ព័ត៌មានក្នុងខេត្ត

ក្រុមការងាររាជរដ្ខាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនប្អូនៗយុវជនត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ
អប់រំ និងកីឡា
ក្រុមការងាររាជរដ្ខាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនប្អូនៗយុវជនត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃចន្ទ ១៣ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនដល់ប្អូនៗសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ ចំនួន ៤៩នាក់ ក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ទានវស្សាប្រគេនព្រះសង្ឃ២វត្ត វត្តអំពិលវ័ន្ត និងវត្តព្រះធម្មរង្សីព្រៃមិច
នយោបាយ
ទានវស្សាប្រគេនព្រះសង្ឃ២វត្ត វត្តអំពិលវ័ន្ត និងវត្តព្រះធម្មរង្សីព្រៃមិច
កំពង់ស្ពឺ÷ នៅថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២៦ លោក ញ៉ិល សំបូរ ក្រុមការងារខេត្តចុះមូលដ្ឋានឃុំវាលពន់និងសហការីក្រុមការងារគណបក្សឃុំ បានដង្ហែរទានវស្សាប្រគេនព្រះសង្ឃ២វត្ត វត្តអំពិលវ័ន្ត និងវត្តព្រះធម្មរង្សីព្រៃមិច ក្នុង១វត្ត ទទួលបានទានវស្សា១គូ អង្ករ៥០គីឡូ មី១កេស ទឹកសុទ្ធ១កេស ទឹកក្រូច១កេស ប្រេងឆា១ធុងតូច សាប៊ូលាងចាន១ធុងតូច ទឹកស៊ីអ៉ីវ១យួ ទឹកត្រី១យួ ខ្ទឹម ប៊ីចេង ម្រេច១ស្បោងតូច និងថវិកា ៧២ម៉ឺនរៀល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
#ពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ក្នុងឃុំបសេដ្ឋ...
ការអភិវឌ្ឍ
#ពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ក្នុងឃុំបសេដ្ឋ...
កំពង់ស្ពឺ÷ ក្រោមការចង្អុរបង្ហាញដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តកំពង់ស្ពឺ អនុប្រធានប្រចាំការក្រុមការងារដឹកនាំយុទ្ធនាការដោះស្រាយ និងផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យសំណង់អាណាធិបតេយ្យសង់លើដីចំណីផ្លូវ ក្បែរសាលាបឋមសិក្សាទ័ពមានជ័យ
សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យសំណង់អាណាធិបតេយ្យសង់លើដីចំណីផ្លូវ ក្បែរសាលាបឋមសិក្សាទ័ពមានជ័យ
កំពង់ស្ពឺ៖ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាការគ្រប់គ្រង សណ្តាប់ធ្នាប់សាធារណៈឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យ និងវាយតម្លៃដល់ទីតាំងជាក់ស្តែង ពាក់ព័ន្ធករណីសំណង់អាណាធិបតេយ្យ ដែលត្រូវបានសាងសង់លើដីចំណីផ្លូវ និងជាសំណង់រឹងមាំ ស្ថិតនៅជាប់របងសាលាបឋមសិក្សាទ័ពមានជ័យ ក្នុងភូមិត្រពាំងលើក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមការដឹកនាំរបស់លោក ជេត ដុំ នាយករងរដ្ឋបាល សាលាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីក្រុមការងារចម្រុះថ្នាក់ខេត្ត ប្រធាន អនុប្រធានពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ប្រមូលព័ត៌មាន និងវាយតម្លៃលើផលប៉ះពាល់ដែលអាចកើតមាន។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំស្តីពីលទ្ធផលការងាររបស់ គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ប្រចាំខែ កក្កដា ឆ្នាំ២០២៦ និងលើកទិសដៅបន្តខែ សីហា ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីលទ្ធផលការងាររបស់ គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ប្រចាំខែ កក្កដា ឆ្នាំ២០២៦ និងលើកទិសដៅបន្តខែ សីហា ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំ កិច្ចប្រជុំស្តីពីលទ្ធផលការងាររបស់ គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ប្រចាំខែ កក្កដា ឆ្នាំ២០២៦ និងលើកទិសដៅបន្តខែ សីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានក្រុមការងារពិគ្រោះយោបល់ស្រ្តី និងកុមារ លោកជំទាវ គា សុភូ អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខនិងម្ដាយបង្កើត លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាយជំងឺនៅមន្ទីរពេទ្យកេតុមាលារាជធានីភ្នំពេញ...
សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខនិងម្ដាយបង្កើត លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាយជំងឺនៅមន្ទីរពេទ្យកេតុមាលារាជធានីភ្នំពេញ...
កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺផងនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រួមនិងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខនិងម្ដាយបង្កើត លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាយជំងឺនៅមន្ទីរពេទ្យកេតុមាលារាជធានីភ្នំពេញ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្ដីជូនដំណឹង ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.៣៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំពិភាក្សាស្តីពីការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី៣ ឆ្នាំ២០២៦
អប់រំ និងកីឡា
កិច្ចប្រជុំពិភាក្សាស្តីពីការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី៣ ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការប្រកួត ពានរង្វាន់កីឡាបាល់ទាត់ក្រសួង មហាផ្ទៃ លើកទី៣ ឆ្នាំ២០២៦ ក្រោមសហអធិបតី ឯកឧត្តម តូច ប៉ូលីវ៉ា និង ឯកឧត្តម ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្ត កងកម្លាំងទាំងបីនិងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។ គោលបំណងសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ -ការរៀបចំ និងសម្របសម្រួល៖ ពិភាក្សាលើផែនការសកម្មភាព បច្ចេកទេស និងការបែងចែកភារកិច្ចជូនដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ។ការបង្កើនមិត្តភាព និងសាមគ្គីភាព៖ លើកកម្ពស់ស្មារតីសាមគ្គីភាព ការសហការរវាងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលក្នុងខេត្ត តាមរយៈការលេងកីឡា។ -ការលើកស្ទួយវិស័យកីឡា ជំរុញចលនាកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែមានសន្ទុះ និងសុខភាពល្អប្រសើរ។ -គណៈអធិបតីបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ និងបង្កើតបរិយាកាសរីករាយជូនដល់មហាជនក្នុងខេត្តផងដែរ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
គណៈចលនាស្ត្រី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពទិសដៅបន្ត
សកម្មភាពថ្នាក់ដឹកនាំ
គណៈចលនាស្ត្រី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពទិសដៅបន្ត
កំពង់ស្ពឺ៖ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ លោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សា លោកស្រី គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំ គណៈចលនាស្ត្រី បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពទិសដៅបន្ត កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ពីទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញ និងមានការចូលរួមពីតាមបណ្តាខេត្តនានា តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ជាអនុប្រធាន សមាជិកា នៃគណៈចលនាស្ត្រី ព្រមទាំងតំណាងគណៈចលនាស្ត្រីមកពីតាមបណ្តាស្ថាប័ន និងតំណាងក្រុងស្រុក ជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំ បានប្រមាណ ៧៥ហិកតា លើផ្ទៃដី ១៤៧ហិកតា
គ្រោះធម្មជាតិ
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំ បានប្រមាណ ៧៥ហិកតា លើផ្ទៃដី ១៤៧ហិកតា
កំពង់ស្ពឺ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបន្តអន្តរាគមន៍បូមទឹកពីស្ថានីយ៍បូមទឹកទំនប់រលាំងជ្រៃ បញ្ជូនតាមប្រព័ន្ធប្រឡាយ ដើម្បីសង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ នៅភូមិថ្មី សង្កាត់កណ្តោលដំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ យោងតាមប្រសាសន៍របស់លោក ញ៉ាញ់ ជាប ហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបានអន្តរាគមន៍សង្គ្រោះស្រូវកូនរដូវប្រាំង និងដំណាំរួមផ្សំបានប្រមាណ ៧៥ហិកតា ក្នុងចំណោមផ្ទៃដីសរុប ១៤៧ហិកតា ដោយប្រើម៉ូទ័របូមទឹកប្រើចរន្តអគ្គិសនីចំនួន ២គ្រឿង នៅស្ថានីយ៍បូមទឹកភូមិថ្មី (អតីតទីតាំងស្ថានីយ៍បូមទឹក ទី៣ សម្តេច សាយ ឈុំ) រួមជាមួយម៉ាស៊ីនបូមទឹកចល័ត ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រព និងកាត់បន្ថយផលប៉ះពាល់ដល់ដំណាំរបស់ប្រជាកសិករ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
វគ្គបណ្តុះបណ្តាល ស្តីពី «ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ‎
សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាល ស្តីពី «ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ‎
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តម ឈៀ ស៊ីដារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និវត្តជនកម្ពុជា និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងលោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី «ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ​វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងកងកម្លាំងទាំងបី ព្រមទាំងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងាររដ្ឋបាល និងបេឡាមរណសង្គ្រោះមកពីបណ្តាក្រុង-ស្រុកទូទាំងខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ‎
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ‎
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោក/លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ប្រធាន/អនុប្រធានគណៈកម្មាធិការអនុសាខាក្រុង-ស្រុក ទាំង៩ សរុបអ្នកចូលរួមចំនួន ៣៣នាក់ ស្រី ១២នាក់ នៅសាលប្រជុំ យឹម សុខុម អាគាររដ្ឋបាលខេត្ត ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៤០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត