ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
កិច្ចប្រជុំផ្សព្វផ្សាយផែនការសេចក្តីសម្រេច ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំរលាំងចក
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃរសៀល ថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការសេចក្តីសម្រេច ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦។


នយោបាយ
កិច្ចប្រជុំសំណេះសំណាល និងបណ្ដុះបណ្ដាលច្បាប់ស្តីពីការងារ ជាមួយជនបង្គោលកម្មករភូមិទាំង ១៦ ក្នុងឃុំជើងរាស់
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សឃុំជើងរាស់ បានរៀបចំកិច្ចប្រជុំសំណេះសំណាល និងបណ្ដុះបណ្ដាលច្បាប់ស្តីពីការងារ ជូនដល់ជនបង្គោលកម្មករភូមិមកពី ១៦ភូមិ ក្នុងឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។


សេចក្តីជូនដំណឹង
មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការត្រួតពិនិត្យឧបករណ៍មានហានិភ័យខ្ពស់ និងវគ្គបណ្តុះបណ្តាលប្រឡងវាយតម្លៃប្រតិបត្តិករ» នៅសាលរបស់មជ្ឈមណ្ឌល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទីង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានមន្ទីរពិសោធន៍សំណង់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


សេចក្តីជូនដំណឹង
កំពង់ស្ពឺមានសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”
កំពង់ស្ពឺ÷ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤.៦៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវ៖គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះសួសុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារក្នុងភូមិសាស្ត្រស្រុកសំរោងទង
កំពង់ស្ពឺ៖ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១៦.០០នាទីល្ងាច ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមការងារស្ម័កចិត្តកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ចុះសួសុខទុក្ខនិងនាំយកនូវថវិកាព្រមទាំងគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារមានឈ្មោះ យួន ចន្រ្ទា ស្រី អាយុ៣៤ឆ្នាំ នៅភូមិព្រៃក្ដី ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


សុខាភិបាល
ឯកឧត្តម យក់ ប៊ុនណា អញ្ជើញដឹកនាំកម្មវិធីអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងច្បារមន ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «កម្មវិធីផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺផ្តល់សេវាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ» ដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី។


សុខាភិបាល
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង ៥.០០០នាក់ ដោយឥតគិតថ្លៃ នៅក្រុងច្បារមន
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះយុទ្ធនាការពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទីតាំង វិទ្យាល័យកំពង់ស្ពឺ ស្ថិតក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
ឯកឧត្តម ឈួរ សុបញ្ញា : យុវជនជំនាន់ថ្មី មិនគួរមានតែសញ្ញាបត្រនោះទេ ប៉ុន្តែត្រូវមាន ចំណេះដឹង ជំនាញ វិន័យ សីលធម៌ ការទទួលខុសត្រូវ និងស្មារតីបម្រើសង្គម
ខេត្តកំពង់ស្ពឺ÷ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដំណាក់រាំង សហការជាមួយរដ្ឋបាលឃុំ បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ចំនួន ៥២នាក់ ដែលរស់នៅក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានការចូលរួមពីសមាជិកក្រុមការងារ អាជ្ញាធរឃុំ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុ សិស្ស។


សេចក្តីជូនដំណឹង
កម្រិតកម្ពស់ទឹកតាមខ្នងទំនប់នានាក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦
* បិទទ្វារទឹកទំនប់តាសាល
*១~ស្ថានភាពទូទៅ៖*
-រលាំងជ្រៃថ្ងៃនេះ ៦,៧៤ ម/ថ្ងៃម្សិលមិញ ៦,៧៨ ម (-០,០៤ ម) ខាងក្រោម កម្រិតកម្ពស់ធម្មតាសន្ទះទ្វារទឹកផ្នែកខាងលើ=-០,២៦ ម


នយោបាយ
ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់ពីសុខទុក្ខរបស់គ្រួសារកងទ័ពដែលរស់នៅក្នុងឃុំដំណាក់រាំង ចំនួន ៣៥គ្រួសារ
កំពង់ស្ពឺ÷ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់ពីសុខទុក្ខរបស់គ្រួសារកងទ័ពដែលរស់នៅក្នុងឃុំដំណាក់រាំង ចំនួន ៣៥គ្រួសារ នៅវត្តបញ្ញាមហាព្រហ្ម ស្ថិតនៅភូមិដំណាក់រាំង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ និង ព្រះគ្រូវរណញ្ញាណ អ៊ុំ ផេង ព្រះអនុគណស្រុកសាមគ្គីមុនីជ័យ ព្រមទាំងមានការចូលរួមពីក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារកងទ័ពជាច្រើនកុះករ។


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី
កំពង់ស្ពឺ÷ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម ជួន វន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។


សន្តិសុខសង្គម
ហេតុការណ៍ករណីគ្រោះថ្នាក់ចរារណ៍រថយន្តរេចង្កូតបុករនាំងសុវត្ថិភាពផ្លូវល្បឿនលឿនធ្លាក់ក្រោមផ្លូវ.,,
(កំពង់ស្ពឺ)៖ ករណីរថយន្ដធ្លាក់ផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូម៉ែត្រ៩៤+៦០០ ទិសដៅព្រះសីហនុ-ភ្នំពេញ ស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។ តាមសមត្ថកិច្ចប្រចាំការផ្លូវល្បឿនលឿនមានរថយន្ត១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2CM-1813 បើកបរដោយឈ្មោះ រ៉េត សម្ផស្ស ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិតាអៀក ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពតជារថយន្ដរត់ឈ្នួលដឹកភ្ញៀវ១នាក់ឈ្មោះ BIHASA DEVIE LYN ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិហ្វីលីពីន កាន់លិខិតឆ្លងដែនលេខP1629466D ស្នាក់នៅខេត្តព្រះសីហនុ ។


សន្តិសុខសង្គម
ក្រុមការងារសាលាឃុំភ្នំតូច ចុះធ្វើសំបុត្រកំណើតដល់ផ្ទះជូនប្រជាពលរដ្ឋមានបញ្ហាខ្សោយភ្នែក នៅស្រុកសាមគ្គីមុនីជ័យ
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារសាលាឃុំភ្នំតូច បានចុះផ្ទាល់ដល់លំនៅឋាន ដើម្បីធ្វើសំបុត្រកំណើតជូនប្រជាពលរដ្ឋដែលមានបញ្ហាខ្សោយភ្នែក (ងងឹតភ្នែក)។

