ព័ត៌មានក្នុងខេត្ត

ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ ១ខ្សែ ប្រវែង ៨.៥ គីឡូម៉ែត្រ ក្នុងស្រុកគងពិសី
ការអភិវឌ្ឍ
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ ១ខ្សែ ប្រវែង ៨.៥ គីឡូម៉ែត្រ ក្នុងស្រុកគងពិសី
កំពង់ស្ពឺ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST កំណាត់ផ្លូវលេខ ១៣០A (ផ្លូវលេខ១២៧ចាស់) ដែលមានប្រវែងសរុប ៨,៥០០ ម៉ែត្រ ស្ថិតក្នុងឃុំព្រៃញាតិ និងឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, តំណាងក្រុមហ៊ុនទទួលការសាងសង់, អាជ្ញាធរស្រុក, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ បានអញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួ​សុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភ​ជូនដល់លោកតា​ ហាច​ ហាន​ អាយុ៦៨ឆ្នាំ​ ដែលមានជីវភាពខ្វះខាត​រស់នៅក្រុងច្បារមន...
សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ បានអញ្ជើញដឹកនាំក្រុមការងារ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួ​សុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភ​ជូនដល់លោកតា​ ហាច​ ហាន​ អាយុ៦៨ឆ្នាំ​ ដែលមានជីវភាពខ្វះខាត​រស់នៅក្រុងច្បារមន...
កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នានៅវេលាម៉ោង ១០.០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកមបង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្វះខាតជួបកាលំបាកគឺលោកតាមានឈ្មោះ ហាច ហាន អាយុ៦៨ឆ្នាំ រស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ជាទឹកចិត្តប្រកបដោយគុណធម៏លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាននាំយកនូវថវិកានិងសម្ភារៈដែលជាគ្រឿងឧបភោកបរិភោគមានដូចជា៖ថវិកា២០០,០០០រៀល​ និងអង្ករ ២បាវ,ទឹកសុទ្ធ ២កេស, ភេសជ្ជៈ ២កេស, ទឹកត្រី ២យួរ, ទឹកស៉ីអ៉ីវ ២យួរ, ត្រីខ ២យួរនិងទឹកប្រទាលកន្ទុយក្រពើ១យួរ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣.៧៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។ ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ​ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ​ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង។(ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៣០ ម៉ែត្រ *១~ស្ថានភាពទូទៅ៖*   -រលាំងជ្រៃថ្ងៃនេះ ៦,៨០ ម/ថ្ងៃម្សិលមិញ៩០ ៦,៩០ ម (-០,១០ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះ​ទ្វារទឹកផ្នែកខាងលើ=-០,២០ ម - ពាមឃ្លៃថ្ងៃនេះ=២,៧០ ម / ថ្ងៃម្សិលមិញ=២,៨០ ម  (-០,១០ ម ) -តាសាល ថ្ងៃនេះ=១៥,៣៩ ម /ថ្ងៃម្សិលមិញ=១៥,៥០ ម (-០,១១ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៦១ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៦,០°c / Min =២៧,០°c ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៦.០°c
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ដឹកនាំក្រុមការងារគណបក្ស ចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាតចំនួន ៨គ្រួសារ
សន្តិសុខសង្គម
ដឹកនាំក្រុមការងារគណបក្ស ចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាតចំនួន ៨គ្រួសារ
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សុឹម ម៉ន អនុប្រធានអចិន្ត្រៃយ៍បក្ស តំណាងលោក ទួន ផាវ ប្រធានគណបក្សឃុំ បានដឹកនាំក្រុមការងារគណបក្ស ចុះសួរសុខទុក្ខគ្រួសារមានជីវភាពខ្វះខាតចំនួន ៨គ្រួសារ រួមមាន៖ ១. ឈ្មោះ មាស មឿន (រស់នៅភូមិថ្នល់បំបែក) ២. ឈ្មោះ ប៊ុន យឿន (រស់នៅភូមិព្រៃជ្រៅ) ៣. ឈ្មោះ អ៊ួន ពែក (រស់នៅភូមិព្រៃជ្រៅ) ៤. ឈ្មោះ កង គិន (រស់នៅភូមិព្រៃជ្រៅ) ៥. ឈ្មោះ ម៉ូវ ផាត់ (រស់នៅភូមិព្រៃជ្រៅ) ៦. ឈ្មោះ ជុំ ស៊ុន (រស់នៅភូមិព្រៃជ្រៅ) ៧. ឈ្មោះ អួន ចិត (រស់នៅភូមិព្រៃជ្រៅ) ៨. ឈ្មោះ ធួក ណៃ (រស់នៅភូមិក្រាំងដូង) ក្នុងនោះបាននាំយកស្បៀងឧបភោគបរិភោគរួមមាន៖ - អង្ករ ២៥ គីឡូក្រាម - មី ១ កេស - ទឹកត្រី ១យួរ - ទឹកសុីអុីវ ១យួរ។ (ប្រភពគណបក្សប្រជាជនកម្ពុជាស្រុកថ្ពង)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បន្តចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃប្រគេនព្រះសង្ឃ ជូនមន្ត្រីរាជការ គ្រូបង្រៀន ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងសិស្សានុសិស្ស នៅអនុវិទ្យាល័យកាត់ភ្លុក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
នយោបាយ
សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បន្តចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃប្រគេនព្រះសង្ឃ ជូនមន្ត្រីរាជការ គ្រូបង្រៀន ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងសិស្សានុសិស្ស នៅអនុវិទ្យាល័យកាត់ភ្លុក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អស្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានស.ស.យ.ក ក្រុមគ្រូពេទ្យស្មគ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន១៩៨នាក់ ដឹកនាំដោយឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក តំណាងឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះទៅពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ប្រគេនព្រះសង្ឃ ជូនបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រូបង្រៀន និងកម្មករ កម្មការិនី និងសិស្សានុសិស្សសរុបចំនួន២,២៤៥អង្គ/នាក់ ដែលអញ្ជើញមកពីឃុំព្រះខែ ឃុំកាត់ភ្លុក និងឃុំកក់ ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យកាត់ភ្លុក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តសម្រាប់ខែសីហា
នយោបាយ
ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តសម្រាប់ខែសីហា
ខេត្តកំពង់ស្ពឺ ស្រុកថ្ពង ឃុំអមលាំង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦៖ លោក កៅ រតនា អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំអមលាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ក្រុមចោរដែលតែងតែធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្រ្កាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយទទួលបានការខលប្តឹងពីជនរងគ្រោះសុំអន្តរាគមន៍តាមរយៈលេខអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292  ......
សន្តិសុខសង្គម
ក្រុមចោរដែលតែងតែធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្រ្កាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយទទួលបានការខលប្តឹងពីជនរងគ្រោះសុំអន្តរាគមន៍តាមរយៈលេខអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292  ......
កំពង់ស្ពឺ៖ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាផ្ទាល់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ។ កំពង់ស្ពឺៈ កាលពីវេលាម៉ោង ១១:១០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះបានខលមកកាន់លេខអន្តរាគមន៍សង្គ្រោះបន្ទាន់ (Hotline 1292) ប្ដឹងពីករណី លួច  កាលពីវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងបានរាយការណ៍អំពីទ្រព្យសម្បត្តិដែលបានបាត់បង់រួមមាន ប្រាក់រៀលចំនួន ១,២០០,០០០៛ ទូរស័ព្ទ ចំនួន០២គ្រឿង និងកាបូបឯកសារ ចំនួនមួយ ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយលើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ
សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយលើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ
កំពង់ស្ពឺ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ — រដ្ឋបាលខេត្តកំពង់ស្ពឺ បានទទួលពាក្យបណ្តឹង ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ របស់លោកស្រី ឆាយ វិនីតា ពាក់ព័ន្ធនឹងករណីដីធ្លី/វិវាទ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាដែលបានលើកឡើងក្នុងពាក្យបណ្តឹងឱ្យបានច្បាស់លាស់ លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត នឹងដឹកនាំកិច្ចប្រជុំពិភាក្សានៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំគិរីរម្យ (ជាន់ផ្ទាល់ដី) នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
អាជ្ញាធរ និងសប្បុរសជនចូលរួមចុះជួយនិងដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋក្នុងស្រុកគងពិសី
សន្តិសុខសង្គម
អាជ្ញាធរ និងសប្បុរសជនចូលរួមចុះជួយនិងដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋក្នុងស្រុកគងពិសី
កំពង់ស្ពឺ÷ រសៀលថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ -ឯកឧត្តម ប៉ាន់ វណ្ណី និងលោក ពេជ្រ ណុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកសាងសមាជិកបក្ស ជាមួយគណៈកម្មាធិការសាខាបក្សភូមិ នៅរោងបុណ្យភូមិក្រាំងឡង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឹ។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កិច្ចប្រជុំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ-អង្គភាពជុំវិញខេត្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ផាន់ មករា ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមយ៉ាងកុះករពីសំណាក់ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី និងអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់។
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
ខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរមកកំសាន្តចុងសប្តាហ៍សរុប ៣៦.៣៦០នាក់
ទេសចរណ៍
ខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរមកកំសាន្តចុងសប្តាហ៍សរុប ៣៦.៣៦០នាក់
កំពង់ស្ពឺ÷ ថ្ងៃ អាទិត្យ ១០ កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក្ក ព.ស. ២៥៦៩ត្រូវនិងថ្ងៃ ២៣ ខែ សីហាធ្ឆ្នាំ២០២៦ ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៏ទេសចរណ៍ និងស្នាក់នៅ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៧ ខែ សីហាដល់ថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៦ ភ្ញៀវទេសចរសរុប ៣៦,៣៦០នាក់ ១- ភ្ញៀវទេសចរជាតិ និង អន្តរជាតិ(ស្នាក់នៅ) ៣,៤០០នាក់ ២- ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ   ដើរកម្សាន្តវិលល្ងាច ៣៣,៥៥០នាក់ ៣- ទេសចរ បរទេស   ៤១០នាក់ (ប្រភពមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ * បើកទ្វារទឹកទំនប់តាសាល មួយ ទ្វារ កម្ពស់ ០,៣០ ម៉ែត្រ *១~ស្ថានភាពទូទៅ៖*   -រលាំងជ្រៃថ្ងៃនេះ ៦, ម/ថ្ងៃម្សិលមិញ៩០ ៦,៨៥ ម (+០,០៥ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះ​ទ្វារទឹកផ្នែកខាងលើ=-០,១០ ម - ពាមឃ្លៃថ្ងៃនេះ=២,៨០ ម / ថ្ងៃម្សិលមិញ=២,៨៥ ម  (-០,០៥ ម ) -តាសាល ថ្ងៃនេះ=១៥,៥០ ម /ថ្ងៃម្សិលមិញ=១៥,៥៧ ម (-០,០៧ ម ) ខាងក្រោម កម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ=-៣,៥០ ម ៣~សីតុណ្ហភាព៖ (តាមស្ថានីយ៍មិនស្វយ័ប្រវត្តិ) -ថ្ងៃនេះ Max=៣៦,០°c / Min =២៧,០°c ថ្ងៃម្សិលមិញMax=៣៦,០°c /Min=២៦.០°c (ប្រភពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ)
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
អានបន្ត