
បេះដូងសប្បុរសដើម្បីភូមិរង់ចាំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកអង្ករ២តោន មីខ្លាឃ្មុំក្រហម២០០កេសនិងទឹកសុទ្ធ២០០កេសឧបត្ថម្ភតាមរយៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដើម្បីជាជំនួយសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងរស់នៅក្នុងភូមិរង់ចាំ
កំពង់ស្ពឺ៖នៅថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកអង្ករ២តោន មីខ្លាឃ្មុំក្រហម២០០កេសនិងទឹកសុទ្ធ២០០កេស ឧបត្ថម្ភតាមរយៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដើម្បីជាជំនួយសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅទីតាំងនៅអគារ The Kampus រាជធានីភ្នំពេញ។









