ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
ខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» (២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៦)
កំពង់ស្ពឺ÷ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីគោរពរដ្ឋធម្មនុញ្ញ នៅសាលប្រជុំ «វ៉ី សំណាង» ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។


សន្តិសុខសង្គម
ការតាំងពិព័រណ៍រូបភាពក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)
ភ្នំពេញ៖ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានឱ្យដឹងថា ការរៀបចំពិព័រណ៍រូបភាពចំនួន ៥ផ្ទាំង ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ធ្វើឡើងដើម្បីបង្ហាញពីឆន្ទៈមោះមុត សកម្មភាពជាក់ស្តែង និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបោសសម្អាតបទល្មើសអនឡាញ ក៏ដូចជាស្តារកេរ្តិ៍ឈ្មោះជាតិឡើងវិញ។


សន្តិសុខសង្គម
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
កំពង់ស្ពឺ÷ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោក ព្រំ គឹមធួន អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី«ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំ នៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ ។


សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣.១៥ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦
* បើកទ្វារទឹកទំនប់តាសាល ពីរ ទ្វារកម្ពស់មួយៗ ០,៥០ ម៉ែត្រ
*បើកទ្វារទឹករលាំងជ្រៃ បីទ្វារកម្ពស់ ១=១,៥០ ម៉ែត្រ;២=១,០០ ម៉ែត្រ


សន្តិសុខសង្គម
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំង
WATCH VIDEO: រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ


សន្តិសុខសង្គម
ឯកឧត្តម ឈួរ សុបញ្ញា : ការរួមគ្នាគាំទ្រពុទ្ធិកសិក្សា គឺរួមចំណែកកសាងធនធានព្រះសង្ឃជំនាន់ក្រោយ និងថែរក្សាព្រះពុទ្ធសាសនាឱ្យបានគង់វង្ស
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានចូលរួមក្នុងពិធីប្រគេនជ័យលាភីសាមណសិស្ស ដែលបានប្រឡងជាប់ក្នុងការប្រឡងជ្រើសរើសសាមណសិស្សពូកែផ្នែក ភាសាបាលី-សំស្ក្រឹត ទូទាំងខេត្តកំពង់ស្ពឺ ក្រោមព្រះវត្តមាន ព្រះមុនីសត្ថាចារ្យកោសល្យ កែវ ចន្ថា មេគណខេត្តកំពង់ស្ពឺ គណមហានិកាយ នៅពុទ្ធិកអនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងច្បារមន។ ពិធីនេះមានការនិមន្តចូលរួមពី ព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុកទាំង៩ សរុបជាង ២៥០អង្គ ព្រមទាំងព្រះសង្ឃ និងអ្នកពាក់ព័ន្ធក្នុងវិស័យពុទ្ធិកសិក្សា។


សុខាភិបាល
មណ្ឌលសុខភាពកក់ព្រះខែ ស្ថិតនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានកំពុងខិតខំលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការថែទាំសុខភាព ឱ្យកាន់តែមានប្រសិទ្ធិភាព ងាយស្រួល និងបង្កេីនទំនុកចិត្តជូនប្រជាពលរដ្ឋ
ផលិតដោយ៖មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
__________________
Contact With មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
📱 Facebook
📱Tik Tok
📱Youtube
📱Instagram
📱 X(Twitter)
📱Telegram


សិល្បៈនិងវប្បធម៌
ក្រុមស្រ្តីផលិតតម្បាញក្រមាភូមិសាឡាំ រួមគ្នារក្សាសិប្បកម្មប្រពៃណីដូនតា និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ
ភូមិសាឡាំ ឃុំពោធិម្រាល ស្រុកបសេដ្ឋ
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
__________________
Contact With មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
📱 Facebook
📱Tik Tok
📱Youtube
📱Instagram
📱 X(Twitter)
📱Telegram


ការអភិវឌ្ឍ
ផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិត្មាតលេង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានប្រវែង ១,៧៨០ម៉ែត្រ ទទឹង៦ ម៉ែត្រ និងតភ្ជាប់ទៅកាន់ភូមិចំនួន ៣ផ្សេងទៀត ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ នៅឆ្នាំ២០២៦ ក្រោមរបស់គម្រោងរដ្ឋបាលខេត្តកំពង់ស្ពឺ ។
ផលិតដោយ៖ មន្ទីរព័ត៍មានខេត្តកំពង់ស្ពឺ
_________________________
Contact With មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
📱 Website
📱 Facebook
📱Tik Tok
📱Youtube
📱Instagram
📱 X(Twitter)
📱Telegram


សុខាភិបាល
មណ្ឌលសុខភាពក្រាំងស្គុះ ផ្តល់សេវាសុខាភិបាល ២៤ម៉ោង/២៤ និងបន្តយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋ
មណ្ឌលសុខភាពក្រាំងស្គុះ ស្ថិតនៅភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ផលិតដោយ៖ មន្ទីរព័ត៍មានខេត្តកំពង់ស្ពឺ
_________________________
Contact With មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
📱 Website
📱 Facebook
📱Tik Tok
📱Youtube
📱Instagram
📱 X(Twitter)
📱Telegram


សន្តិសុខសង្គម
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សាលប្រជុំនៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។ ក្រោមអធិបតីភាព លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ (តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត)។


សន្តិសុខសង្គម
កិច្ចប្រជុំប្រចាំត្រីមាសទី៣ អាណត្តិទី៤ នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (ខេត្តកំពង់ស្ពឺ)
កំពង់ស្ពឺ÷ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ អគាររដ្ឋបាលខេត្តកំពង់ស្ពឺសល់ប្រជុំ យឹម សុខុម ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ ក្រោមអធិបតីភាពលោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានអង្គប្រជុំ។

