ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សន្តិសុខសង្គម
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងដំណើរការប្រឡងបាក់ឌុប
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តបានចុះអន្តរាគមន៍ និងចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
រដ្ឋបាលឃុំទំព័រមាសបានរៀបចំពិធីអបអរសាទរ និងសំណេះសំណាលនិងផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន
កំពង់ស្ពឺ÷ នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី ៩ខែសីហា ឆ្នាំ ២០២៦ នៅរដ្ឋបាលឃុំទំព័រមាសបានរៀបចំពិធីអបអរសាទរ
និងសំណេះសំណាល និងផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលពិធីប្រព្រឹត្តធ្វើឡើង នៅឃុំទំព័រមាស
-ក្រោមអធិបតីភាពឯកឧត្តម ស៊ន សុឃណ អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាតំណាងដ៏ខ្ពង់ខ្ពស់-ឯកឧត្តម សុខ សង្វ៉ារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទំព័រមាស
-ឯកឧត្តម ស៊ីម រតនៈ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ចសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
-លោកជុំ ទ្រួក ប្រធានក្រុមប្រឹក្សាស្រុកសំរោងទង
-ក្រុមការងារក្រសួងមន្ទីរជុំវិញខេត្ត លោកមេឃុំនិងក្រុមប្រឹក្សាឃុំ លោកមេភូមិ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមសរុប ៣០០នាក់។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ តាមរយ:លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ នាយការិយាល័យព្រហ្មទណ្ឌបញ្ជាការដ្ឋានអង្គរក្ស
កំពង់ស្ពឺ៖ ក្រោមការចង្អុលបង្ហាញតម្រង់ទិសរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធនាយការិយាល័យព្រហ្មទណ្ឌបញ្ជាការដ្ឋានអង្គរក្ស និងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ នៅទីបញ្ជាការកងរាជអាវុធហត្ថ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយលោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។


សន្តិសុខសង្គម
ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ (ត្រូវនឹង ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០) ក្រោមអធិបតីភាព លោក ងួន វាសនា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ចែម ភឺនរីមវុទ្ធី អភិបាលនៃគណៈអភិបាលស្រុកថ្ពង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)។


សន្តិសុខសង្គម
លោកឧត្ដមសេនីយ៍ស្នងការខេត្ដកំពង់ស្ពឺបញ្ជាឱ្យស្រាវជ្រាវក្រុមកាប់ប្លន់ម៉ូតូនៅផ្លូវជាតិលេខ៣.,
កំពង់ស្ពឺ÷ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ផែនការងារព្រហ្មទណ្ឌ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ អធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វេីការចុះស្រាវជ្រាវករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូនិងសម្ភារៈមួយចំនួន)នៅចំណុចផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិព្រៃស្ដេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៥ និង៤៥ នាទី។


សន្តិសុខសង្គម
លោកជំទាវ ដាំ ដារីនី នាំយកនូវទានចំណាំព្រះវស្សា និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃចំនួន ៥វត្តក្នុងស្រុកបសេដ្ឋ
កំពង់ស្ពឺ÷ ថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦
ក្រុមការងារចុះមូលដ្ឋានឃុំបសេដ្ឋ បាននាំយកទេយ្យវត្ថុ និងទានចំណាំព្រះវស្សា ព្រមទាំងបច្ច័យ របស់លោកជំទាវ បណ្ឌិត ដាំ ដារីនី អនុប្រធានទី១ ចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំបសេដ្ឋ ប្រគេនព្រះសង្ឃចំនួន ៥វត្ត នៅឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
សម្ភារៈសម្រាប់ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាទាំង៥វត្តក្នុងឃុំបសេដ្ឋក្នុងនោះរួមមាន៖


សន្តិសុខសង្គម
អាណាព្យាបាលសិស្សទទួចស្នើសុំឲ្យកម្លាំងជួយចម្លងផ្លូវរបស់កុមារតូចៗ
កំពង់ស្ពឺ÷ អាណាព្យាបាលសិក្សានុសិស្សបានទទួចស្នើសុំឲ្យកងកម្លាំងប្រដាប់អាវុធ (កម្លាំងប៉ុស្តិ៍រដ្ឋបាល) ជួយសម្រួលចរាចរណ៍ដល់ក្មេងៗសាលាមតេ្តយ្យ អនុវិទ្យាល័យវិទ្យាល័យ ជៀសវៀងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយយថាហេតុ។ បច្ចុប្បន្ននេះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ពុំសូវមានការគោរពច្បាប់ចរាចរណ៍ បំពានស្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញា ដែលជាហេតុធ្វើឲ្យមានឧបទ្ទវហេតុគ្រោះថ្នាក់ជា ជាញឹកញាប់នៅតាមសាលារៀន ដែលមានទីតាំងជាប់ នឹងផ្លូវ ឬទីប្រជុំជន និងតំបន់ផ្លូវនៅជាប់សាលារៀន តំបន់ដាច់ស្រយាលផងដែរ។


សន្តិសុខសង្គម
កូនអកតញ្ញូ វាយឪពុកបែកក្បាល ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ ធ្វើការបង្រ្កាប និងឃាត់ខ្លួនបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍Hotline 1292 ..............
កំពង់ស្ពឺ, ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោក ឧត្តមេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១១:៣៤នាទី ថ្ងៃទី៥.៨.២០២៦ ដោយមានការខលប្តឹងពីប្រជាពលរដ្ឋដែលរស់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមរយៈលេខអន្តរាគមន៍ Hotline 1292 រាយការណ៍ថា មានករណីហិង្សាក្នុងគ្រួសារ(ដោយកូនបានវាយឪពុកបឺកក្បាលជាតំណំ) ភ្លាមៗនោះក្រោយទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានចុះទៅដល់ផ្ទះដែលជាទីតាំងកេីតហេតុ ស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួចក៏បានសួរនាំ និងឈានទោដល់ការចាប់ខ្លួនយុវជនកម្នាក់ឈ្មោះ ម៉ូ សៅឡេ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ឃុំ ខាងលេី រួមនិងវត្ថុតាងមួយចំនួន ។


សន្តិសុខសង្គម
សុវត្ថិភាពក្មេងតូចៗជាចម្បង ក្នុងការកាត់បន្ថយរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប
កំពង់ស្ពឺ÷កម្លាំងនគរបាលប៉ុស្តិ៍រកាធំ ក្រុងច្បាស់មុន ប៉ុស្តិ៍ត្រែងត្រយឹងស្រុកភ្នំស្រួច បានចូលរួមជួយសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរឆ្លងថ្នល់ ជូនសិស្សានុសិស្ស ពិសេសកូនសិស្សតូចៗ តាមរយៈនេះលោកមេប៉ុស្តិ៍ បានសូមសំណូមពរឲ្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទចូលរួមគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញាស្លាកសញ្ញា គំនូសសញ្ញា ឲ្យបានភ្ជាប់ខ្ជួនបង្កើនការលើកកម្ពស់សុវត្ថិភាព និងកាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។ ពិសេសកុមារតូចៗ បានចូលរៀន និងចេញពីរៀនវិញ ដោយសុវត្ថិភាព ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។


សន្តិសុខសង្គម
ក្រុមការងារចុះសួរសុខទុក្ខ និងចែកប្លង់ដីជូនប្រជាពលរដ្ឋ ព្រមទាំងពិនិត្យសកម្មភាពគ្រឿងចក្រអេស្កាវាទ័រកាយប្រឡាយ ចាប់ពីចំណុច ទំនប់ចំការក្រូច រហូតដល់ចំណុច ផ្លូវកៅស៊ូមូលនិធិឃុំអមលាំង មានប្រវែង ៨០០ម៉ែត្រ ដែលមានភូមិពាក់ព័ន្ធចំនួន ៤ភូមិ (ភូមិគោក, ភូមិព្រែក, ភូមិស្នួល និងភូមិអូរអង្គុំ)
កំពង់ស្ពឺ៖នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមការងារសុរិយោដី ដែលកំពុងចែកប្លង់ដីជូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំបង់ស្ពឺ បានអញ្ជើញដឹកនាំប្រជុំការងារជំនាញដើម្បីដាក់ផែនការមួយចំនួនដល់ការងារជំនាញដែលពាក់ពន្ធ័...
កំពង់ស្ពឺ៖នៅថ្ងៃសុក្រ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រជុំក្រុមការងារជំនាញដើម្បីដាក់ផែនការមួយចំនួនដល់ការងារជំនាញដែលពាក់ពន្ធ័ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមេបញ្ជាការ បញ្ជាការដ្ឋាន ដោយមានការចូលរួមពីប្រធានមន្ទីរ នាយការិយាល័យ ព្រមទាំងនាយទាហានពាក់ពន្ធ័ចូលរួមផងដែរ៕


សន្តិសុខសង្គម
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ និងចែកអំណោយ ព្រមទាំងណែនាំឱ្យពលរដ្ឋយកចិត្តទុកដាក់លើសុខភាព មុខរបរកសិកម្ម និងឱកាសការងារក្នុងមូលដ្ឋាន
កំពង់ស្ពឺ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា និងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣០គ្រួសារ ស្ថិតនៅភូមិអង្គរបាន ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។


សន្តិសុខសង្គម
ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជំរុញការចូលរួមពីប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ សហការជាមួយក្រុមប្រឹក្សាសង្កាត់ស្វាយក្រវ៉ាន់ បានចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងអនុក្រឹត្យលេខ ០៣ អនក្រ.បក ជូនដល់ប្រជាពលរដ្ឋនៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

