ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
ឯកឧត្តម ឈុន សុជាតិ និងក្រុមការងារ អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃក្នុងឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ នាថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សុជាតិ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាំងល្វា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានឃុំ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៧វត្ត ក្នុងឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សាយ សំអាល់ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ពង្រីកផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៤:២០នាទី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពនៃការសាងសង់ និងការពង្រីកផ្លូវជាតិលេខ៤។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទឹម សាវ៉ាត នាំយកថវិកាឧបត្ថម្ភដល់គ្រួសារសពលោក មឿក ម៉ុន ក្នុងឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំតូច បានអញ្ជើញដឹកនាំសមាជិក សមាជិកា នាំយកថវិកាផ្ទាល់ខ្លួននិងសប្បុរសធម៌ ទៅប្រគល់ជូនគ្រួសារសព លោក មឿក ម៉ុន។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេច សាយ ឈុំ ប្រគល់កូនឈើជាង ៩០០ដើម ជូនលោកជំទាវ ទឹម សាវ៉ាត សម្រាប់យកទៅដាំដុះតាមទីវត្តអារាម និងសហគមន៍
ខេត្តកំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដែលត្រូវជាថ្ងៃសីល សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានឧបត្ថម្ភកូនឈើចំនួន ៩០២ដើម ជូនលោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទឹម សាវ៉ាត នាំយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តអង្គតាឯក ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដែលត្រូវជាថ្ងៃសីល លោកជំទាវ ទឹម សាវ៉ាត ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំក្រុមការងារនាំយកចង្ហាន់បិណ្ឌបាត្រ ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តអង្គរតាឯក។


សេចក្តីជូនដំណឹង
កំពង់ស្ពឺមាន សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.៧៩ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថចុះសួរសុខទុក្ខនិងនាំយកនូវ ថវិការួមមានសម្ភារៈមួយចំនួនជូនដល់លោកស្រី ង៉ែត ណៃ ភរិយាលោកអនុសេនីយ៍ទោ ឡឹក ចន្នី ដែលកំពុងសម្រាកលំហែរមាតុភាព(ឆ្លងទន្លេ)នៅមន្ទីរពេទ្យ ខេ អេស ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងស្មារតីយកចិត្តទុកដាក់គិតគួរចំពោះសមាជិកអាវុធហត្ថនិងក្រុមគ្រួសាររបស់អាវុធហត្ថ បានបន្តអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោកស្រី ង៉ែត ណៃ អាយុ៣៥ឆ្នាំ ត្រូវជាភរិយាលោកអនុសេនីយ៍ទោ ឡឹក ចន្នី ជំនួយការមូលដ្ឋានកងរាជអាវុធស្រុកឪរ៉ាល់ ដែលកំពុងលំហែរមាតុភាព(ទើបឆ្លងទន្លេនៅមន្ទីរពេទ្យខេអេស(KS) ខេត្តកំពង់ស្ពឺ។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦
* បិទទ្វារទឹកទំនប់តាសាល
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៧៨ ម/ថ្ងៃម្សិលមិញ ៦,៦២ ម (+០,១៦ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,២២ ម


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រៀមរៀបចំផែនការសំណេះសំណាល និងការងាររដ្ឋបាលខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ «យឹម សុខុម» ក្នុងអគាររដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពិភាក្សាលើផែនការងារសំខាន់ៗ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និង លោក តូច ប៉ូលីវ៉ា អភិបាលរងស្ដីទីខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមវេទិកាសាធារណៈ បន្តស្តាប់បញ្ហាពីមូលដ្ឋាន និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពងបានអញ្ជើញចូលរួមវេទិកាសាធារណៈថ្នាក់ឃុំ ក្រោមអធិបតីភាព ឯកឧត្តម ភោគ សុវណ្ណារឹទ្ធិ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្ពង នៅបរិវេណសាលាឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពង្រៀងរបាយការណ៍ប្រចាំខែកញ្ញា
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំពង្រៀងរបាយការណ៍ប្រចាំខែកញ្ញា ក្រោមអធិបតីភាព លោកស្រី ម៉ែន សីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី លោក លោកស្រី មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៨នាក់។


ពាណិជ្ជកម្ម
សន្និសីទស្តីពីការជម្រុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន និងកម្ពុជា ខេត្តកំពង់ស្ពឺ នៅទីក្រុងណាននីង
កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូខេត្តកំពង់ស្ពឺ ចូលរួមសន្និសីទស្តីពីការជម្រុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន និងកម្ពុជា ខេត្តកំពង់ស្ពឺ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន។


សន្តិសុខសង្គម
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្រ្កាបនិងឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រក្រុងច្បារមន!!!
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៥:០៧នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្ក្រាបករណីគ្រឿងញៀនចំនួន ០១ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ស្ថិតនៅភូមិតាំងទន្លេ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ នុត វណ្ណី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។

