
ប្រជុំផ្ទៀងផ្ទាត់ពីស្ថានភាពជីវភាពគ្រួសារប្រជាពលរដ្ឋ បាន ដាក់ពាក្យស្នើសុំវាស់វែងដីធ្លី ក្នុងទីតាំងបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ (ACO) ស្ថិត នៅក្នុងភូមិពង្រ ភូមិក្អែកពង ឃុំតាំងស្យា និងភូមិក្រាំងល្ហុង ស្ថិតនៅក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ថ្មីនេះនៅសាលាឃុំ តាំងស្យា លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះអង្កេត ផ្ទៀងផ្ទាត់ ពីស្ថានភាពជីវភាពគ្រួសារប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំវាស់វែងដីធ្លី ក្នុងទីតាំងបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ (ACO) ស្ថិតនៅក្នុងភូមិពង្រ ភូមិក្អែកពង ឃុំតាំងស្យា និងភូមិក្រាំងល្ហុង ស្ថិតនៅក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូល រួមពីតំណាងរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំអង្គភាពបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ សាលាហ្វឹកហ្វឺនកងកម្លាំងរក្សា សន្តិភាពហុជាតិ ម សន្តិភា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត មន្ទីរអធិការកិច្ចខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរផែនការខេត្ត អាជ្ញាធរស្រុកភ្នំស្រួច ឃុំតាំងស្យា មេភូមិក្អែកពង និង មេភូមិពង្រ។










