
សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បន្តចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃប្រគេនព្រះសង្ឃ ជូនមន្ត្រីរាជការ គ្រូបង្រៀន ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងសិស្សានុសិស្ស នៅអនុវិទ្យាល័យកាត់ភ្លុក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អស្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នេះ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានស.ស.យ.ក ក្រុមគ្រូពេទ្យស្មគ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន១៩៨នាក់ ដឹកនាំដោយឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក តំណាងឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះទៅពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ប្រគេនព្រះសង្ឃ ជូនបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រូបង្រៀន និងកម្មករ កម្មការិនី និងសិស្សានុសិស្សសរុបចំនួន២,២៤៥អង្គ/នាក់ ដែលអញ្ជើញមកពីឃុំព្រះខែ ឃុំកាត់ភ្លុក និងឃុំកក់ ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យកាត់ភ្លុក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។











