
រៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី
-លោកស្រី ឡុង ហ៊ុន សមាជិកអចិន្ត្រៃយ៍បក្សស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយគណៈអចិន្ត្រៃយ៍បក្សឃុំ ស្តីពីការងាររៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ -លោកស្រី ឡុង ហ៊ុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី តំណាងឯកឧត្តម ស្រ៊ុន ស្រ៊ន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមហាឫស្សី ដែលមានការចូលរួមពីគណៈអចន្ត្រៃយ៍បក្សឃុំ និងក្រុមការងារឃុំ បាននាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តអង្គរោង និងវត្តអង្គតាព្រះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។










