ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
🙏📚ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមកាត់វិញ្ញាសាប្រឡងជ្រើសរើសសមណសិស្សពូកែ ផ្នែកភាសាបាលី-សំស្ក្រឹត ខេត្តកំពង់ស្ពឺ ប្រចាំឆ្នាំ២០២៦
ខេត្តកំពង់ស្ពឺ៖ នៅវេលាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ សហការជាមួយ សាលាគណខេត្តកំពង់ស្ពឺ គណៈមហានិកាយ បានចូលរួមពិធីកាត់វិញ្ញាសាប្រឡងជ្រើសរើសសមណសិស្សពូកែ ផ្នែកភាសាបាលី-សំស្ក្រឹតថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ខេត្តកំពង់ស្ពឺប្រចាំឆ្នាំ២០២៦ នៅសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ និងមានការចូលរួមពី ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និង លោក សម សោភ័ណ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចុះសួរសុខទុក្ខនិងនាំយកនូវ ថវិការួមមានសម្ភារៈមួយចំនួនជូនដល់លោកស្រី ងីម គីមលៀង ភរិយាលោកព្រិន្ទបាលទោ ខុម បញ្ញា ដែលកំពុងសម្រាកលំហែរមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រៅពីដឹកនាំក្នុងការបំពេញតួនាទី ភារកិច្ច ការងារក្នុងអង្គភាព ជានិច្ចជាកាលលោក តែងតែដឹកនាំក្រុមការងារចូលរួមការងារមនុស្សធម៍ជាញឹកញាប់។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
* បិទទ្វារទឹកទំនប់តាសាល


សេចក្តីជូនដំណឹង
ខេត្តកំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥.៦០ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង(ប្រភពមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ)


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC ។
ការសម្ពោធជាផ្លូវការរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC នេះ កំពុងឆ្លុះបញ្ចាំងពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិវត្តកម្មវិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលប្រើប្រាស់មូលធន បច្ចេកវិទ្យា និងជំនាញកាន់តែខ្ពស់ ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ និងការបង្កើតប្រភពចំណូលថ្មី។
ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ កញ្ញា ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ប្រសាសន៍សំខាន់ៗ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ រោងចក្រផ្តុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក។
ប្រសាសន៍សំខាន់ៗ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ រោងចក្រផ្តុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក។
ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមីរ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
#៣នាទីពីនយោបាយនិងសង្គម #ការអភិវឌ្ឍ #សន្តិភាពនៅកម្ពុជា #រាជរដ្ឋាភិបាលអាណត្តិទី៧


សេចក្តីជូនដំណឹង
អបអរសាទរខួប ៣ឆ្នាំ ដែលតំបន់ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣
អបអរសាទរខួប ៣ឆ្នាំ ដែលតំបន់ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំកំពូលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ ក្នុងទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។


សេចក្តីជូនដំណឹង
ប្រធានស៊ីម៉ាក់កម្ពុជា បន្តប្រាប់ប្រតិភូព្រឹទ្ធសភាជប៉ុន អំពីគ្រាប់បែកចង្កោមថៃ ឈ្លានពានកម្ពុជាបង្កផលប៉ះពាល់ដល់ពលរដ្ឋខ្មែរជាង៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់។
ប្រធានស៊ីម៉ាក់កម្ពុជា បន្តប្រាប់ប្រតិភូព្រឹទ្ធសភាជប៉ុន អំពីគ្រាប់បែកចង្កោមថៃ ឈ្លានពានកម្ពុជាបង្កផលប៉ះពាល់ដល់ពលរដ្ឋខ្មែរជាង៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់។
#៣នាទីពីនយោបាយនិងសង្គម #ការអភិវឌ្ឍ #កម្ពជាត្រូវការសន្តិភាព
#cambodiathailand #ThailandStartedTheWar #JusticeForCambodia


សេចក្តីជូនដំណឹង
ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតកម្ពុជា បានគូសបញ្ជាក់ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជាជាង ២០,០០០នាក់ ដែលបន្តភៀសខ្លួននៅឡើយ និងផ្ទៃដីកម្ពុជាដែលរងផលប៉ះពាល់ពីគ្រាប់បែកចង្កោមថ្មី ដែលជាលទ្ធផលនៃជម្លោះព្រំដែនកម្ពុជា-ថៃ
បទអន្តរាគមន៍នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
#៣នាទីពីនយោបាយនិងសង្គម #ការអភិវឌ្ឍ #កម្ពជាត្រូវការសន្តិភាព
#cambodiathailand #ThailandStartedTheWar #JusticeForCambodia


សេចក្តីជូនដំណឹង
ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ។
ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ។


សន្តិសុខសង្គម
គណៈកម្មការទី១ ព្រឹទ្ធសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការដោះស្រាយពាក្យបណ្តឹងនៅខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំកងហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត មានកិច្ចប្រជុំដ៏មានសារៈសំខាន់មួយរវាងគណៈកម្មការទី១ ព្រឹទ្ធសភា និងអាជ្ញាធរដែនដីខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖


សន្តិសុខសង្គម
វេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ
កំពង់ស្ពឺ÷ មតិបិទរបស់ ឯកឧត្តម សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងជោ រួមមានចំនួន ០៥ ចំណុចដូចខាងក្រោម៖


សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ១៩.៥១ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

