
បណ្ដុះបណ្ដាលជនបង្គោលលើការងារមហាជនជំនាន់ទី៦ ដល់គណៈចលនាមហាជនស្រុក ឃុំ
ស្រុកគងពិសី÷ ថ្ងៃសៅរ៍ ៦កើតខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ -ឯកឧត្ដម ទេព មាន អនុប្រធានគណៈកម្មាធិការបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការបក្សខេត្ត បានអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលជនបង្គោលលើការងារមហាជនជំនាន់ទី៦ ដល់គណៈចលនាមហាជនស្រុក ឃុំ ដោយមានការអញ្ជើញចូករួមពីឯកឧត្តម អោ វណ្ណថេន ឯកឧត្តម ហន ភក្តី គណៈអចិន្ត្រៃយ៍គណបក្សខេត្ត លោក ហន ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុក លោកលោកស្រី ក្រុមគ្រូឧទ្ទេសថ្នាក់ខេត្ត សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក គណៈកម្មាធិការ និងសិក្ខាកាម ចំនួន ៥៨ រូប នៅស្នាក់ការគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ។








