ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តកំពង់ស្ពឺចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ នៅភ្នំ៥៥៣ ក្នុងឃុំដំបូងរូង ឃុំព្រៃក្មេង ឃុំជាំសង្កែ ឃុំគីរីវ័ន្ត និងគីរីរម្យ(ឃុំចំបក់)ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០២៦---លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងជាប្រធានក្រុមការងារកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ថ្មីៗនេះកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ ចុះកំណត់និងលើកស្លាកសញ្ញាទីតាំងតំបន់ប្រវត្តិសាស្រ្តយោធាតេជោ នៅភ្នំ៥៥៣ ក្នុងឃុំដំបូងរូង ឃុំព្រៃក្មេង ឃុំជាំសង្កែ ឃុំគីរីវ័ន្ត និងគីរីរម្យ(ឃុំចំបក់)ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


អប់រំ និងកីឡា
ប្រជុំពិភាក្សាស្តីពីការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦។
កំពង់ស្ពឺ៖ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦ នារសៀលថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ ២០២៦ នៅសាលប្រជុំ «កង ហ៊ាង» ជាន់ទី១ អគាររដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះផងដែរ ឯឧត្ដម ប្រធាន បានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ត្រៀមលក្ខណៈឱ្យបានរួចរាល់ និងពិភាក្សាគ្នាឱ្យគ្រប់ជ្រុងជ្រោយ ជាពិសេសចំណុចខ្វះចន្លោះ ឬខ្វះខាត ត្រូវយកមកសិក្សាហើយកែតម្រូវឱ្យបានល្អនៅក្នុងពិធីការប្រកួត«ពានរង្វាន់កីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦នេះ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀនខុសច្បាប់
(កំពង់ស្ពឺ)៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក ងួន ឡាញ់ នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន ឆ្នាំ២០២៦។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។


សកម្មភាពអាជ្ញាធរ
កាកបាទក្រហមកម្ពុជាស្រុកបសេដ្ឋ នាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន០៣គ្រួសារ និងស្ត្រីសំរាលកូនចំនួន០១គ្រួសារ នៅស្រុកបសេដ្ឋ
កំពង់ស្ពឺ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦---លោកស្រី ស៊ុម ផល្លី អភិបាលរង នៃគណៈអភិបាលស្រុក និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តំណាងលោក សំអឿន សុបញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបសេដ្ឋ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន០៣គ្រួសារ នៅភូមិទ័ពម្រាក់ ឃុំកក់ ស្រុកបសេដ្ឋ និងស្ត្រីសំរាលកូនចំនួន០១គ្រួសារ នៅភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី ២៦ អាណត្តិទី ០៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ២៦ អាណត្តិទី ០៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត ពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំយឹម សុខុម ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ បញ្ជូនទៅសាលាដំបូង ជាប់ពាក់ព័ន្ធករណីលួច និងករណីប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស.......!
ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ០១នាក់ បញ្ជូនទៅសាលាដំបូង ជាប់ពាក់ព័ន្ធករណីលួច និងករណីប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថាទនម្ងន់ទោស។


សេចក្តីជូនដំណឹង
មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានបង្ហាញកម្រិតកម្ពស់ទឹកក្នុងខេត្តកំពង់ស្ពឺ ក្នុដងស្ទឹងព្រែកត្នោត
នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,១០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៦,៩២ ម/ថ្ងៃម្សិលមិញ ៦,៨៥ ម (+០,០៧ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-
០,០៨ ម


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦---រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រី ប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រី ប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងស្រុក។


សន្តិសុខសង្គម
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦
(កំពង់ស្ពឺ)៖ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្តគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត ពិធីនេះប្រារព្ធធ្វើនៅសាលាប្រជុំសាលាខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជា នាំយកថវិកា ១០លានរៀល របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមបុណ្យសព ឯកឧត្តម ឧត្តមសេនីយ៍ឯក រាម សាលី
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ ឡុង នាយកនាយកដ្ឋានសុខភាព នៃកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយលោក ញ៉ឹល សំបូរ លេខាធិការគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ឯកឧត្តម ឧត្តមសេនីយ៍ឯក រាម សាលី អាយុ៧២ឆ្នាំ ជាមេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ដែលបានទទួលមរណភាពដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


សេចក្តីជូនដំណឹង
កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៨.២៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៨.២៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សន្តិសុខសង្គម
ល្បែងស៊ីសងបំផ្លាញអនាគត បំផ្លាញគ្រួសារ! ជនសង្ស័យប្រុស-ស្រីចំនួន ០៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីល្បែងស៊ីសងតាមប្រព័ន្ធ Online ខុសច្បាប់ ក្នុងភូមិសាស្ត្រក្រុងច្បារមន
កំពង់ស្ពឺ÷ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១៧:០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋាកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ក្នុងនោះស្រីចំនួន ០១នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសង Online ខុសច្បាប់ (ឡូតូ) ស្ថិតនៅចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


អប់រំ និងកីឡា
សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិ សម្រាប់ការគាំពារនិងអភិវឌ្ឍកុមារតូច
ភ្នំពេញ÷ ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចន យឿន ប្រធានគ.ក.ស.ក ខេត្ត លោកស្រី គា សុភូ អភិបាលរងនៃគណ:អភិបាលខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិ សម្រាប់ការគាំពារនិងអភិវឌ្ឍកុមារតូច ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត គឹម សេដ្ឋានី អនុប្រធានប្រចាំការគណ:កម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជារដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ សមាសភាពចូលរួមសរុប ១១២នាក់។

