ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ខ្ញុំបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។


នយោបាយ
អបអរសាទរខួប ៧៥ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ជាមួយនឹងសមិទ្ធផលមហាសាលនៃការស្តារជាតិ ស្តារសាសនា កសាងធនធានមនុស្ស និងការថែរក្សាសន្តិភាព ដើម្បីអនាគតកម្ពុជា
កំពង់ស្ពឺ÷ អបអរសាទរខួប ៧៥ឆ្នាំ នៃថ្ងៃកំណើតចលនាប្រជាជន ដែលកើតចេញដោយសារប្រជាជន ដើម្បីប្រជាជន និងស្ថិតនៅជាមួយប្រជាជនជានិច្ច ប្រកបដោយឧត្តមគតិ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ នោះគឺគណបក្សប្រជាជនកម្ពុជា។គណបក្សប្រជាជនកម្ពុជា គឺជាចលនានយោបាយដែលកើតចេញពីប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន និងស្ថិតនៅជាមួយប្រជាជនជានិច្ច។ គណបក្សតែងតែរួមសុខ រួមទុក្ខ និងរួមដំណើរជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយយកសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាជនជាគោលដៅអាទិភាពខ្ពស់បំផុត។


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២៦
កំពង់ស្ពឺ÷ ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០មន្ទីរគណបក្សខេត្ត,ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២៦ ដោយការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវអនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សរុបប្រមាណ ៤៥០នាក់ នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្ត។


នយោបាយ
សំណេះសំណាល និងប្រគល់ទទួលឯកសារជាមួយប្រជាពលរដ្ឋ ២០គ្រួសារ
កំពង់ស្ពឺ÷ អមលាំង ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ អញ្ជើញចូលរួមជួបសំណេះសំណាល និងប្រគល់ទទួលឯកសារជាមួយប្រជាពលរដ្ឋ ២០គ្រួសារ ត្រូវកែតម្រូវឯកសារអត្រានុកូលដ្ឋានខុសបច្ចេកទេសរដ្ឋបាលមិនអាចប្រើប្រាស់បាន និងប្រគល់ទទួលសម្ភារស្បៀងឧបភោគបរិភោគជូនដល់ស្នាក់ការគណបក្សឃុំអមលាំង


នយោបាយ
ពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៦ឆ្នាំ ២០២៧
ខេត្តកំពង់ស្ពឺ÷ នាព្រឹកថ្ងៃសៅរ៍១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹម ប៉ុណ្ណឫទ្ធិ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក បានចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៦ឆ្នាំ ២០២៧ និងក្រមសីលធម៌របស់ក្រុមការងារ និងគណៈកម្មាធិការគណបក្ស ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជា អនុប្រធាន សមាជិកក្រុមការងារ អចិន្ត្រៃយ៍ស្រុក ថ្នាក់ដឹកនាំឃុំ ភូមិ សរុបចំនួន១២០នាក់ស្រី ២០នាក់។


នយោបាយ
គណបក្សប្រជាជនកម្ពុជាបានចែកប័ណ្ណសម្គាល់សមាជិកបក្សភូមិស្តុកស្លាត(លើផ្លូវ៥១)ចំនួន ១៩៥ ប័ណ្ណ
កំពង់ស្ពឺ÷ ព្រឹកថ្ងៃសៅរ៍ ទី២៧ មិថុនា ឆ្នាំ២០២៦
ក្រុមការងារភូមិស្តុកស្លាត ដឹកនាំដោយលោកស្រី ហ៊ូ ចាន់ធឿន ប្រធានក្រុមការងារចុះភូមិស្តុកស្លាត និងក្រុមការងារ បានចុះចែកប័ណ្ណសម្គាល់សមាជិកបក្សភូមិស្តុកស្លាត(លើផ្លូវ៥១)ចំនួន ១៩៥ ប័ណ្ណ នឹងភ្ជាប់នូវថវិកាសរុប ១៤០,០០០ រៀលមី៣កេស អាវយឺត៥០អាវ
ដោយក្នុងនោះថវិការ និងរបស់កំដរដៃ បានមកពី៖
១/លោកស្រី ហ៊ូ ចាន់ធឿន ថវិកា៥០,០០០រៀល មី៣កេស អាវយឺត៥០អាវ
២/លោកស្រី ឆឹម ឆវី ថវិកា ៥០,០០០រៀល
៣/លោកស្រី គឿន គីម ថវិការ ៤០,០០០រៀល


នយោបាយ
ក្រុមការងារបានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ÷ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សឃុំចាន់សែន ក្រុមការងារបានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្រោមអធិបតីភាព
-ឯកឧត្តម ឡុង ឆេង ជំនួយការសម្តេចតេជោ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំចាន់សែន និងក្រុមការងារថ្នាក់កណ្ដាលចំនួន១១នាក់ ស្រី២នាក់ -លោក ជួប សុវណ្ណ ប្រធានគណបក្សឃុំចាន់សែន និង សមាជិក សមាជិកាបក្សឃុំ ចំនួន៩ នាក់ ស្រី៣នាក់ -សមាជិកសមាជិកាសាខាបក្សភូមិចំនួន៨ភូមិ សរុបចំនួន៩៥ នាក់ ស្រី១៥ នាក់ សរុប១២៧នាក់ ស្រី៣០នាក់។


នយោបាយ
សួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យ
កំពង់ស្ពឺ÷ ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៦ លោកជំទាវ ទឹម សាវ៉ាត ប្រធានក្រុមការងារចុះជួយឃុំភ្នំតូច និងលោកជំទាវ ម៉ែន ស៊ីនួន អនុប្រធានក្រុមការងារចុះជួយឃុំភ្នំតូចបានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ មានចំនួន ១២ គ្រួសារ នឹងចែកបានប័ណ្ណសមាជិកបក្សចំនួន ៧០ នាក់ ស្រី ៥០ នាក់ និងបានអូសទាញសមាជិកបក្សផ្សេងចំនួន ០៨ នាក់ ស្រី០៤នាក់ ដាក់ពាក្យសុំចូលសមាជិកបក្សប្រជាជនកម្ពុជាផងដែរ។


នយោបាយ
បណ្ដុះបណ្ដាលជនបង្គោលលើការងារមហាជនជំនាន់ទី៦ ដល់គណៈចលនាមហាជនស្រុក ឃុំ
ស្រុកគងពិសី÷ ថ្ងៃសៅរ៍ ៦កើតខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ -ឯកឧត្ដម ទេព មាន អនុប្រធានគណៈកម្មាធិការបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការបក្សខេត្ត បានអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលជនបង្គោលលើការងារមហាជនជំនាន់ទី៦ ដល់គណៈចលនាមហាជនស្រុក ឃុំ ដោយមានការអញ្ជើញចូករួមពីឯកឧត្តម អោ វណ្ណថេន ឯកឧត្តម ហន ភក្តី គណៈអចិន្ត្រៃយ៍គណបក្សខេត្ត លោក ហន ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុក លោកលោកស្រី ក្រុមគ្រូឧទ្ទេសថ្នាក់ខេត្ត សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក គណៈកម្មាធិការ និងសិក្ខាកាម ចំនួន ៥៨ រូប នៅស្នាក់ការគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


នយោបាយ
រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
AKP កំពង់ស្ពឺ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦---ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា


នយោបាយ
ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង
AKP កំពង់ស្ពឺ៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦---ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលធាតុចូល លើកម្រងឯកសារស្រាវជ្រាវ «ពីសង្គ្រាមមកសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ» សម្រាប់ចម្លាក់ និងបរិយាយឆ្លាក់នៅស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ កោះកុង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ ព្រមទាំងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

