
ក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ បូកសរុបលទ្ធផលការងារ ៩ខែ ដើមឆ្នាំ២០២៦ និងប្រកាសសមាសភាពបន្ថែម
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ មានការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយវឌ្ឍនភាពការងារ ៩ខែ ដើមឆ្នាំ២០២៦ របស់ក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនាខេត្តកំពង់ស្ពឺ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ដាំ ដារីនី សមាជិកាគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ។










