
ក្រុមការងារបានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ÷ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សឃុំចាន់សែន ក្រុមការងារបានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្រោមអធិបតីភាព -ឯកឧត្តម ឡុង ឆេង ជំនួយការសម្តេចតេជោ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំចាន់សែន និងក្រុមការងារថ្នាក់កណ្ដាលចំនួន១១នាក់ ស្រី២នាក់ -លោក ជួប សុវណ្ណ ប្រធានគណបក្សឃុំចាន់សែន និង សមាជិក សមាជិកាបក្សឃុំ ចំនួន៩ នាក់ ស្រី៣នាក់ -សមាជិកសមាជិកាសាខាបក្សភូមិចំនួន៨ភូមិ សរុបចំនួន៩៥ នាក់ ស្រី១៥ នាក់ សរុប១២៧នាក់ ស្រី៣០នាក់។








