ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,១០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៨០ ម/ថ្ងៃម្សិលមិញ ៦,៨២ ម (-០,០២ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,២០ ម
- ពាមឃ្លៃថ្ងៃនេះ=២,៣០ ម / ថ្ងៃម្សិលមិញ=២,៣៥ ម (-០,០៥ ម )
-តាសាល ថ្ងៃនេះ=១៥,៥០ ម /ថ្ងៃម្សិលមិញ=១៥,៥៥ ម (-០,០៥ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៥០ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៦,០°c / Min =២៦,០°c
ថ្ងៃម្សិលមិញMax=៣៧,០°c /Min=២៧.០°c
៤~ ទឹកភ្លៀង៖
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)


សកម្មភាពថ្នាក់ដឹកនាំ
ប្រជុំផ្ទៀងផ្ទាត់ពីស្ថានភាពជីវភាពគ្រួសារប្រជាពលរដ្ឋ បាន ដាក់ពាក្យស្នើសុំវាស់វែងដីធ្លី ក្នុងទីតាំងបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ (ACO) ស្ថិត នៅក្នុងភូមិពង្រ ភូមិក្អែកពង ឃុំតាំងស្យា និងភូមិក្រាំងល្ហុង ស្ថិតនៅក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្មីនេះនៅសាលាឃុំ តាំងស្យា លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះអង្កេត ផ្ទៀងផ្ទាត់ ពីស្ថានភាពជីវភាពគ្រួសារប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំវាស់វែងដីធ្លី ក្នុងទីតាំងបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ (ACO) ស្ថិតនៅក្នុងភូមិពង្រ ភូមិក្អែកពង ឃុំតាំងស្យា និងភូមិក្រាំងល្ហុង ស្ថិតនៅក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូល រួមពីតំណាងរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំអង្គភាពបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ សាលាហ្វឹកហ្វឺនកងកម្លាំងរក្សា សន្តិភាពហុជាតិ ម សន្តិភា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត មន្ទីរអធិការកិច្ចខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរផែនការខេត្ត អាជ្ញាធរស្រុកភ្នំស្រួច ឃុំតាំងស្យា មេភូមិក្អែកពង និង មេភូមិពង្រ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក សូរ ឃុនវីរក្ស អភិបាលរងខេត្ត
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ សាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សូរ ឃុនវីរក្ស អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្ត «កម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ជូនដល់មន្ត្រីមូលដ្ឋាន
(កំពង់ស្ពឺ)៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក អេង សុភ័ក្ត្រ ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម រួមជាមួយលោកស្រី គា សុភូ អភិបាលរងខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្ត «កម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» របស់រាជរដ្ឋាភិបាល។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុ្រន ស្រ៊ន់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ នៅសាលប្រជុំយឹម សុខុម នៃអគាររដ្ឋបាលខេត្ត។


សេចក្តីជូនដំណឹង
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៩២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង(ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,១០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៨២ ម/ថ្ងៃម្សិលមិញ ៦,៨៨ ម (-០,០៦ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១៨ ម
- ពាមឃ្លៃថ្ងៃនេះ=២,៣៥ ម / ថ្ងៃម្សិលមិញ=២,៣៥ ម (-០,០០ ម )
-តាសាល ថ្ងៃនេះ=១៥,៥៥ ម /ថ្ងៃម្សិលមិញ=១៥,៥៩ ម (-០,០៤ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៤៥ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៧,០°c / Min =២៧,០°c
ថ្ងៃម្សិលមិញMax=៣៧,០°c /Min=២៧.០°c
៤~ ទឹកភ្លៀង៖
(ប្រភពមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ)


សកម្មភាពថ្នាក់ដឹកនាំ
ការវាយតម្លៃលើវិស័យព័ត៌មានកន្លងមក គឺទាមទារឱ្យមានការមើលឱ្យបានហ្មត់ចត់ទាំង គុណសម្បត្តិ (ភាពរីកចម្រើន) និង ចំណុចខ្វះខាត/អសកម្ម (បញ្ហាប្រឈម) ដើម្បីឈានទៅរកការកែលម្អ និងជំរុញប្រសិទ្ធភាពការងារឱ្យទទួលបានលទ្ធផលខ្ពស់តាមគោលដៅ
នាយកដ្ឋាននៃក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចចុះពិនិត្យផ្ទៀងផ្ទាត់ការវាយតម្លៃលើវិស័យព័ត៌មានកន្លងមក គឺទាមទារឱ្យមានការមើលឱ្យបានហ្មត់ចត់ទាំង គុណសម្បត្តិ (ភាពរីកចម្រើន) និង ចំណុចខ្វះខាត/អសកម្ម (បញ្ហាប្រឈម) ដើម្បីឈានទៅរកការកែលម្អ និងជំរុញប្រសិទ្ធភាពការងារឱ្យទទួលបានលទ្ធផលខ្ពស់តាមគោលដៅ។


កសិកម្ម
ដំណាំប៉េងប៉ោះឈើរីក្នុងផ្ទះសំណាញ់៖ ជម្រើសថ្មីរបស់សហគមន៍ ទិន្នផលល្អ កសិកម្មរីកចម្រើន ដំណាំប៉េងប៉ោះឈើរីក្នុងផ្ទះសំណាញ់ ស្ថិតក្នុងភូមិពីរី ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កំពុងទទួលបានទិន្នផលល្អប្រសើរ
ដំណាំប៉េងប៉ោះឈើរីក្នុងផ្ទះសំណាញ់៖ ជម្រើសថ្មីរបស់សហគមន៍ ទិន្នផលល្អ កសិកម្មរីកចម្រើន
ដំណាំប៉េងប៉ោះឈើរីក្នុងផ្ទះសំណាញ់ ស្ថិតក្នុងភូមិពីរី ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កំពុងទទួលបានទិន្នផលល្អប្រសើរ។


សេចក្តីជូនដំណឹង
#លិខិតបំភ្លឺរបស់រដ្ឋបាលឃុំព្រៃវិហារ ករណីមានក្រុមអ្នកសារព័ត៌មាន បានចុះផ្សាយលើកឡើងអំពីគម្រោងមូលនិធិឃុំព្រៃវិហារ ឆ្នាំ២០២៦ ដែលធ្វើការសាងសង់ផ្លូវបេតុងអាមេដោយក្រុមហ៊ុន សំណង់ហៀង សៀងហេង ស្ថិតនៅភូមិត្រពាំងស្វាយ និងភូមិព្រៃដំណាក់ ឃុំព្រៃវិហារ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ប្រើប្រាស់ដែកពុកមានស្នឹមគ្មានគុណភាព
#លិខិតបំភ្លឺរបស់រដ្ឋបាលឃុំព្រៃវិហារ ករណីមានក្រុមអ្នកសារព័ត៌មាន បានចុះផ្សាយលើកឡើងអំពីគម្រោងមូលនិធិឃុំព្រៃវិហារ ឆ្នាំ២០២៦ ដែលធ្វើការសាងសង់ផ្លូវបេតុងអាមេដោយក្រុមហ៊ុន សំណង់ហៀង សៀងហេង ស្ថិតនៅភូមិត្រពាំងស្វាយ និងភូមិព្រៃដំណាក់ ឃុំព្រៃវិហារ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ប្រើប្រាស់ដែកពុកមានស្នឹមគ្មានគុណភាព ។


សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៧.០៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សន្តិសុខសង្គម
បេះដូងសប្បុរសដើម្បីភូមិរង់ចាំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកអង្ករ២តោន មីខ្លាឃ្មុំក្រហម២០០កេសនិងទឹកសុទ្ធ២០០កេសឧបត្ថម្ភតាមរយៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដើម្បីជាជំនួយសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងរស់នៅក្នុងភូមិរង់ចាំ
កំពង់ស្ពឺ៖នៅថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកអង្ករ២តោន មីខ្លាឃ្មុំក្រហម២០០កេសនិងទឹកសុទ្ធ២០០កេស ឧបត្ថម្ភតាមរយៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដើម្បីជាជំនួយសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅទីតាំងនៅអគារ The Kampus រាជធានីភ្នំពេញ។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,១០ ម៉ែត្រ
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៨៨ ម/ថ្ងៃម្សិលមិញ ៦,៨៦ ម (+០,០២ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១២ ម
- ពាមឃ្លៃថ្ងៃនេះ=២,៣៥ ម / ថ្ងៃម្សិលមិញ=២,៤០ ម (-០,០៥ ម )
-តាសាល ថ្ងៃនេះ=១៥,៥៩ ម /ថ្ងៃម្សិលមិញ=១៥,៦៥ ម (-០,០៦ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៤១ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៧,០°c / Min =២៧,០°c
ថ្ងៃម្សិលមិញMax=៣៧,០°c /Min=២៧.០°c
៤~ ទឹកភ្លៀង៖
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)

