៩ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១០.១៩ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


ទេសចរណ៍
ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺមានចំនួន២១,០០០នាក់
កំពង់ស្ពឺ÷ ថ្ងៃ អាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក្ក ព,ស ២៥៦៩ត្រូវ នឹងថ្ងៃ ៥ខែ កក្កដា ធ្ឆ្នាំ២០២៦ បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឲ្យដឹងថា ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៩ ខែ មិថុនា ដល់ថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២៦ ភ្ញៀវទេសចរសរុប ២១,០០០នាក់។


ការអភិវឌ្ឍ
កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ២ខ្នងដល់គ្រួសារទីទ័លក្រ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឹ
កំពង់ស្ពឺ៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦---លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានអញ្ជើញប្រគល់ផ្ទះចំនួន២ខ្នង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជាត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីពឹងដែលកំពុងរស់នៅក្នុងភូមិទួលស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។


សកម្មភាពអាជ្ញាធរ
ពិធីសំណេះសំណាល និងប្រគល់ វិទ្យុទាក់ទង (អាយកូម) ប្រជាការពារភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ខ្ញុំបាទបានចុះជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ជាសមាជិក សមាជិកាបក្ស និងកម្លាំងប្រជាការពារភូមិ នៅភូមិត្រពាំងក្រឡឹងសរុបចំនួន ២០នាក់។ ក្នុងឱកាសសំណេះសំណាលនោះ លោក ម៉ែន ប៊ុនធា អនុប្រធានមន្ទីរព័ត៌មាន ប្រធានក្រុមការងារចុះជួយភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យ បានធ្វើការផ្សព្វផ្សាយនូវរបៀបវារៈសំខាន់ៗចំនួន ៦ចំណុច


សន្តិសុខសង្គម
មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសំណេះសំណាលជាមួយក្រុមជនបង្គោលភូមិក្នុងសង្កាត់សុព័រទេព
កំពង់ស្ពឺ÷ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ គណបក្សមូលដ្ឋានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសហការជាមួយ គណៈកម្មាធិការគណបក្សក្រុងច្បារមន និងសង្កាត់សុពរ័ទេព នៃក្រុងច្បារមន បានជួបប្រជុំជាមួយជនបង្គោលកម្មករភូមិទាំង១០ភូមិ ក្រោមអធិបតីភាពលោក ចឹក បូរិន ប្រធានគណៈបក្សមូលដ្ឋានមន្ទីរការងារ លោក ឆន ឆេងឡាង ប្រធានគណបក្សមូលដ្ឋានសង្កាត់សុពរ័ទេព ដោយមានសមាសសភាពចូលរួម :
• ជនបង្គោលកម្មករភូមិចំនួន ៤០នាក់ ស្រី ៣៦នាក់
• សរុបអ្នកចូលរួម ៦៧ នាក់ ស្រី ៣៦នាក់ (ជនបង្គោលអវត្តមាន ១០នាក់ស្រី ៥នាក់)


សេចក្តីប្រកាសព័ត៌មាន
«និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»
ចំណាប់អារម្មណ៍របស់សិស្ស យុវសិស្ស នៅវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ បសេដ្ឋ នៅក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ អំពីការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។ (Part5)
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
_______________________
🔗📱JOIN មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
📱Facebook
📱Tik Tok
📱Youtube
📱Instagram
📱X(Twitter)


សេចក្តីជូនដំណឹង
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.៣៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សន្តិសុខសង្គម
បុរសម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវៈ និងហិង្សាចេតនាដោយស្ថានទម្ងន់ (លើជនរងគ្រោះ ជាអនិតិជន)
កំពង់ស្ពឺ៖ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែននិងលោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ជំនួយការដឹកនាំការិយាល័យ លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានដឹកនាំកំលាំងចុះបង្ក្រាបករណីប៉ុនប៉ងរំលោភសេពសន្ថវៈ និងហិង្សាចេតនាដោយស្ថានទម្ងន់ (លើជនរងគ្រោះ ជាអនិតិជន)


នយោបាយ
ក្រុមការងារចលនាស្ត្រីស្រុកបសេដ្ឋ លើកកម្ពស់តួនាទីស្ត្រី និងពង្រឹងការងារនៅមូលដ្ឋាន
កំពង់ស្ពឺ ៖ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ិន ឃុន រួមជាមួយលោកជំទាវ ទឹម សាវ៉ាត និងលោកជំទាវ គា សុខភូ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រី និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាចលនាស្ត្រីស្រុកបសេដ្ឋ នៅទីស្នាក់ការគណបក្សស្រុកបសេដ្ឋ


នយោបាយ
កិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ៥ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គពពេល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដើម្បីត្រៀមរៀបចំផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម វន សុវណ្ណារី លោកស្រី អុឹម សុវណ្ណារី លោក ប៉ែន ហេង មេឃុំអង្គពពពេល លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានឃុំអង្គពពេល សមាជិកអចិន្ត្រៃយ៍បក្សឃុំ, មន្ត្រីប៉ុស្ដិ៍នគរបាលឃុំ,យុវជនគណបក្សឃុំ, ប្រធានសាខាបក្សភូមិ នៅស្នាក់ការគណបក្សឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នាព្រឹកថ្ងៃដដែរ លោកជំទាវប្រធាន បានបន្តអញ្ជើញទៅសួរសុខទុក្ខ (១) លោក ហ៊ីង សាមុត អតីតមេឃុំអង្គពពេល ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅផ្ទះ, ភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។


សន្តិសុខសង្គម
ទីណាទុក្ខលំបាក ទីនោះមានមុខ សមាជិកគណបក្សប្រជាជនកម្ពុជា
កំពង់ស្ពឺ÷ បើទោះបីជាដឹងថាជនរងគ្រោះ បានទទួលអំណោយជាបន្តបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ខេត្ត និងសប្បុរសជននានា ក៏ដោយចុះ រសៀលថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ទឹម សាវ៉ាត ប្រធានក្រុមការងារ និងលោកជំទាវ ម៉ែន ស៊ីនួន អនុប្រធានក្រុមការងារ ចុះជួយឃុំ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារ រងគ្រោះផ្ទុះសេរខ្សែភ្លើងឆេះផ្ទះដោយផ្ទាល់ គឺផ្ទះលោក គឹម អុី ប្រពន្ធឈ្មោះ ជី ស្រីរដ្ឋ ស្ថិតនៅភូមិ ត្រពាំងសូភី ឃុំ ភ្នំតូច ស្រុក សាមគ្គីមុនីជ័យ ខេត្ត កំពង់ស្ពឺ។


នយោបាយ
យុវជនទាំងអស់ បន្តការគាំទ្រជឿជាក់ និងជឿទុកចិត្ត លើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តកំពង់ស្ពឺ»វិធីនេះប្រារព្ធធ្វើនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦សាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ។


អប់រំ និងកីឡា
មេបញ្ជាការ ដាក់បទបញ្ជាឱ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើនបន្ថែមទៀតនិងកសាងបណ្តាញនៅតាមមូលដ្ឋានក្នុងភូមិស្រាស្រ្ដស្រុកគងពិសី...
កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញនិងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខកងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ត្រី ទុំ សារិទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៍សង្គ្រាះបន្ទាន់ Hotline 1292 ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើនបន្ថែមទៀត នៅមូលដ្ឋានឃុំស្រង់ដោយមានចំនួន១៨ភូមិ គ្រប់ចំនួន និងកសាងបណ្តាញនៅតាមមូលដ្ឋានក្នុងភូមិស្រាស្រ្ដស្រុកគងពិសី រួមជាមួយនឹងក្រុមការងាររដ្ឋបាលឃុំស្រង់ចូលរួមសហការផងដែរ។

