ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
ពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៦ឆ្នាំ ២០២៧
ខេត្តកំពង់ស្ពឺ÷ នាព្រឹកថ្ងៃសៅរ៍១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹម ប៉ុណ្ណឫទ្ធិ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជង្រុក បានចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៦ឆ្នាំ ២០២៧ និងក្រមសីលធម៌របស់ក្រុមការងារ និងគណៈកម្មាធិការគណបក្ស ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជា អនុប្រធាន សមាជិកក្រុមការងារ អចិន្ត្រៃយ៍ស្រុក ថ្នាក់ដឹកនាំឃុំ ភូមិ សរុបចំនួន១២០នាក់ស្រី ២០នាក់។


នយោបាយ
គណបក្សប្រជាជនកម្ពុជាបានចែកប័ណ្ណសម្គាល់សមាជិកបក្សភូមិស្តុកស្លាត(លើផ្លូវ៥១)ចំនួន ១៩៥ ប័ណ្ណ
កំពង់ស្ពឺ÷ ព្រឹកថ្ងៃសៅរ៍ ទី២៧ មិថុនា ឆ្នាំ២០២៦
ក្រុមការងារភូមិស្តុកស្លាត ដឹកនាំដោយលោកស្រី ហ៊ូ ចាន់ធឿន ប្រធានក្រុមការងារចុះភូមិស្តុកស្លាត និងក្រុមការងារ បានចុះចែកប័ណ្ណសម្គាល់សមាជិកបក្សភូមិស្តុកស្លាត(លើផ្លូវ៥១)ចំនួន ១៩៥ ប័ណ្ណ នឹងភ្ជាប់នូវថវិកាសរុប ១៤០,០០០ រៀលមី៣កេស អាវយឺត៥០អាវ
ដោយក្នុងនោះថវិការ និងរបស់កំដរដៃ បានមកពី៖
១/លោកស្រី ហ៊ូ ចាន់ធឿន ថវិកា៥០,០០០រៀល មី៣កេស អាវយឺត៥០អាវ
២/លោកស្រី ឆឹម ឆវី ថវិកា ៥០,០០០រៀល
៣/លោកស្រី គឿន គីម ថវិការ ៤០,០០០រៀល


អប់រំ និងកីឡា
ឯកឧត្តម ឈួរ សុបញ្ញា : ការអប់រំសីលធម៌ ចរិយាធម៌តាមពុទ្ធមាគ៌ាជាគន្លងក្នុងការកសាងយុវជនជំនាន់ក្រោយឱ្យមានចំណេះដឹង វិន័យ សីលធម៌ និងស្មារតីទទួលខុសត្រូវចំពោះសង្គម និងជាតិ
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ១៣ កើត ខែបឋមាសាឍ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានសហការជាមួយលោកនាយក នៃវិទ្យាល័យ សុខា ផល្លី ខេត្តកំពង់ស្ពឺ រៀបចំកម្មវិធី អប់រំសីលធម៌ ចរិយាធម៌ និងឥរិយាបថតាមមាគ៌ាព្រះពុទ្ធសាសនាក្រោមព្រះអធិបតីភាពព្រះធម្មសំវរ គង់ សុខហាន ព្រះធម្មធរគណខេត្តកំពង់ស្ពឺដោយមានការចូលរួមពីលោកស្រី អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងច្បារមន លោក លោកស្រី គណៈកម្មការគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ៣៥០នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់សីលធម៌ ចរិយាធម៌ និងមនសិការទទួលខុសត្រូវរបស់សិស្សានុសិស្ស ដោយយកគោលការណ៍ព្រះពុទ្ធសាសនាជាមូលដ្ឋានក្នុងការអប់រំចិត្ត គំនិត និងអាកប្បកិរិយា ដើម្បីឱ្យយុវជនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឈួរ សុបញ្ញា: ស្តាប់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ គឺជាស្មារតីស្នូលនៃការងារចុះមូលដ្ឋានរបស់រាជរដ្ឋាភិបាល
ខេត្តកំពង់ស្ពឺ៖ នៅវេលាព្រឹកថ្ងៃសុក្រ ១២ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំទ័ពមានបានអញ្ជើញចូលរួមដឹកនាំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានរៀបចំឡើងនៅវត្តកល្យាណមានជ័យ (ហៅវត្តទ័ពមាន) ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះចៅអធិការវត្ត ក្រុមការងារចុះមូលដ្ឋាន មន្ត្រីមន្ទីរជំនាញ សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ប្រធានការិយាល័យជំនាញ កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូប។ វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការទំនាក់ទំនង និងការប្រាស្រ័យទាក់ទងដោយផ្ទាល់រវាងអាជ្ញាធរ ក្រុមការងាររាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដើម្បីស្តាប់សំណូមពរ ក្តីកង្វល់ បញ្ហាប្រឈម និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។


សិល្បៈនិងវប្បធម៌
ឯកឧត្តម ឈួរ សុបញ្ញា បន្តអញ្ជើញចុះថ្វាយបង្គំសំណេះសំណាលសមណសិស្សនៅសាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ ដើម្បីពង្រឹងពុទ្ធិកសិក្សា ដែលជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា និងជាថ្នាលបណ្តុះមូលធនមនុស្ស
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃសុក្រ ១២ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានបន្តចុះសំណេះសំណាល និងថ្វាយបង្គំសួរសុខទុក្ខព្រះនាយក ព្រះឧទ្ទេសាចារ្យ និងសមណសិស្ស នៃ សាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ ស្ថិតក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមព្រះអធិបតីភាព ព្រះសីលធម្មវង្សា មុំ សុខុន ព្រះគ្រូធម្មចារី ព្រះគ្រូអនុគណក្រុងច្បារមន អមដោយព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ។បច្ចុប្បន្ន សាលាពុទ្ធិកបឋមសិក្សាកណ្តោកដុំ មានសមណសិស្សចំនួន ៥៦ព្រះអង្គ កំពុងសិក្សាក្នុង ២ថ្នាក់ ដោយបានខិតខំសិក្សាព្រះធម៌ ព្រះវិន័យ ភាសាបាលី និងចំណេះដឹងទូទៅ សំដៅអភិវឌ្ឍខ្លួនឱ្យក្លាយជាព្រះសង្ឃដែលមានសីល មានបញ្ញា និងជាធនធានដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិ។


សន្តិសុខសង្គម
នាំយកគ្រឿង ឧបភោគ បរិភោគ បច្ច័យមួយចំនួន ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋទីទ័លក្របំផុត ឈ្មោះ កង ភាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលទទួលមរណៈភាពដោយរោគាពាធ
សាខាកក្រក ខេត្តកំពង់ស្ពឺ÷ ក្រោយទទួលបានព័ត៌មានតាមបណ្ដាសង្គម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកស្រី មាស ចន្នី នាយិកាសាខា លោក កង ប៊ុនណាត អភិបាលស្តីទីស្រុកភ្នំស្រួច និងសហការី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកគ្រឿង ឧបភោគ បរិភោគ បច្ច័យមួយចំនួន ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋទីទ័លក្របំផុត ឈ្មោះ កង ភាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលទទួលមរណៈភាពដោយរោគាពាធ ស្ថិតនៅភូមិព្រៃពយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។


អប់រំ និងកីឡា
មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បន្តផ្សព្វផ្សាយយុទ្ធនាការ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ នៅវិទ្យាល័យ ហ៊ុន សែន ចំបក់
កំពង់ស្ពឺ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦---លោក មុត ភន អភិបាលស្រុកសំរោងទង និងលោកស្រី ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ នៅវិទ្យាល័យ ហ៊ុន សែន ចំបក់ ដោយមានការចូលរួមពីកងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ១,៣០០នាក់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
រួមមាន÷ -របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានារដូវការបៃតង
-សេចក្តីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីឆ្នាំ២០២៥ ២០៣០ -សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនិងករណីជាក់លាក់ នៃឧបករណ៍អាកាសយាន


សេចក្តីជូនដំណឹង
ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦.៩៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមហ៊ុនតំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់វៀតណាម គ្រោងបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគរាប់លានដុល្លារអាមេរិក
កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦---ក្រុមហ៊ុនតំឡើងគ្រឿងចក្រសំណង់ដ៏ធំរបស់ធុរជននៃប្រទេសវៀតណាម បានបង្ហាញមហិច្ឆតាបើករោងចក្រតំឡើងគ្រឿងចក្រសំណង់នៅក្នុងខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគរាប់លានដុល្លារសហរដ្ឋអាមេរិក នេះបើតាមសម្តីរបស់លោក ចាន់ ហ៊ុន អគ្គនាយកក្រុមហ៊ុន តាធីផាត ខូអិលធីឌី(TA THI PHAT Co.,LTD) ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក គង់ ប៊ុនសៀង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី «ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦»។ កិច្ចប្រជុំនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដោយមានការចូលរួមពី អនុប្រធានមន្ទីរព័ត៌មានខេត្ត, លោក-លោកស្រីអភិបាលក្រុង/ស្រុក, កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងតំណាងគណបក្សនយោបាយនានាផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជា ផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់៧៧គ្រួសារ និងគ្រួសារនិវត្តន៍ជន ៥០គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមនិងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៧៧គ្រួសារនៅក្នុងក្រុងច្បារមនដែលទទួលរងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅ និងគ្រួសារនិវត្តន៍ជនដែលងាយរងហានិភ័យចំនួន ៥០គ្រួសារ នៅសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។


អប់រំ និងកីឡា
កាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី១២ ប្រចាំខែថ្នាក់ខេត្ត សម័យប្រឡង៖២៥ មិថុនា ២០២៦
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក យឹម គឹមហាច អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ទី១២ ប្រចាំខែថ្នាក់ខេត្ត សម័យប្រឡង៖២៥ មិថុនា ២០២៦ នៅមណ្ឌលអនុវិទ្យាល័យទីរួមខេត្ត។នៅក្នុងដំណើរការប្រឡងនេះមានបេក្ខជនចុះឈ្មោះប្រឡងមកពីវិទ្យាល័យនានាចំនួន២៩ ក្នុងនោះវិទ្យាល័យរដ្ឋចំនួន ២៦ និងសាលាឯកជនចំនួន ៣ ដែលមានបេក្ខជនសរុប ១៨៨នាក់ ស្រី ១០៨នាក់ ។

