ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
អជ្ញាធរខេត្តកំពង់ស្ពឺ បន្តចែកប័ណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) ចំនួន ៧៥០បណ្ណ ជូនប្រជាពលរដ្ឋ ៩ភូមិ ក្នុងឃុំយាយម៉ៅពិជ្រនិល
កំពង់ស្ពឺ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦---ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) សរុប ២,៥០០បណ្ណ ហើយបានចែកជាក់ស្តែងសរុបចំនួន ៧៥០បណ្ណ ដែលពីអំណោយរបស់រដ្ឋ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំយាយម៉ៅពេជ្រនិល ចំនួន ៩ភូមិ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងដំណើរការប្រឡងបាក់ឌុប
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តបានចុះអន្តរាគមន៍ និងចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។


អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត អញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ នៅមណ្ឌលវិទ្យាល័យកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា លោក-លោកស្រីប្រធានមណ្ឌល អនុរក្ស ព្រមទាំងអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធយ៉ាងច្រើនកុះករ។


អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ៖ ប្រាប់ឱ្យបេក្ខជនប្រឡងថែរក្សាសុខភាពនិងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ដើម្បីប្រឡងជាប់និងទទួលបាននិទ្ទេសល្អ
កំពង់ស្ពឺ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខដល់បេក្ខជនប្រឡងដែលកំពុងស្នាក់នៅតាមមន្ទីរ អង្គភាពនិងវត្តអារាមនានាក្នុងខេត្តដែលស្ថិតនៅក្បែរមណ្ឌលប្រឡង។


ទេសចរណ៍
កំពង់ស្ពឺព្រឹត្តិការណ៍រត់ដើម្បីក្តីស្រឡាញ់ រត់ដើម្បីសប្បុរសធម៌ មានអ្នកចូលរួមរត់ប្រមាណ៧០០០នាក់ និងទទួលបានថវិការមូលនិធិបានចំនួន ៥០លានរៀល
កំពង់ស្ពឺ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦---ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រត់ដើម្បីក្តីស្រឡាញ់ រត់ដើម្បីទេសចរណ៍ រត់ដើម្បីសប្បុរសធម៌ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ស្ពឺនិងក្រុមហ៊ុន ហ្គែនស៍ប៊ឺគ, សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សហព័ន្ធកីឡាអត្តពលកម្មខ្មែរ, មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ និងក្រុមការងារស្ម័គ្រចិត្តជាច្រើនរូបទៀត។


សេចក្តីជូនដំណឹង
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៦៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង
(ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ កំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦
• បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៥០ ម៉ែត្រ
១~ស្ថានភាពទូទៅ៖
-រលាំងជ្រៃថ្ងៃនេះ ៦,៧៦ ម/ថ្ងៃម្សិលមិញ ៦,៨៥ ម (-០,០៩ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,២៤ ម
• ពាមឃ្លៃថ្ងៃនេះ=២,៣២ ម / ថ្ងៃម្សិលមិញ=២,៣៥ ម (-០,០៣ ម )
-តាសាល ថ្ងៃនេះ=១៣,៨៥ ម /ថ្ងៃម្សិលមិញ=១៤,០៥ ម (-០,១៨ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៥,១៥ ម
៣~សីតុណ្ហភាព៖
(តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ)
-ថ្ងៃនេះ Max=៣៦,០°c / Min =២៦,០°c
ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៦.០°c
៤~ ទឹកភ្លៀង៖ មានរលឹមភ្លៀងបន្តិចបន្ទួចក្នុងកម្រិតខ្សោយ


សិល្បៈនិងវប្បធម៌
នាំយកទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស (រយៈពេល ៣ខែ) នៅវត្តចំនួន ២ ក្នុងឃុំរុងរឿង
កំពង់ស្ពឺ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សចុះមូលដ្ឋាន បាននាំយកទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស (រយៈពេល ៣ខែ) នៅវត្តចំនួន ២ ក្នុងឃុំរុងរឿង រួមមាន វត្តចន្ទនារាម (ហៅវត្តទឹកលង) និង វត្តជោតិវ័ន្ត។
ពិធីនេះត្រូវបានដឹកនាំដោយ លោក កាន់ ឆាយហុង (តំណាង លោក ហុង ចាន់សុខា) អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរុងរឿង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអមដំណើររួមមាន៖
លោក ទួន សុង ៖ អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរុងរឿង
លោក ឈុន ឈុំ ៖ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរុងរឿង
លោក ឈុំ ឆោម ៖ ប្រធានគណៈកម្មាធិការគណបក្សឃុំរុងរឿង ព្រមទាំងសហការីអមដំណើរជាច្រើនរូបទៀត។


នយោបាយ
នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៤វត្ត ក្នុងឃុំព្រៃញាតិ ស្រុកគងពិសី
កំពង់ស្ពឺ÷ថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថេង បញ្ញាធន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រៃញាតិ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ប្រធានគណបក្សឃុំ គណៈអចិន្ត្រៃយ៍បក្សឃុំ បានអញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៤វត្ត ក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


នយោបាយ
ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនលោក ហ៊ុយ វេត មេភូមិខ្សាច់ពូន ឃុំដំណាក់រាំង
ខេត្តកំពង់ស្ពឺ៖ នាល្ងាចថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំងបាន អញ្ជើញចុះសួរសុខទុក្ខលោក ហ៊ុយ វ៉េត មេភូមិខ្សាច់ពូន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។


អប់រំ និងកីឡា
អភិបាលខេត្តកំពង់ស្ពឺ ផ្តាំផ្ញើឱ្យបេក្ខជនបាក់ឌុបថែរក្សាសុខភាព និងប្រឹងប្រែងឱ្យអស់សមត្ថភាព ដើម្បីទទួលបាននិទ្ទេសល្អ(២០២៥ និទេស A ៧៩ នាក់)
កំពង់ស្ពឺ៖ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចុះសួរសុខទុក្ខបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលកំពុងស្នាក់នៅតាមមន្ទីរ អង្គភាព និងវត្តអារាមនានាក្បែរមណ្ឌលប្រឡងក្នុងខេត្ត។


សន្តិសុខសង្គម
រដ្ឋបាលឃុំទំព័រមាសបានរៀបចំពិធីអបអរសាទរ និងសំណេះសំណាលនិងផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី ៩ខែសីហា ឆ្នាំ ២០២៦ នៅរដ្ឋបាលឃុំទំព័រមាសបានរៀបចំពិធីអបអរសាទរ
និងសំណេះសំណាល និងផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលពិធីប្រព្រឹត្តធ្វើឡើង នៅឃុំទំព័រមាស
-ក្រោមអធិបតីភាពឯកឧត្តម ស៊ន សុឃណ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាតំណាងដ៏ខ្ពង់ខ្ពស់-ឯកឧត្តម សុខ សង្វ៉ារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទំព័រមាស
-ឯកឧត្តម ស៊ីម រតនៈ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ចសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
-លោកជុំ ទ្រួក ប្រធានក្រុមប្រឹក្សាស្រុកសំរោងទង
-ក្រុមការងារក្រសួងមន្ទីរជុំវិញខេត្ត លោកមេឃុំនិងក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមសរុប ៣០០នាក់។


ទេសចរណ៍
រដ្ឋបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុង «ព្រឹត្តិការណ៍រត់ដើម្បីក្តីស្រឡាញ់ ទេសចរណ៍ និងសប្បុរសធម៌»
កំពង់ស្ពឺ៖ ថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦(August 9, 2026)
#ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត
#ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុង «ព្រឹត្តិការណ៍រត់ដើម្បីក្តីស្រឡាញ់ រត់ដើម្បីទេសចរណ៍ និងរត់ដើម្បីសប្បុរសធម៌» ដែលបានរៀបចំឡើងនៅមុខវិមានឯករាជ្យខេត្តកំពង់ស្ពឺ (ស្ថិតក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន)។

