ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្ពង បានរៀបចំវេទិកាសាធារណៈដើម្បីដោះស្រាយទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំវាលពន់
កំពង់ស្ពឺ៖ នាថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវាលពន់ បានរៀបចំវេទិកាសាធារណៈមួយ ស្ថិតនៅទីអារាមវត្តធម្មរង្សី (ហៅវត្តព្រៃមិច) ក្នុងឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនក្រុមស្ម័គ្រចិត្តអភិរក្សសត្វព្រៃឃុំប្រាំបីមុម ស្រុកថ្ពង
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា រួមជាមួយសហការី បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមការងារស្ម័គ្រចិត្តសហគមន៍អភិរក្សសត្វព្រៃឃុំប្រាំបីមុម ចំនួន ១៤នាក់ ដែលកំពុងជួបការខ្វះខាតស្បៀងអាហារ ស្ថិតនៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
ពិធីចុះហត្ថលេខាលើ «កិច្ចសហប្រតិបត្តិការក្នុងការរុករក ការលើកគាស់ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីពិសេសសម័យសង្គ្រាមនៅកម្ពុជា អនុវត្តក្នុងរដូវប្រាំងឆ្នាំ ២០២៦-២០២៧»
កំពង់ស្ពឺ÷ នៅថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីចុះហត្ថលេខាលើ «កិច្ចសហប្រតិបត្តិការក្នុងការរុករក ការលើកគាស់ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីពិសេសសម័យសង្គ្រាមនៅកម្ពុជា អនុវត្តក្នុងរដូវប្រាំងឆ្នាំ ២០២៦-២០២៧» ក្រោមអធិបតីភាពឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងជាប្រធានគណៈកម្មាធិការឯកទេស ឬគណៈកម្មាធិការលេខ ៥១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមានការចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងទាំងបី និងគណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។


សន្តិសុខសង្គម
កិច្ចប្រជុំពិភាក្សា និងបញ្ចប់វិវាទដីធ្លីជាង៤៥ឆ្នាំរវាងប្រជាពលរដ្ឋ ជាមួយនឹង អតីតសាលាហ្វឹកហ្វឺនបាញ់គ្រាប់ចម្រុះស្វ័យប្រវត្តិ ACO ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ រសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ យឹម សុខុម, លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំ “ពិភាក្សានិងបញ្ចប់វិវាទដីធ្លីរវាង ប្រជាពលរដ្ឋ ជាមួយអតីតសាលាហ្វឹកហ្វឺនបាញ់គ្រាប់ចម្រុះស្វ័យប្រវត្តិ ACO ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ” ដោយមានការចូលរួមពីតំណាងអង្គភាពបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការ សាលាហ្វឹកហ្វឺនកងកម្លាំង រក្សាសន្តិភាពពហុជាតិ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុកភ្នំស្រួច ឃុំមហាសាំង ឃុំតាំងស្យា និងមេភូមិ និងតំណាងប្រជាពលរដ្ឋពាក់ព័ន្ធ។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនមួយចំនួនក្នុងការឧបត្ថម្ភសម្រាប់ទិញក្តាមឈូសជួយទៅដល់គ្រួសារនៃសពដែលមានជីវភាពខ្វះខាត ជួបទុក្ខលំបាកក្នុងមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម(ក្ដាមឈូសទី ៤៣៥)...
កំពង់ស្ពឺ៖នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រធានគណ:កម្មការជួយគ្រួសារក្រីក្រនៅស្រុកជើងព្រៃ ជាតំណាងឲ្យ ឯកឧត្តមបណ្ឌិត មុឹង មករា បានចាត់ឲ្យក្រុមការងារជាតំណាងនាំយកនូវថវិការមួយចំនួនសម្រាប់ទិញក្តាមឈូស ទៅប្រគល់ជូនគ្រួសារសពដែលមានជីវភាពខ្វះខាត ជួបការលំបាកមួយគ្រួសារមានឈ្មោះ ហ៊ី ហុង ភេទស្រី អាយុ៧៧ឆ្នាំ ទទួលមរណភាពដោយជរាពាធ រស់នៅភូមិចាំនាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។


សន្តិសុខសង្គម
ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំយកថ្នាំពេទ្យ ជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យចុះតាមខ្នងផ្ទះ ក្នុងភូមិឈូករ័ត្ន ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី “ភូមិ ឈូករ័ត្ន ’’នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ស្រុកបសេដ្ឋ ដឹកនាំដោយ លោក សែ សារឿន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី , និងក្រុមការងារគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំភក្ដី តំណាង ឯកឧត្តម លី ចាន់សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី រួមជាមួយគណៈអចិន្ត្រៃគណបក្សឃុំ សាខាបក្សភូមិ (សរុបចំនួន ៨នាក់ ស្រី ចំនួន ២នាក់ ) បានចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយឥតគិតថ្លៃ បានចំនួន ២៦ខ្នងផ្ទះសរុប ចំនួន ១០៤ នាក់ ស្រី ចំនួន ៦៨នាក់ ។


សន្តិសុខសង្គម
លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងក្រោមបង្គាប់ ប្រើកណ្តាប់ដៃដែកលើក្មេងទំនើង ដោយគ្មានការលើកលែង ដើម្បីសន្តិសុខសង្គម
កំពង់ស្ពឺ៖ ដោយទទួលបានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្មីៗនេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមទីសាធារណៈជាបន្តបន្ទាប់ចំនួន ០៦នាក់ ក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ (Hotline 1292)។


សន្តិសុខសង្គម
ពលរដ្ឋនៅស្រុកឱរ៉ាល់ ស្នើសុំក្រសួង និងអាជ្ញាធរខេត្តពិនិត្យឡើងវិញ ក្រោយចេញអាជ្ញាបណ្ណសម្បទានរ៉ែឱ្យក្រុមហ៊ុន ត្រួតលើដីកម្មសិទ្ធិជាង ៤០ហិកតា
កំពង់ស្ពឺ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រាង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តំណាងដោយលោកស្រី នាង ហ៊ាប បានទទូចស្នើសុំយ៉ាងទទូចដល់ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ឱ្យជួយពិនិត្យ និងដោះស្រាយជាបន្ទាន់ ក្រោយពេលអាជ្ញាធរបានចេញអាជ្ញាបណ្ណសម្បទានរ៉ែទៅឱ្យក្រុមហ៊ុនឯកជនមួយ ដែលបានគ្របដណ្តប់លើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ជាង ៤០ហិកតា។


សន្តិសុខសង្គម
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ រៀបចំយុទ្ធនាការដង្ហែក្បួនម៉ូតូ ៥០០គ្រឿង ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក
កំពង់ស្ពឺ៖ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងយុទ្ធនាការដង្ហែក្បួនជិះម៉ូតូពាក់មួកសុវត្ថិភាពចំនួន ៥០០គ្រឿង លើដងផ្លូវសាធារណៈក្នុងក្រុងច្បារមន ដើម្បីអប់រំ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជនយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសយ៉ាងយកចិត្តទុកដាក់លើការងារសុវត្ថិភាពចរាចរណ៍។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួសុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់លោកតា ហាច ហាន អាយុ៦៨ឆ្នាំ ដែលមានជីវភាពខ្វះខាតរស់នៅក្រុងច្បារមន...
កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នានៅវេលាម៉ោង ១០.០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកមបង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្វះខាតជួបកាលំបាកគឺលោកតាមានឈ្មោះ ហាច ហាន អាយុ៦៨ឆ្នាំ រស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ជាទឹកចិត្តប្រកបដោយគុណធម៏លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាននាំយកនូវថវិកានិងសម្ភារៈដែលជាគ្រឿងឧបភោកបរិភោគមានដូចជា៖ថវិកា២០០,០០០រៀល និងអង្ករ ២បាវ,ទឹកសុទ្ធ ២កេស, ភេសជ្ជៈ ២កេស, ទឹកត្រី ២យួរ, ទឹកស៉ីអ៉ីវ ២យួរ, ត្រីខ ២យួរនិងទឹកប្រទាលកន្ទុយក្រពើ១យួរ។


សន្តិសុខសង្គម
ដឹកនាំក្រុមការងារគណបក្ស ចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាតចំនួន ៨គ្រួសារ
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សុឹម ម៉ន អនុប្រធានអចិន្ត្រៃយ៍បក្ស តំណាងលោក ទួន ផាវ ប្រធានគណបក្សឃុំ បានដឹកនាំក្រុមការងារគណបក្ស ចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាតចំនួន ៨គ្រួសារ រួមមាន៖
១. ឈ្មោះ មាស មឿន (រស់នៅភូមិថ្នល់បំបែក)
២. ឈ្មោះ ប៊ុន យឿន (រស់នៅភូមិព្រៃជ្រៅ)
៣. ឈ្មោះ អ៊ួន ពែក (រស់នៅភូមិព្រៃជ្រៅ)
៤. ឈ្មោះ កង គិន (រស់នៅភូមិព្រៃជ្រៅ)
៥. ឈ្មោះ ម៉ូវ ផាត់ (រស់នៅភូមិព្រៃជ្រៅ)
៦. ឈ្មោះ ជុំ ស៊ុន (រស់នៅភូមិព្រៃជ្រៅ)
៧. ឈ្មោះ អួន ចិត (រស់នៅភូមិព្រៃជ្រៅ)
៨. ឈ្មោះ ធួក ណៃ (រស់នៅភូមិក្រាំងដូង)
ក្នុងនោះបាននាំយកស្បៀងឧបភោគបរិភោគរួមមាន៖
- អង្ករ ២៥ គីឡូក្រាម
- មី ១ កេស
- ទឹកត្រី ១យួរ
- ទឹកសុីអុីវ ១យួរ។
(ប្រភពគណបក្សប្រជាជនកម្ពុជាស្រុកថ្ពង)


សន្តិសុខសង្គម
ក្រុមចោរដែលតែងតែធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្រ្កាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយទទួលបានការខលប្តឹងពីជនរងគ្រោះសុំអន្តរាគមន៍តាមរយៈលេខអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 ......
កំពង់ស្ពឺ៖ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាផ្ទាល់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ។
កំពង់ស្ពឺៈ កាលពីវេលាម៉ោង ១១:១០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះបានខលមកកាន់លេខអន្តរាគមន៍សង្គ្រោះបន្ទាន់ (Hotline 1292) ប្ដឹងពីករណី លួច កាលពីវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងបានរាយការណ៍អំពីទ្រព្យសម្បត្តិដែលបានបាត់បង់រួមមាន ប្រាក់រៀលចំនួន ១,២០០,០០០៛ ទូរស័ព្ទ ចំនួន០២គ្រឿង និងកាបូបឯកសារ ចំនួនមួយ ។


សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយលើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ
កំពង់ស្ពឺ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ — រដ្ឋបាលខេត្តកំពង់ស្ពឺ បានទទួលពាក្យបណ្តឹង ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ របស់លោកស្រី ឆាយ វិនីតា ពាក់ព័ន្ធនឹងករណីដីធ្លី/វិវាទ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាដែលបានលើកឡើងក្នុងពាក្យបណ្តឹងឱ្យបានច្បាស់លាស់ លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត នឹងដឹកនាំកិច្ចប្រជុំពិភាក្សានៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំគិរីរម្យ (ជាន់ផ្ទាល់ដី) នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ។

