ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

អប់រំ និងកីឡា
វៀតណាមរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញអនុវត្តន៍ឆ្លាតវៃក្នុងយុគសម័យឌីជីថល» សម្រាប់មន្ត្រីសារព័ត៌មានកម្ពុជា
ទីក្រុងហូជីមិញ៖ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចំនួន២៧នាក់មកពីព្រះរាជាណាចក្រកម្ពុជា ដែលជាមន្ត្រី និងអ្នកបម្រើការងារក្នុងវិស័យសារព័ត៌មានមកពីតាមមន្ទីររាជធានីខេត្តទាំង២៥ រាជធានីខេត្ត មានសិក្ខាកាមចំនួន ២៧ នាក់។ ពីវគ្គមនុស្សដែលនេះ ផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល (digital) ការផលិតមាតិកាសារព័ត៌មាន ការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ និងការសម្របខ្លួនទៅ នឹងនិន្ននាការប្រព័ន្ធផ្សព្វផ្សាយទំនើប។


សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍នៅតែបន្ដកេីតឡេីងដោយការឆ្វេសប្រហែស .,រថយន្តប៉ះរថយន្ត
•នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកជាមួយរថយន្ដនៅត្រង់ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត១គ្រឿង ម៉ាក Mercedes ពណ៍ប្រផេះពាក់ផ្លាកលេខកម្ពុជា S.K.0707 អ្នកបើកបរឈ្មោះ ស៊ុន សុខនាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិរលាំងកែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួមដំណើរដោយឈ្មោះ សេង សុបញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានជួបគ្រោះថ្នាក់ចរាចរណ៍ ចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ ផ្លូវជាតិលេខ៤ រថយន្ដបើកបរពីទិសខាងលិច ទៅកើត លុះបេីកមកដល់ចំណុចខាងលើបានប៉ះរថយន្ត១គ្រឿង ម៉ាកនីសាន់ ពណ៍សពាក់ផ្លាកលេខបាត់ដំបង 3A-1525 សណ្តោងសឺមីរុឺម៉ក់ ពាក់ផ្លាកលេខ ភ្នំពេញ4A-7071 ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនពីកន្លែងកេីតហេតុ។


សកម្មភាពអាជ្ញាធរ
លោកវរសេនីយ៍ឯក ភូឌី សាឌីន មេបញ្ជាការរង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជានិងនាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែម
៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ភូឌី សាឌីន មេបញ្ជាការរង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងនាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ដោយកោតសរសើរលើការងារអនុវត្តពេលកន្លងមកជាចំនុចខ្លាំង ដែលយើងសម្រេចបាន ព្រមទាំងពង្រឹងបន្ថែមមានដូចជា៖កម្លាំងទាំងអស់ត្រៀមនៅនឹងកន្លែង ២៤ម៉ោង លើ២៤ម៉ោង


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ស្ពឺជម្រុញការស្ថាបនា ជួសជុលនិងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូន
កំពង់ស្ពឺ៖ដោយមើលឃើញថាផ្លូវថ្នល់ គឺជាសរសៃឈាមដែលពុំអាចខ្វះបានក្នុងការសម្រួលដល់ការធ្វើដំណើរ ដឹកកសិផល សិស្សានុសិស្សទៅសាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម មន្ទីរសាធារណៈការ និងដឹកជញ្ជូនកំពង់ស្ពឺ បាននឹងកំពុងបន្តសកម្មភាពយ៉ាងមមាញឹកលើការងារស្ថាបនា ជួសជុលកែលម្អរ ថែទាំលើកំណាត់ផ្លូវនានាក្នុងខេត្ត ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យបានរួចរាល់មុនរដូវវស្សាចូលមកដល់។


សេចក្តីជូនដំណឹង
កម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៦,៨៨ម/ថ្ងៃម្សិលមិញ ៦,៦០ ម (+០,២៨ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១២ ម
• ពាមឃ្លៃថ្ងៃនេះ=២,៣០ ម / ថ្ងៃម្សិលមិញ=១,៩៨ ម (+០,៤២ ម )
-តាសាល ថ្ងៃនេះ=១៥,១៧ ម /ថ្ងៃម្សិលមិញ=១៥,៣០ ម (-០,១៣ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៨៣ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៥,០°c / Min =២៦,០°c
ថ្ងៃម្សិលមិញMax=៣៥,០°c /Min=២៥.០°c
៤~ ទឹកភ្លៀង៖
មានធ្លាក់ភ្លៀងនៅក្រុង-ស្រុកមួយចំនួន ពី ០,០ មម ទៅ ៥៦,០ មម
១~ ក្រុងឧដុង្គម៉ែជ័យ
តម្រងសាលាសង្កាត់វាលពង់ = ២៥,៥ មម; តម្រងសង្កាត់ក្សេមក្សាន្ត(ស្កុកល្ពៅ)= ៥,០ មម
២~ស្រុកបសេដ្ឋ
តម្រងសាលាស្រុក = ១៨,០ មម; តម្រងឃុំស្វាយចចិប= ០,០ មម; តម្រងខ្ពបគ្រួស= ០,០ មម
៣~ ស្រុកឪរ៉ាល់
-តម្រងសាលាស្រុក = ០,០ មម; តម្រងឃុំត្រពាំងជោ= ៥៦,០ មម; តម្រងជាំ (ឃុំតាសាល)= ៤,០ មម
(ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)


នយោបាយ
ពិធី "ប្រកាសសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានតាមភូមិនីមួយៗ នៃឃុំពាំងល្វា"
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ស្នាក់ការគណបក្សឃុំពាំងល្វា បានរៀបចំពិធី "ប្រកាសសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានតាមភូមិនីមួយៗ នៃឃុំពាំងល្វា" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឈុន សុជាតិ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាំងល្វា។ និងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោក ជាអនុប្រធានក្រុមការងារ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាល ព្រមទាំង ឯកឧត្តម លោក លោកស្រី ប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង១៨ និង សមាជិក សមាជិកា សរុប ១៨០រូប (ស្រី៤១រូប)។


នយោបាយ
លោកជំទាវប្រធានគណបក្សប្រជាជនឃុំភ្នំតូច បានណែនាំឲ្យ សមាជិកបក្សចុះសួរសុខទុក្ខគ្រួសារលោក ឈួន ឈិត
ខេត្តកំពង់ស្ពឺ÷ ព្រឹកថ្ងៃអាទិត្យទី ២៦ កក្កដា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះភូមិស្តុកស្លាត ដោយដឹកនាំដោយលោកស្រី ហ៊ូ ចាន់ធឿន បានចុះសួរសុខទុក្ខគ្រួសារលោក ឈួន ឈិត នៅភូមិស្តុកស្លាត ដោយបាននាំយកនូវ អង្ករ២៥kg ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ មី១កេស
និងថវិកា ២០ម៉ឺនរៀល ដោយក្នុងនោះមានការចូលរួមពី៖
១/ លោកជំទាវ ទឹម សាវ៉ាត ១០០,០០០រៀល
២/លោកស្រី ហ៊ូ ចាន់ធឿន ៣០,០០០រៀល
៣/លោកស្រី ឆឹម ឆវី ២០,០០០រៀល
៤/លោក ស្រី សៀម ៥០,០០០ រៀល
(ប្រភព គណបក្សប្រជាជនឃុំភ្នំតូច)


នយោបាយ
កិច្ចប្រជុំផ្សព្វផ្សាយនូវលទ្ធផលការងារសំខាន់ៗសមឆ្ពោះទៅការបោះឆ្នោត ឆ្នាំ២០២៧
កំពង់ស្ពឺ÷ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំស្គុះ លោកជំទាវខេង សំវ៉ាដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះជួយស្រុកសំរោងទង /ឃុំស្គុះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនូវលទ្ធផលការងារសំខាន់ៗសមឆ្ពោះទៅការបោះឆ្នោត ឆ្នាំ២០២៧ជូនដល់លោកលោកស្រីប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សឃុំ មន្ត្រីឃុំ ថ្នាក់ដឹកនាំ និងគណៈចលនាបោះឆ្នោតភូមិ គ្រប់ភូមិក្នុងឃុំ មានអ្នកចូលរួមចំនួន ៧៦នាក់ក្នុងនោះស្ត្រី៣២នាក់ ។


ទេសចរណ៍
រមណីយដ្ឋាននានាទូទាំងខេត្តកំពង់ស្ពឺបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកកំសាន្តសរុបមានចំនួន ២៤.២៣៥នាក់
កំពង់ស្ពឺ÷ ថ្ងៃ អាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក្ក ព,ស ២៥៦៩ត្រូវនិងថ្ងៃ ២៦ខែ កក្កដា ធ្ឆ្នាំ២០២៦
ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២០ ខែ កក្កដា ដល់ថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៦។


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ
កំពង់ស្ពឺ៖នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំ មមី អដ្ឋស័កព.ស.២៥៧០ ត្រូវនិង ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ទឹម សាវ៉ាត សមាជិកគណ:អចិន្ត្រៃគណ:បក្សខេត្ត ជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំភ្នំតូច លោកជំទាវ ម៉ែន ស៊ីនួន សមាជិកគណ:អចិន្ត្រៃគណ:បក្សខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយ មូលដ្ឋានឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សឃុំភ្នំតូច និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ ក្នុងឃុំភ្នំតូច។


សន្តិសុខសង្គម
លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកគ្រឿងងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកចំនួន៦គ្រួសារក្នុងឃុំអមលាំង...
កំពង់ស្ពឺ៖នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកគ្រឿងងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកចំនួន៦គ្រួសារក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


អប់រំ និងកីឡា
២៥ រាជធានីខេត្តបំពេញបេសកកម្មនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក សាន សុភា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈប្រតិភូដឹកនាំសិក្ខាកាមដកស្រង់បទពិសោធន៍ការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សរុបទាំងអស់ចំនួន ២៧ នាក់មកពីរាជធានីខេត្តទាំង ២៥នៃព្រះរាជាណាចក្រកម្ពុជា។


សេចក្តីជូនដំណឹង
សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
ខេត្តកំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.៤៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

