
កាកបាទក្រហមកម្ពុជា នាំយកថវិកា ១០លានរៀល របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមបុណ្យសព ឯកឧត្តម ឧត្តមសេនីយ៍ឯក រាម សាលី
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ ឡុង នាយកនាយកដ្ឋានសុខភាព នៃកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយលោក ញ៉ឹល សំបូរ លេខាធិការគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ឯកឧត្តម ឧត្តមសេនីយ៍ឯក រាម សាលី អាយុ៧២ឆ្នាំ ជាមេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ ដែលបានទទួលមរណភាពដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។










