
កិច្ចប្រជុំដាក់ផែនការរក្សាសន្តិសុខសម្រាប់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡងទី ១០-១១ ខែសីហា ឆ្នាំ ២០២៦
កំពង់ស្ពឺ÷ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលបន្ទុកការងារសន្តិសុខ បានដឹកនាំកិច្ចប្រជុំដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកពាក់ព័ន្ធ ដើម្បីរៀបចំរៀបចំសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់សម័យប្រឡងខាងមុខ។ យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ សម្រាប់សម័យប្រឡងនាថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ទូទាំងខេត្តមានមណ្ឌលប្រឡងសរុប ១៣ មណ្ឌល ស្មើនឹង ២០៥ បន្ទប់ និងមានបេក្ខជនចូលរួមប្រឡងសរុប ៥.៦៩៣ នាក់ (ស្រី ៣.៣០៧ នាក់)។








