
ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ជំរាបសួរ ឯកឧត្ដមនេះជាសេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ អ្នកសង្កេតការណ៍ត្រូវដាក់ពាក្យសុំនៅ គជប ចាប់ពី ថ្ងៃទី ០៧ កញ្ញា ២០២៦ និងបញ្ចប់នៅថ្ងៃទី ០២ កុម្ភ: ២០២៧ សម្រាប់អ្នកសង្កេតការណ៍ជាតិ និងថ្ងៃទី០៩ កុម្ភ: ២០២៧ សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ -ចំពោះភ្នាក់ងារគណបក្សត្រូវដាក់នៅសាលាឃុំ សង្កាត់ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ២០២៧។











