ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ការពន្លឿនដោះស្រាយដីធ្លី និងរឹតបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤
កំពង់ស្ពឺ៖ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦--- ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ សាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ព្រមទាំងលោកអភិបាល អភិបាលរងក្រុង-ស្រុកទាំង ៩។


សកម្មភាពថ្នាក់ដឹកនាំ
ស្តីពីការអញ្ជើញ ចូលរួមកិច្ចប្រជុំត្រៀមផែនការការពារ និងសន្តិសុខសម្រាប់អនុរដ្ឋមន្ត្រីVN
កំពង់ស្ពឺ÷ សន្តិសុខ ជូនប្រតិភូអនុរដ្ឋមន្ត្រីការពារ ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ សូមជម្រាបជូន លោក លោកស្រី មេត្តាជ្រាបថា រដ្ឋបាលខេត្ត នឹងរៀបចំកិច្ចប្រជុំត្រៀមផែនការការពារ សន្តិសុខ ជូនប្រតិភូអនុរដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ក្រោមអធិបតីភាព ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ គិរីរម្យ ជាន់ផ្ទាល់ដី អគាររដ្ឋបាលខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ (ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦)
កំពង់ស្ពឺ÷ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមគណៈអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសមាសភាពអ្នកចូលរួមសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងទាំង៣ និងអភិបាល-អភិបាលរងក្រុង/ស្រុកទាំង ៩។


សេចក្តីជូនដំណឹង
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺឋ៊÷ សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
-សម្រាប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៧៨ ម/ថ្ងៃម្សិលមិញ ៦,៦០ ម (+០,១៨ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,២២ ម
- ពាមឃ្លៃថ្ងៃនេះ=២,៤៥ ម / ថ្ងៃម្សិលមិញ=២,៤៥ ម (-០,០០ ម )
-តាសាល ថ្ងៃនេះ=១៤,៨២ ម /ថ្ងៃម្សិលមិញ=១៥,០០ ម (-០,១៨ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៤,១៨ ម


សកម្មភាពថ្នាក់ដឹកនាំ
ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ ផាម រីវ៉ ខេត្តកំពង់ស្ពឺ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» រៀបចំដោយសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី
កំពង់ស្ពឺ÷ ក្រោមអធិបតីភាព ឯកឧត្តម ប៉ៃ សំបូរ (អគ្គលេខាធិការ វ.ស.ស.) និងឯកឧត្តម តូច ប៉ូលីវ៉ា (អភិបាលរងខេត្តកំពង់ស្ពឺ) ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ-អាជ្ញាធរ និងអង្គការ/សមាគម/សហជីពក្នុងខេត្ត។
ការទទួលស្គាល់តួនាទីសង្គមស៊ីវិល៖ អង្គការ-សមាគមត្រូវបានចាត់ទុកជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់សេវាសាធារណៈ ការពារសិទ្ធិមនុស្ស និងលើកស្ទួយជីវភាពប្រជាពលរដ្ឋស្របតាមអាទិភាពជាតិ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)។
ការជំរុញ បរិវត្តកម្មឌីជីថល៖ លើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងសមាគមទាំង ១១១ ក្នុងខេត្ត បង្កើនការរៀនសូត្រ និងចាប់យកបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រងទិន្នន័យស្ថាប័នឱ្យមានសុវត្ថិភាព (ចៀសវាងបទល្មើសបច្ចេកវិទ្យា) និងប្រើប្រាស់វេទិកាឌីជីថលដើម្បីបង្កើនតម្លាភាព និងទំនាក់ទំនងជាមួយអាជ្ញាធរ/សហគមន៍។


សេចក្តីជូនដំណឹង
ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ជំរាបសួរ ឯកឧត្ដមនេះជាសេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
អ្នកសង្កេតការណ៍ត្រូវដាក់ពាក្យសុំនៅ គជប ចាប់ពី ថ្ងៃទី ០៧ កញ្ញា ២០២៦ និងបញ្ចប់នៅថ្ងៃទី ០២ កុម្ភ: ២០២៧ សម្រាប់អ្នកសង្កេតការណ៍ជាតិ និងថ្ងៃទី០៩ កុម្ភ: ២០២៧ សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ
-ចំពោះភ្នាក់ងារគណបក្សត្រូវដាក់នៅសាលាឃុំ សង្កាត់ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ២០២៧។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំដាក់ផែនការរក្សាសន្តិសុខសម្រាប់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡងទី ១០-១១ ខែសីហា ឆ្នាំ ២០២៦
កំពង់ស្ពឺ÷ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលបន្ទុកការងារសន្តិសុខ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធ ដើម្បីរៀបចំរៀបចំសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់សម័យប្រឡងខាងមុខ។
យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ សម្រាប់សម័យប្រឡងនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ទូទាំងខេត្តមានមណ្ឌលប្រឡងសរុប ១៣ មណ្ឌល ស្មើនឹង ២០៥ បន្ទប់ និងមានបេក្ខជនចូលរួមប្រឡងសរុប ៥.៦៩៣ នាក់ (ស្រី ៣.៣០៧ នាក់)។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ រងគ្រោះចំនួន ៣០០គ្រួសារ នៅស្រុកគងពិសី
កំពង់ស្ពឺ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញអមដំណើរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងពិធីចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣០០គ្រួសារ មកពីឃុំទាំង១៣ នៃស្រុកគងពិសី។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវត្តអង្គរំដួល (ហៅវត្តស្វាយទាប) ស្ថិតនៅក្នុងភូមិស្វាយ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ៣០០គ្រួសារ នៅស្រុកគងពិសី
កំពង់ស្ពឺ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦— លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣០០គ្រួសារ មកពីឃុំទាំង១៣ នៃស្រុកគងពិសី។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តអង្គរំដួល (វត្តស្វាយទាប) ស្ថិតក្នុងភូមិស្វាយ ឃុំស្តុក ស្រុកគងពិសី។
ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាតែងតែឈរនៅក្បែរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយដោយមិនបានដឹង ឬមិនបានជួយនោះឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ស្ពឺ ដឹកនាំវេទិកាសាធារណៈនៅស្រុកសាមគ្គីមុនីជ័យ ដោះស្រាយបញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
អភិបាលរងខេត្តកំពង់ស្ពឺ ដឹកនាំវេទិកាសាធារណៈនៅស្រុកសាមគ្គីមុនីជ័យ ដោះស្រាយបញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ


សេចក្តីជូនដំណឹង
«ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ»
ខេត្តកំពង់ស្ពឺ រៀបចំប្រជុំផែនការប្រកួតបាល់ទាត់សប្បុរសធម៌ «ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ»


សេចក្តីជូនដំណឹង
ខេត្តកំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ នៅក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៩.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង
ពណ៌បៃតង៖គុណភាពខ្យល់មាន ខេត្តបាត់ដំបង និង ខេត្តកណ្តាល
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)

