
អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ និងចែកអំណោយ ព្រមទាំងណែនាំឱ្យពលរដ្ឋយកចិត្តទុកដាក់លើសុខភាព មុខរបរកសិកម្ម និងឱកាសការងារក្នុងមូលដ្ឋាន
កំពង់ស្ពឺ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា និងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣០គ្រួសារ ស្ថិតនៅភូមិអង្គរបាន ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។











