ព័ត៌មានក្នុងខេត្ត

ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)
សន្តិសុខសង្គម
ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ (ត្រូវនឹង ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០) ក្រោមអធិបតីភាព លោក ងួន វាសនា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ចែម ភឺនរីមវុទ្ធី អភិបាលនៃគណៈអភិបាលស្រុកថ្ពង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្ដមសេនីយ៍ស្នងការខេត្ដកំពង់ស្ពឺបញ្ជាឱ្យស្រាវជ្រាវក្រុមកាប់ប្លន់ម៉ូតូនៅផ្លូវជាតិលេខ៣.,
សន្តិសុខសង្គម
លោកឧត្ដមសេនីយ៍ស្នងការខេត្ដកំពង់ស្ពឺបញ្ជាឱ្យស្រាវជ្រាវក្រុមកាប់ប្លន់ម៉ូតូនៅផ្លូវជាតិលេខ៣.,
កំពង់ស្ពឺ÷ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ផែនការងារព្រហ្មទណ្ឌ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ អធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វេីការចុះស្រាវជ្រាវករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូនិងសម្ភារៈមួយចំនួន)នៅចំណុចផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិព្រៃស្ដេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៥ និង៤៥ នាទី។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំយកថ្នាំពេទ្យ ជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យចុះតាមខ្នងផ្ទះ ក្នុងភូមិអូរតាពូង ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
នយោបាយ
ក្រុមការងារ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំយកថ្នាំពេទ្យ ជាអំណោយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យចុះតាមខ្នងផ្ទះ ក្នុងភូមិអូរតាពូង ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំភក្ដី ស្រុកបសេដ្ឋ ដឹកនាំដោយ លោក ឃុត វីរៈ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី , និងក្រុមការងារគ្រូពេទ្យគណបក្សប្រជាជនកម្ពុជាឃុំភក្ដី តំណាង ឯកឧត្តម លី ចាន់សុភក្ដី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្ដី រួមជាមួយគណៈអចិន្ត្រៃគណបក្សឃុំ សាខាបក្សភូមិ (សរុបចំនួន ១៧នាក់ ស្រី ចំនួន ៤នាក់ ) បានចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយឥតគិតថ្លៃ បានចំនួន ៣៦ខ្នងផ្ទះសរុប ចំនួន ១១៦នាក់ ស្រី ចំនួន ៦៩នាក់ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកជំទាវ ដាំ ដារីនី នាំយកនូវទានចំណាំព្រះវស្សា និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃចំនួន ៥វត្តក្នុងស្រុកបសេដ្ឋ
សន្តិសុខសង្គម
លោកជំទាវ ដាំ ដារីនី នាំយកនូវទានចំណាំព្រះវស្សា និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃចំនួន ៥វត្តក្នុងស្រុកបសេដ្ឋ
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំបសេដ្ឋ បាននាំយកទេយ្យវត្ថុ និងទានចំណាំព្រះវស្សា ព្រមទាំងបច្ច័យ របស់លោកជំទាវ បណ្ឌិត ដាំ ដារីនី អនុប្រធានទី១ ចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំបសេដ្ឋ  ប្រគេនព្រះសង្ឃចំនួន ៥វត្ត នៅឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ សម្ភារៈសម្រាប់ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាទាំង៥វត្តក្នុងឃុំបសេដ្ឋក្នុងនោះរួមមាន៖
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៨៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្រិតទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្រិតទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ • បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ ១~ស្ថានភាពទូទៅ៖ -រលាំងជ្រៃថ្ងៃនេះ ៦,៨៥ ម/ថ្ងៃម្សិលមិញ ៦,៧២ ម (+០,១៣ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,១៥ ម • ពាមឃ្លៃថ្ងៃនេះ=២,៣៥ ម / ថ្ងៃម្សិលមិញ=២,៣៥ ម  (-០,០០ ម ) -តាសាល ថ្ងៃនេះ=១៤,០៥ ម /ថ្ងៃម្សិលមិញ=១៤,២៥ ម (-០,២០ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៤,៩៥ ម
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ
សិល្បៈនិងវប្បធម៌
អញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ
កំពង់ស្ពឺ÷ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ (August 8, 2026)លោក ហេង ស៊ីណា សមាជិកគណៈកម្មាធិការគណបក្សស្រុក អនុប្រធានយុវជនគណបក្សស្រុក និងជាក្រុមការងារចុះជួយឃុំព្រៃញាតិ តំណាងឲ្យលោក ហន ពិសិដ្ឋ ប្រធានយុវជនគណបក្សស្រុក និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី បានបន្តអញ្ជើញដឹកនាំយុវជនស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ ស្ថិតនៅភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មានការនិមន្តចូលរួមពីព្រះគ្រូចៅអធិការវត្តអង្គតាភេម លោក ចាន់ ស៊ុន មេឃុំ ក្រុមប្រឹក្សាឃុំ យុវជនឃុំ រួមជាមួយមេភូមិ អនុភូមិ ជំនួយការភូមិសម្តេចឪ។ សម្ភារៈ និងថវិកានេះបានពីការចូលរួមឧបត្ថម្ភរបស់ព្រះតេជគុណ ព្រមជាមួយក្រុមយុវជនស្រុក ឃុំ ដោយក្នុង ១គ្រួសារៗទទួលបានអង្គរ ២៥ គីឡូក្រាម ទឹកសុទ្ធ ១កេស មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ៤០,០០០រៀល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី
នយោបាយ
រៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី
-លោកស្រី ឡុង ហ៊ុន សមាជិកអចិន្ត្រៃយ៍បក្សស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈអចិន្ត្រៃយ៍បក្សឃុំ ស្តីពីការងាររៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ -លោកស្រី ឡុង ហ៊ុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី តំណាងឯកឧត្តម ស្រ៊ុន ស្រ៊ន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី ដែលមានការចូលរួមពីគណៈអចន្ត្រៃយ៍បក្សឃុំ និងក្រុមការងារឃុំ បាននាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអង្គរោង និងវត្តអង្គតាព្រះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៣វត្ត (វត្តសុរភី , វត្តសម្តេចព្រះសង្ឃរាជជួនណាត និងវត្តអង្គជុំ) ក្នុងឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
សិល្បៈនិងវប្បធម៌
អញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៣វត្ត (វត្តសុរភី , វត្តសម្តេចព្រះសង្ឃរាជជួនណាត និងវត្តអង្គជុំ) ក្នុងឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦(August 8, 2026) លោកស្រី ស្រី លីនណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ដោយមានចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សមាជិកអចិន្ត្រៃយ៍បក្សឃុំ និងថ្នាក់ដឹកនាំភូមិ បានអញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៣វត្ត (វត្តសុរភី , វត្តសម្តេចព្រះសង្ឃរាជជួនណាត និងវត្តអង្គជុំ) ក្នុងឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងមួយវត្តៗសម្ភារៈរួមមាន៖ ទៀតព្រះវស្សា ១គូ អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រឹង ៥លីត្រ  សាប៊ូ ១ថង់ អំបិលបិល ១គីឡូក្រាម ប៊ីចេង ១គីឡូក្រាម ខ្ទឹមស ១គីឡូក្រាម ស្កសរ ១គីឡូក្រាម និងថវិកាចំនួន ៩០០,០០០រៀល។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ការវាយតម្លៃមុខសញ្ញាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ជំហានទី១
នយោបាយ
ការវាយតម្លៃមុខសញ្ញាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ជំហានទី១
កំពង់ស្ពឺ÷ ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ -ឯកឧត្តម សត្យា វុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានគោរពអញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការវាយតម្លៃមុខសញ្ញាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ជំហានទី១ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ិន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សខេត្ត ឯកឧត្តម អោ វណ្ណថេន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត លោក ហន ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុក និងលោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក នៅស្នាក់ការគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ឯកឧត្ដម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន÷ «ការបញ្ជ្រាបយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់»
បរិស្ថាន
ឯកឧត្ដម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន÷ «ការបញ្ជ្រាបយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់»
កំពង់ស្ពឺ៖ ក្រសួងបរិស្ថាន ដោយសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្តុះបណ្តាលដ៏សំខាន់មួយ ស្តីពី «ការបញ្ជ្រាបយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់» ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបរិស្ថាននៅថ្នាក់មូលដ្ឋាន និងឆ្លើយតបទៅនឹងការប្រែប្រួលកាសធាតុ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ដោយនាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្ដម ងួន វាសនា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ។ ​កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត, ប្រធានមន្ទីរបរិស្ថានខេត្ត, មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន, តំណាងអង្គការដៃគូអភិវឌ្ឍន៍, មន្ត្រីរាជការនៃមន្ទីរបរិស្ថាន ព្រមទាំងលោក-លោកស្រីជាមេឃុំ ចៅសង្កាត់ មកពីគ្រប់ក្រុង-ស្រុកទាំងអស់ក្នុងខេត្តកំពង់ស្ពឺ សរុបប្រមាណ ៣០០នាក់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អាណាព្យាបាលសិស្សទទួចស្នើសុំឲ្យកម្លាំងជួយចម្លងផ្លូវរបស់កុមារតូចៗ
សន្តិសុខសង្គម
អាណាព្យាបាលសិស្សទទួចស្នើសុំឲ្យកម្លាំងជួយចម្លងផ្លូវរបស់កុមារតូចៗ
កំពង់ស្ពឺ÷ អាណាព្យាបាលសិក្សានុសិស្សបានទទួចស្នើសុំឲ្យកងកម្លាំងប្រដាប់អាវុធ (កម្លាំងប៉ុស្តិ៍រដ្ឋបាល) ជួយសម្រួលចរាចរណ៍ដល់ក្មេងៗសាលាមតេ្តយ្យ អនុវិទ្យាល័យវិទ្យាល័យ ជៀសវៀងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយយថាហេតុ។ បច្ចុប្បន្ននេះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ពុំសូវមានការគោរពច្បាប់ចរាចរណ៍ បំពានស្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញា ដែលជាហេតុធ្វើឲ្យមានឧបទ្ទវហេតុគ្រោះថ្នាក់ជា ជាញឹកញាប់នៅតាមសាលារៀន ដែលមានទីតាំងជាប់ នឹងផ្លូវ ឬទីប្រជុំជន និងតំបន់ផ្លូវនៅជាប់សាលារៀន តំបន់ដាច់ស្រយាលផងដែរ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៨.៩២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ​ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង ពណ៌បៃតង៖គុណភាពខ្យល់ល្អមាន ​ខេត្តរតនគិរី និងរាជធានីភ្នំពេញ (ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត