
នាំយកទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស (រយៈពេល ៣ខែ) នៅវត្តចំនួន ២ ក្នុងឃុំរុងរឿង
កំពង់ស្ពឺ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សចុះមូលដ្ឋាន បាននាំយកទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស (រយៈពេល ៣ខែ) នៅវត្តចំនួន ២ ក្នុងឃុំរុងរឿង រួមមាន វត្តចន្ទនារាម (ហៅវត្តទឹកលង) និង វត្តជោតិវ័ន្ត។ ពិធីនេះត្រូវបានដឹកនាំដោយ លោក កាន់ ឆាយហុង (តំណាង លោក ហុង ចាន់សុខា) អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរុងរឿង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអមដំណើររួមមាន៖ លោក ទួន សុង ៖ អនុប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរុងរឿង លោក ឈុន ឈុំ ៖ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរុងរឿង លោក ឈុំ ឆោម ៖ ប្រធានគណៈកម្មាធិការគណបក្សឃុំរុងរឿង ព្រមទាំងសហការីអមដំណើរជាច្រើនរូបទៀត។











